Friday, October 28, 2011

បង្កើត​គម្រោង​ទប់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ

ផ្សាយថ្ងៃទី២៨-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ រដ្ឋ​បាល​ព្រៃ​ឈើ​ បាន​សហ​ការ​ ជាមួយ​នឹង​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​អង្គការ Forest Carbon ដើម្បី​រៀបចំ​គម្រោង​ REDD ​ធំមួយ នៅ​តាម​ខេត្ត​មួយ​ចំនួន ​របស់​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​មន្រ្តី​បាន​ប្រាប់​ឲ្យដឹង​ កាលពី​ម្សិលមិញ។

គម្រោង REDD ​ឬ​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ ពី​ការ​បំផ្លាញ​ព្រៃឈើ​ និង

ប៉េអឹម​ប្រមឹក​២​នាក់​បើក​ម៉ូតូ​ដេញ​តាម​ចាប់​រថយន្ត​ដឹក​បង្គា​ទារ​ប្រាក់​ជា​ថ្នូរ​ស៊ីម៉ង​ត៍​១០​តោន​

ផ្សាយថ្ងៃទី២៨-១០-២០១១:  ដកស្រង kampucheathmey


កំពត ៖ មន្ត្រី​ប៉េអឹម​ប្រមឹក​ខេត្ត​កែប​២នាក់​ ចាប់​រថយន្ត​ដឹង​បង្គា​របស់​ក្រុមហ៊ុន​សាន់​ទូ​ន​ត្រេ​ឌី​ស​គ្រុប​ដោយ​ជំរិត​ទារ​ស៊ីម៉ង​ត៍​១០​តោន​ជា​ថ្នូរ​ទឹកប្រាក់​ទើប​ធ្វើ​ការ​សំរួល​គ្នា​បាន​ដោយ​ម្ចាស់​អះ​អាង​ថា​ក្រុមហ៊ុន​មាន​ច្បាប់​ទើប​មានការ​ទើស​សំដី​គ្នា​រហូត​អូស​រថយន្ត​យក​មក​ទី​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ទាំង​កណ្ដាល​យប់។​

បុរស​ចំណាស់​រង​គ្រោះ​ដោយសារ​ផ្លែ​ដូង​ធ្លាក់​ចំ​ឆ្អឹងជំនី​ដូច​ជា​គ្មាន​សង្ឃឹម​រស់

ផ្សាយថ្ងៃទី២៨-១០-២០១១:  ដកស្រង kampucheathmey


កែប ​៖​ បុរស​ចំណាស់​ម្នាក់​ដោយសារ​ឃ្លាន​ទឹក​ដូង​ខ្ចី​ពេក​ខំ​ចំតើត​យក​កង្វារ​ខ្វារ​ទំលាក់​ដូង​មួយ​ផ្លែ​ប៉ុន្តែ​ពុំ​ទាន់​បាន​ផឹក​ផង​ក៏​ត្រូវ​រង​គ្រោះថ្នាក់​ដោយសា​រ​ផ្លែ​ដូង​ធ្លាក់​មក​ចំ​ឆ្អឹងជំនី​ដួល​សន្លប់​ឈឹង​​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រញាប់​ដឹក​ទៅ​មន្ទី​រពេទ្យភ្លាម​។​

ចំនួនអ្នកស្លាប់ សរុបក្នុងគ្រោះ រញ្ជួយដីនៅទួរគី កើនដល់ ៥៣៤នាក់

ផ្សាយថ្ងៃទី២៨-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង .dap-news


ចំនួនអ្នកស្លាប់សរុប ពីការរញ្ជួយដី ដ៏ធ្ងន់ធ្ងរមួយ ដែលបានវាយប្រហារ ភាគខាង
ត្បូងក្នុង ប្រទេសទួរគី កាលពីថ្ងៃអាទិត្យ កើនដល់ ៥៣៤នាក់ និងរបួស ២.៣០០
នាក់។ នេះបើ តាមការ បញ្ជាក់ពីការិយាល័យ ឧបទ្ទរវហេតុ(AFAD) ក្នុងប្រទេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា។

ពល​រដ្ឋ​ថៃ​ចេញ​ពី​ក្រុង​បាងកក បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​គ្រោះ​ទឹក​ជំនន់​ធំ

ផ្សាយថ្ងៃទី២៨-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង postkhmer



ក្រុង​បាង​កក: ក្រុម​អ្នក​ក្រុង​បាន​ចាក​ចេញ​ពី​រដ្ឋ​ធានី​របស់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​ពី​ក្រុម​អាជ្ញាធរ ​បាន​ព្រមាន​ថា ក្រុង​នេះ​
នឹង​ត្រូវ​ជន់​លិច​ក្នុង​ពេល​ឆាប់​ៗ​នេះ​ និង​បាន​អំពាវ​នាវ​ឲ្យ​ឈប់​សម្រាក​ជា​ពិសេស​រយៈ​ពេល​៥​ថ្ងៃ​ដើម្បី​ទុក​ពេល​ឲ្យ​ប្រជា​ពល​រដ្ឋ​ចាក​ចេញ​ពី​ក្រុង​នេះ។

ចរាចរណ៍​នៅ​កណ្ដាល​ក្រុង​បាងកក​ទូលាយ​ ខណៈ​ថ្ងៃ​ឈប់​សម្រាក​បាន​ចាប់​ផ្ដើម​ ប៉ុន្តែ​ផ្លូវ​ធំ​មួយ​ចេញ​​ពី​ក្រុង​នេះ​ទៅ​កាន់​ភាគ​ខាង​ត្បូង​

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​បឹង​

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង kampucheathmey


កំពត​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​បឹង​ខណៈ​ពេល​ដែល​ស្ត្រី​រងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​ទៅ​មើល​ស្រូវ​បាត់​រយៈ​ពេល​អស់​៨​ម៉ោង​ឆ្នាំ​២០១១ ​នៅ​ចម្ងាយ​ពី​ផ្ទះ​៥០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​កោះ​ចំការ​ ឃុំ​បឹង​សាលា​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត​។

កម្ពុជាត្រូវការ កម្មករជំនាញ ដើម្បីប្រកួតក្នុង សកលភាវូបនីយកម្ម

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង dap-news


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានសម្តែង ការព្រួយរបស់ខ្លួន នៅគ្រាដែល
កម្លាំងពលកម្ម របស់កម្ពុជាមានច្រើន ក៏ប៉ុន្តែកម្លាំងទាំងនោះ រៀនបានតិចតួច ជាហេតុមិនអាចប្រកួតប្រជែង ការងារប្រកបដោយប្រសិទ្ធភាពបាន ក្នុងសកល
ភាវូបនីយកម្ម។

វិស័យព័ត៌មានវិទ្យា​ នៅកម្ពុជា មានការ​ រីកចម្រើនក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង dap-news

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា មានយល់ដឹង
ច្រើនទៅលើ វិស័យព័ត៌មានវិទ្យា ហើយបណ្តាស្ថាប័នរដ្ឋ និងអន្តរជាតិ ព្រមទាំង
ពាណិជ្ជកម្ម ចាប់ផ្តើម បង្កើតគេហទំព័រផ្ទាល់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយ
រាល់ព័ត៌មាន ដើម្បីបង្កភាពងាយ ស្រួលដល់អ្នកអាន និងអតិថិជនរបស់ពួកគេ។ នេះបើយោងតាមការអះអាងពីប្រធាន គ្រប់គ្រងសេវាកម្មប្រតិបត្តិការ។

សម្ដេចឪ សម្ដេចម៉ែ និងព្រះមហាក្សត្រ បានយាង មកដល់ មាតុភូមិវិញហើយ

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង dap-news



ភ្នំពេញ ៖ សម្ដេចឪ សម្ដេចម៉ែ និងព្រះ មហាក្សត្រ នៅវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១នេះ បានយាងមកដល់មាតុភូមិវិញហើយ បន្ទាប់ ពីព្រះអង្គ បានចំណាយពេលវេលាជាច្រើន ថ្ងៃ ពិនិត្យនិងសម្រាកព្យាបាល ព្រះរោគ នៅ ទីក្រុងប៉េកាំង ប្រទេសចិន ។

Thursday, October 27, 2011

សម្តេចតេជោ ជួបពិភាក្សាការងារជាមួយ ប្រធានអង្កការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ប្រចាំកម្ពុជា

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង tvk.gov


ក្នុងជំនួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ
រាជរដ្ឋាភិ​បាល​កម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៧តុលា ឯក
ឧត្តម Douglas Broderick ប្រ​ធានតំណាងអង្គការកម្មវិធីអភិវឌ្ឍ អង្គការសហប្រជា
ជាតិប្រចាំកម្ពុជា មានប្រសាសន៍ ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីកំណើន
សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព បញ្ហាសុខ​ភាព និងការអប់រំ បញ្ហា
សមភាព យេនឌ័រ បញ្ហាអភិបាលកិច្ច និងការគាំពារសង្គម របស់ប្រទេស​កម្ពុជា។

ពលរដ្ឋនៅទីក្រុងបាងកកជម្លៀសខ្លួនចេញពីអាសន្នធំ

ផ្សាយថ្ងៃទី២៧-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង postkhmer


បាងកកៈ ប្រជាជន​រស់​នៅ​ក្នុង​រាជ​ធានី​បាងកក បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ដ៏​ធំ​មួយ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​ព្រមាន​ថា ទីក្រុង​មួយ​នេះ​នឹង​ត្រូវ​ទឹក​ជន់​លិច​ក្នុង​ពេល​ឆាប់ៗ និង​បាន​ប្រកាស​ឲ្យ​ប្រជាជន​ឈប់​សម្រាក​ពី​ការងារ​ចំនួន ៥​ថ្ងៃ ដើម្បី​គេច​ចេញ​ពី​អាសន្ន​ធំ​មួយ​នេះ។

ពិព័រណ៍ទីតានិក សម័យមុនធ្វើ នៅសិង្ហបុរី

ផ្សាយថ្ងៃទី២៧-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង dap-news


សិង្ហបុរីៈ វត្ថុបូរាណប្រមាណជា ២៧៧
ប្រភេទ ដែលគេបានរកឃើញពីកប៉ាល់
ទីតានិក នឹងត្រូវដាក់បង្ហាញ នៅប្រទេស
សិង្ហបុរី ចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ខាងមុខនេះតទៅ ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១ នេះថា កប៉ាល់ទីតានិក នេះជាក

Wednesday, October 26, 2011

កិច្ចប្រជុំដេញថ្លៃសាងសង់ផ្លូវលំដីស របស់ឃុំពទឹក

ផ្សាយថ្ងៃទី២៦-១០-២០១១:  ព័ត៌មាន kepcommunity


នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១ នៅ
សាលាឃុំពងទឹក មានបើកកិច្ចប្រជុំ
ដេញថ្លៃគម្រោងសាងសង់ផ្លូវលំដីស មួយកន្លែង ដែលប្រើប្រាស់មូលនិធិឃុំ ឆ្នាំ២០១១ ក្រោមអធិបតីភាព លោក
លី ហ៊ត មេឃុំ និងជាប្រធានគណៈ
កម្មការលទ្ធកម្ម។

ក្នុងកិច្ចប្រជុំដេញថ្លៃសាងសង់ផ្លូវលំដីស ប្រវែង ៨២២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ

ប្រជា​ជន​រង​គ្រោះ​ជាង​១០០០​គ្រួសារ​នៅ​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ​ទទួល​អំណោយ​ពីកាក​បាទ​ក្រហមកម្ពុជា

ផ្សាយថ្ងៃទី២៦-១០-២០១១:  ដកស្រង bayontv


កំពត​៖ ​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ត្រូវ​បាន​យក​មក​ចែក​ជូន​ដល់​ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់ ​ចំនួន​២​ឃុំ​ក្នុងស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥​ខែតុលា​ឆ្នាំ​២០១១​នេះ​ហើយ​។យោង​តាម​តួលេ​ខ​បាន​ បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ទាំង​២​ឃុំ​ដែល​ត្រូវ​ទទួល​អំណោយ​កាក​បាទ​ក្រហមកម្ពុជា​ស​រុ​ប១០៤០​គ្រួសារ​ ក្នុង​នោះ​មាន​ឃុំ​ព្រែក​ក្រឹស​និង​ឃុំ​ភ្នំ​ប្រាសាទ ​ដែល​កំពុង​ជួប​នូវ​បញ្ហា​គ្រោះ​មហន្តរាយ​នៃ​ទឹកជំនន់​នា​ពេល​កន្លងមក​នោះ​។

ពិធីចុះហត្ថលេខាលើជំនួយជាង៣៥លានដុល្លារសហរដ្ឋអាមេរិកសំរាប់វិស័យសុខាភិបាល និងអប់រំនៅកម្ពុជា

ផ្សាយថ្ងៃទី២៦-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កាលពី​រសៀល​ទី​២៥ ​ខែ​តុលា​ ​ឆ្នាំ​២០១១ ​នេះ ​នៅ​ក្រសួង​ការ​បរទេស​បាន​
រៀប​ចំ​ពិធី​​ចុះ​ហត្ថ​លេខា​លើ​ជំនួយ​ទឹក​ប្រាក់​ ចំនួន​ជាង​ ៣៥ ​លាន​ដុល្លារ​សំរាប់​វិស័យ​
ជា​អាទិ​ភាព​ចំនួន​​ពីរ ​គឺ​វិស័យ​អប់រំ ​និង​សុខា​ភិបាល ​នៅកម្ពុជា ។
ពិធីចុះហត្ថលេខានោះធ្វើឡើងរវាង ឯកឧត្ដមឧបនាយក​រដ្ឋ​មន្រ្តី​ ​ហោ ណាំហុង ​រដ្ឋ​
មន្ដ្រី​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្ដិ​ការ​អន្ដរជាតិ ​ និង​លោក ​Flynn Fuller​ នាយក​បេសកម្ម​ នៃ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ (USAID)​ ក្នុង​

ថៃ ទុក្ខជាន់លើទុក្ខ!

ផ្សាយថ្ងៃទី២៦-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង news.sabay




ខណៈដែលទឹកជំនន់កំពុងវាយលុក
ក្រុងបាងកក និងបណ្ដាខេត្តមួយភាគ
បីនៅប្រទេសថៃ ពួកឧទ្ទាមផ្ដាច់ខ្លួននៅ
ភាគខាងត្បូងប្រទេស បានបំផ្ទុះគ្រាប់
បែកជាង១០គ្រាប់ នៅទីរួមខេត្ត យ៉ាឡា ដែលបានបណ្ដាលឲ្យជនស៊ីវិល ពីរនាក់
ស្លាប់និងជាង៤០នាក់ផ្សេងទៀត
រងរបួស។
គ្រាប់បែកបានផ្ទុះជាបន្តបន្ទាប់ នៅ
កន្លែងផ្សេងៗគ្នាចាប់ពីម៉ោង ៦:៥០ល្ងាច។

តម្លៃមាសនៅទ្រឹងមុនពេលមានកិច្ចប្រជុំនៅអឺរ៉ុប

ផ្សាយថ្ងៃទី២៦-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង kohsantepheapdaily


តម្លៃមាសនៅរក្សាលំនឹងរបស់ខ្លួននៅក្នុងថ្ងៃ អង្គារ ទី២៥ តុលា ស្របពេលដែលអ្នកវិនិយោគទន្ទឹង
រង់ចាំមេដឹកនាំអឺរ៉ុបចាត់វិធានការលើ យុទ្ធសា
ស្ត្រ ក្នុងការដោះស្រាយវិបត្តិប្រាក់បំណុលក្នុង
តំបន់ប្រើប្រាស់ ប្រាក់អឺរ៉ូក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ ។
អ្នកវិនិយោគបានដុះពន្លកនៃទំនុកចិត្តវិញបន្តិចហើយ បន្ទាប់ពីមានកិច្ចប្រជុំ

ចាប់ផ្តើម​ប្រកួត​ជើងឯក​ប្រណាំង​កង់​គួក​និង​កង់​ដៃ​ត្រង់​

ផ្សាយថ្ងៃទី២៦-១០-២០១១:   ដកស្រង kampucheathmey


បើតាម​លោក​បឹង​គឹម​តោ អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា និយាយប្រាប់​កម្ពុជា​អោយដឹង​នោះ​ថា ឆ្នាំនេះ​មាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន២១៨នាក់ ក្នុងនោះ កីឡាករ​កង់​គួ​ក​ចំនួន៤១នាក់ ហើយ​កីឡាករ​កង់​ដៃត្រង់​ចំនួន១៧៧នាក់ ។

កិច្ចប្រជុំដេញថ្លៃគម្រោងស្តារប្រឡាយប្រវែង១៣២៥ម៉ែត្រ របស់ឃុំអង្កោល

ផ្សាយថ្ងៃទី២៥-១០-២០១១:   kepcommunity


នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ នៅសាលាឃុំអង្កោល បានរៀបចំកិច្ចប្រជុំដេញ
ថ្លៃគម្រោងស្ដារប្រឡាយប្រវែង១៣២៥ ម៉ែត្រ ក្រោមអធិបតីភាព លោក ម៉ី លីន មេឃុំ និងជាប្រធានគណៈកម្មការលទ្ធកម្ម។

ក្នុងការកិច្ចប្រជុំដេញថ្លៃស្ដារប្រឡាយប្រវែង ១៣២៥ ម៉ែត្ររបស់ឃុំអង្កោល ស្រុក

Tuesday, October 25, 2011

ការអនុវត្តសិទ្ធិកុមារ​ នៅកម្ពុជា កាន់តែប្រសើរ

ផ្សាយថ្ងៃទី២៥-១០-២០១១:   ដកស្រង dap-news


ភ្នំពេញ៖ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា
ឆ្នាំ១៩៧៩ មក កម្ពុជាពុំដែលប្រើប្រាស់
កុមារណាម្នាក់ ដែលមានអាយុក្រោម
១៨ឆ្នាំ ក្នុងជម្លោះប្រដាប់អាវុធ ហើយ
សិទ្ធិកុមារត្រូវបានរដ្ឋាភិបាល យកចិត្ត
ទុកដាក់ និងតាមគាំពារទាំងផ្នែក ស្មារតី និង សម្ភារៈ ។ នេះជារកឃើញហើយត្រូវបាន បង្ហាញក្នុងរបាយការណ៍

​ក្រសួង​ធនធានទឹក​កំពុង​ចាត់វិធានការ​ជួសជុល​ទំនប់​ដើម្បី​រក្សា​ទឹក​ធ្វើ​ស្រែ​

ផ្សាយថ្ងៃទី២៥-១០-២០១១:   ដកស្រង nokorwatnews


​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជោ​ទៅ​មន្ទីរ​ក្រោម​ឱវាទ​ទាំង អស់​ឱ្យ​ចាត់​វិធានការ​យ៉ាង​សកម្ម​ចុះជួយ ទប់ទល់​ទំនប់ ដែល​រង​ការខូចខាត​ដោយទឹកជំនន់ ដើម្បី​រក្សា​ទឹក​បម្រើ​ប្រយោជន៍ បង្កបង្កើន​ផល ស្រូវប្រាំង និង​ស្រូវ​

អាវុធហត្ថ​ក្រុង​កំពត​រង​ការ​ចោទ​ប្រកាន់​ថា​បាន​វាយ​តប់​សិស្ស​សាលា​ទ្រោម​ខ្លួន​រួច​សុំ​បញ្ចប់​ត្រឹម​លុយ​១០​ម៉ឺន​រៀល​

ផ្សាយថ្ងៃទី២៥-១០-២០១១:   ដកស្រង kampucheathmey


កំពត​ ៖ ​មាន​គេ​លួច​ខ្សឹប​ប្រាប់​ថា ​មន្ត្រី​អាវុធហត្ថ​ក្រុង​កំពត​ម្នា​ក់​បាន​ចាប់​សិស្ស​សាលា​២​នាក់​វាយ​យ៉ាង​ចាស់​ដៃ​ដោយ​មិន​ដឹង​មូល​ហេតុ ​ខណៈ​ពេល​ពួក​គេ​ចាក​ចេញ​ពី​រៀន​ក្នុង​សាលា​នា​ពេល​យប់ ហើយ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​គោល​បំណង​វិល​ត្រឡប់​មក​ផ្ទះ​ ប៉ុន្តែ​ពេល​មក​ដល់​ជាង​ពាក់​កណ្តាល​ផ្លូវ​ក៏​ឈប់​ចត​ម៉ូតូ​ជុះ​នោម​មួយ​សិន​ស្រាប់តែ​មន្ត្រី​ប៉េអឹម​រូបនោះ​មិន​ដឹង​ជិះ​ម៉ូតូ​មក​ពីណា​ទេ​បាន​តាម​វាយតប់​មក​លើ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រញ្ជួយ​ដី​នៅ​ខេ​ត្ត​Van​ ប្រទេស​ទួរគី​ កើន​ឡើង​ដល់​ ២៧៩​នាក់​

ផ្សាយថ្ងៃទី២៥-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង kampucheathmey


មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​ ត្រូវ​គេ​ជឿ​ថា ​ស្ថិត​នៅ​ក្រោម​គំនរ​ថ្ម ​និង​ឥដ្ឋ​ ដែល​បាក់​ដោយ​សារ​រញ្ជួយ​ដី​ដ៏​មហិមា​នៅ​ក្នុង​ប្រទេស​ទួរគី​ ដែល​មិន​ធ្លាប់​កើន​មា​ន​អស់​រយៈ​ពេល​ មួយ​ទសវត្ស​មក​

នាយករដ្ឋមន្រ្តីថៃ ប្រកាសឲ្យ ប្រជាពលរដ្ឋថៃ ឈប់សម្រាក នៅថ្ងៃទី២៨-៣១ ខែតុលា ទប់ទល់គ្រោះ ទឹកជំនន់ ក្នុងក្រុងបាងកក

ផ្សាយថ្ងៃទី២៥-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង dap-news


បាងកក៖ យោងតាមព័ត៌មាន INN នៅថ្ងៃអង្គារ ទី២៥ ខែតុលា បានដកស្រង់
សំដីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានស្នើអង្គប្រជុំ គណៈ
រដ្ឋមន្រ្តីថ្ងៃនេះ ឲ្យសម្រេច យកថ្ងៃទី២៨ ដល់ ៣១ ខែតុលា ជាថ្ងៃឈប់សម្រាក
ជាសាធារណៈ ព្រោះអំឡុងពេលនេះ បរិមាណទឹកសមុទ្រកើនឡើងកម្រិតខ្ពស់ និងទទួលរងឥទ្ធិពលទឹកជំនន់ ពីភាគខាងជើងយ៉ាងគំហុក រួមទាំងបានបំផ្លាញ

Monday, October 24, 2011

មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ចុះ​បង្ក្រាប​បទ​ល្មើស​ធន​ធាន​រ៉ែ​នៅ​កំពត​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង bayontv


កំពត​៖​ មន្ត្រី​ក្រសួង​ឧស្សាហកម្មរ៉ែ​ និង​ថាមពល​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ ម៉ក ​សុភក្ត្រា​ ប្រធាន​នាយក​ដ្ឋាន​រ៉ែ​សំណង់ ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​អាជីវកម្ម ​ដីក្រហម​ ការ​ដ្ឋាន​បូម​ខ្សាច់​បក​ការ​ដ្ឋាន​អាជីវកម្ម​ថ្ម​ និង​ការ​ដ្ឋាន ​ដែល​បាន​លុប ​អាជ្ញាប័ណ្ណ​មួយ​ចំនួន​ទៀត​ នៅ​

បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ជួប​ពិភាក្សា​គ្នា​ក្នុង​សិក្ខា​សាលា​មួយ​ ដើម្បី​ពង្រឹង​វិស័យ​ធានា​រ៉ាប់​រង​បន្ដ​ក្នុង​តំបន់ ​និង​ពិភព​លោក​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង bayontv


ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​ និង​ស្រាវ​ជ្រាវ​ធានា​រ៉ាប់​រង​អាស៊ាន ​(RITRI) ​មាន​ទីតាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​ការ​គាំ​ទ្រ​ពី​មជ្ឈមណ្ឌល ​TORONTO​ នៃ​ប្រទេស​កា​ណា​ដា ​បាន​រៀប​ចំ​សិក្ខា​សាលា ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ធា​នា​រ៉ាប់​រង​បន្ដ​ រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់ថ្ងៃទី២៧ ​ខែតុលា ​

អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ព្រមាន​ពី​ហានី​ភ័យ​ នៃ​ការ​ឆ្លង​ជំងឺ​រាត​ត្បាត​ ខណៈ​ប្រទេស​ថៃ ​កំពុង​មាន​វិបត្តិ​គ្រោះ​ទឹក​ជំនន់​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង bayontv


ថៃ៖​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​រាប់​ពាន់​នាក់​ ដោយ​សារ​
វិបត្តិ​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ថៃ ​គឺ​កំពុង​តែ​ប្រឈម​នឹង​ ហានី​ភ័យ​ នៃ​ជំងឺ​ឆ្លង​រាត​ត្បាត​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​រាយ​ការណ៍​

ផ្កាយរណប របស់អាល្លឺម៉ង់ អាចធ្លាក់ បោះពួយ យ៉ាងលឿន មកប៉ះនឹង ភពផែនដី

ផ្សាយថ្ងៃទី២៤-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង dap-news



យោងតាម គេហទំព័រវៀតណាម
“បាវម័រ” ចុះផ្សាយកាលពីថ្ងៃទី ២៣
ខែតុលា ឆ្នាំ ២០១១ ថា មជ្ឈ មណ្ឌល
អវកាសអាល្លឺម៉ង់ ហៅកាត់ “GEC” បានលើកឡើងថា សំណល់ផ្កាយ
រណប នឹងធ្លាក់បោះពួយ យ៉ាងលឿន មកប៉ះនឹងភពផែនដី ហើយនេះ ជាក្ដីរំពឹងមួយ ដែលនឹងមិនយូរនោះទេ ។

ថៃបាត់បង់ទិន្នផលរថយន្ត៦.០០០ក្នុងមួយថៃ

ផ្សាយថ្ងៃទី២៤-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង CEN


សមាគមឧស្សាហករយានយន្តជប៉ុនបាននិយាយថាទិន្នផលរថយន្តជប៉ុនបានធ្លាក់
ចុះប្រមាណ៦.០០០ក្នុងមួយថ្ងៃដោយសារទឹកជំនន់។

គ. ជ. ប. ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង CEN


ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ. ជ. ប. បានធ្វើ
សន្និសីទកាសែត នៅព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១១ ស្តីពី លទ្ធផលបណ្តោះអាសន្ន
នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១។ សន្និសីទនោះ ក៏លើក
ឡើងពីចំនួនគណបក្សនយោបាយ អ្នកសង្កេតការណ៍ អង្គការមិនមែនរដ្ឋាភិបាល

ក្រុម​ហ៊ុន​​ដាំ​ដំ​ឡូង​​មី​ត្រូវ​​ខាត​បង់​រាប់​ម៉ឺន​ដុល្លារ​​ព្រោះ​ទឹក​ជំនន់​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង kohsantepheapdaily




ខេត្ត​កំពត ៖ ​គ្រោះ​ទឹក​ជំនន់​បាន​គំ​រាម​កំ​ហែង​​​
បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ប្រាយស៊ី​ ដកដំឡូង​ចេញ​ពី​ផ្ទៃ​ដី​
លិច​ទឹក​ចំនួន​៥​ហិច​តា នៅ​ភូមិ​កោះ​ត្នោត ឃុំ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់​​ត្រាច​។ តាម​​សម្តី​លោក​លឹម ហុក​សេង ជា​អ្នក​គ្រប់​គ្រ​ង​​ក្រុម​

Sunday, October 23, 2011

ព័ត៌មានសហគមន៍កែប


Friday, October 21, 2011

កម្មវិធីសប្បាយៗ ក្លាយជាទុក្ខ ផ្ទុះកំប៉ុងហ្គាសផ្អើល អស់អ្នកជិតខាង របួស៧នាក់

ផ្សាយថ្ងៃទី២០-១០-២០១១:   ដកស្រង dap-news


ខេត្ត​កែប​៖ មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ ផ្ទុះ​កំប៉ុង​ហ្គាស​កំពុង​អាំង​សាច់​ចំ​កណ្តាល
​ហ្វូងមនុស្ស​ជា​លក្ខណៈ​ក្រុមគ្រួសារ និង​ភ្ញៀវ​កំពុង​ដើរកាត់ ឡើងទៅ​សម្រាក​បន្ទប់​របស់ខ្លួន​នៅ​ជាន់​ខាងលើ​នៃ​ផ្ទះសំណាក់​យីហោ ពន្លឺ​ឆ្នេរ​ត្រជាក់ចិត្ត​កែប បណ្តាលឱ្យ​
មនុស្ស​រងរបួស​ធ្ងន់ ២​និង ស្រាល ៥​នាក់​។

គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​បាន​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ កសិកម្ម​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ ពាណិជ្ជកម្ម​អន្តរ​ជាតិ​លើ​ប្រភេទ​សត្វ​និង​រុក្ខ​ជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ​ថ្នាក់​

ផ្សាយថ្ងៃទី២០-១០-២០១១:   ដកស្រង bayontv


ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​ នៅ​វិមាន​រដ្ឋ​សភា​ សមាជិក​សភា​ក្នុង​គណៈកម្ម​ការ​ទី៣​នៃ​រដ្ឋ​សភា​ដឹក​នាំ​ដោយ​ឯក​ឧត្តម​ទ្រី​ ឈាង​ហួត​ប្រធាន​គណៈកម្មការ​នេះ​បាន ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិកម្ម​ដឹក​នាំ​ដោយ ​ឯកឧត្តម ​អ៊ុក ​សុខុន​ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ដើម្បី​

រដ្ឋាភិបាល​អនុម័ត​ច្បាប់​ហិរញ្ញ​វត្ថុ​ឆ្នាំ ២០១២

ផ្សាយថ្ងៃទី២០-១០-២០១១:   ដកស្រង postkhmer


ភ្នំពេញៈ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​
បាន​ធ្វើ​ការ​អនុម័ត​ លើ​សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញ​វត្ថុ នូវ​ទឹក​ប្រាក់​ ចំនួន​ ២,៦២ ពាន់​លាន​ដុល្លារ​ (១០ ៧៦៧ ៩៨២ លាន​រៀល)​ សម្រាប់​ការ​ចំណាយ​របស់​

គម្រោង​​បង្ហោះ​ផ្កាយ​រណប​កម្ពុជា​ទាក់​ទាញ​​ក្រុម​ហ៊ុន​​ចិន

ផ្សាយថ្ងៃទី២០-១០-២០១១:   ដកស្រង postkhmer


រាជធានីភ្នំពេញ ៖ នៅក្នុង​​ជំនួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​​សូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនា​គមន៍​​កម្ពុជានៅ​ព្រឹក​​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១១​លោក Zhang Xiaodong
អនុ​ប្រធាន​​ប្រតិបត្តិ​​ក្រុម​ហ៊ុន​​សាជីវ​កម្ម​​ ឧស្សាហ​កម្ម​មហា​កំផែង​នៃ​សាធារណ​រដ្ឋ​​

ស្ករ​ស​ឡើង​ថ្លៃ ខណៈ​ថៃ​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ទឹក​ជំនន់

ផ្សាយថ្ងៃទី២០-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


ថៃៈ តម្លៃ​ស្ករ​បាន​កើន​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា ​កាល​ពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ញូវយ៉ក ​ដោយ​សារ​ការ​គិត​ថា ទឹក​ជំនន់​អាក្រក់​បំផុត​នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​នៅ​ថៃ ​ដែល​ជា​ប្រទេស​នាំ​ចេញ​ធំ​ទី​២ លើ​ពិភព​លោក អាច​​​ពន្យារ​ពេល​ដល់​ការ​ប្រមូល​ផល ​និង​បំផ្លិច​បំផ្លាញ​ដំណាំ​ក្នុង​ប្រទេស​ថៃ។

ទឹក​ជំនន់​បាន​បំផ្លាញ​ដំណាំ បំផ្លាញ​ហេដ្ឋា​រចនា

ប្រេងឡើង​ថ្លៃលើស​៨៨ដុល្លារ​ក្នុងមួយ​​បារ៉ែល​ បន្ទាប់ពីការ​ផ្គត់ផ្គង់​ប្រេង​អាមេរិក​​ធ្លាក់ចុះ

ផ្សាយថ្ងៃទី២០-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង kohsantepheapdaily


ការជួញ​ដូរប្រេង​ក្នុងទីផ្សារ​ទីក្រុងញួវយ៉ក​​មានតម្លៃ​៨៨,២៧​ដុល្លារក្នុង​មួយបារ៉ែល ​ចំណែកកាល​ពីម្សិលមិញ​តម្លៃប្រេង​កើនឡើង​​ដល់៨៨,៣៤​ដុល្លារក្នុង​មួយបារ៉ែល។​
វិទ្យាស្ថាន​ប្រេងអាមេរិក​ កាលពីថ្ងៃអង្គារ​ ទី១៨ តុលា ​ថា ការផលិត​ប្រេងបាន​ធ្លាក់ចុះ​
៣,១​លាន​ បារ៉ែលកាល​ពីសប្តាហ៍មុន​ស្រប​ពេល​ដែល​​អ្នក​វិភាគ​ស្ទង់មតិថា ​ព័ត៌មាន

Thursday, October 20, 2011

ប្រជាពលរដ្ឋ៤ភូមិចូលរួមស្ដាប់ ការសព្វផ្សាយផលប៉ះពាល់អំពីការជុសជុលផ្លូវជាតិ៣៣

ថ្ងៃទី២០-១០-២០១១:  ព័ត៌មាន សហគមន៍កែប


នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅសាលាឃុំពងទឹក ប្រជាពលរដ្ឋរស់នៅតាម
បណ្ដោយផ្លូវជាតិ៣៣ មកពីភូមិចំនួន៤ ភូមភ្នំលាវ ភូមិរនេស ភូមិអូដូង និងភូមិចំ
ការចេក នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បានចូលរួមស្ដាប់ផ្សព្វផ្សាយ

ស្ថានភាពទឹកជំនន់ក្នុងតំបន់និងភូមិសាស្ត្រខេត្តកំពតមិនទាន់មានសញ្ញាស្រកចុះនៅឡើយ

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រងkampucheathmey


កំពត​ ៖ ​ស្ថានភាព​ជំនន់​ស្ថិត​នៅ​តាម​តំបន់​និង​ភូមិសាស្ត្រ​ស្រុក​ចំនួន​២​នៃ​ ខេត្ត​កំពត​ គឺ​ស្រុក​បន្ទាយមាស​និង​ស្រុក​កំពង់ត្រាច​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩​តុលា​ឆ្នាំ២០១១​នេះ​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ ​បញ្ជាក់​ឱ្យ​ដឹង​ពី​កំរិត​ថយ​ចុះ​នៅឡើយ​ទេ​ ផ្ទុយ​ទៅ​វិញ​កំលាំង​ទឹក​នៅតែ​បន្ត​ហក់​ឡើង​សន្សឹមៗ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ដែល​ជា​កត្តា​ដ៏​

សត្វគោក្របីរាប់រយក្បាលកំពុងសម្រុកចេញទៅវៀតណាមតាមច្រកព្រំដែនតន់ហន់

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង nokorwatnews


ខេត្ត​កំពត​ ៖ មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​បាន ឱ្យ​កាសែត​នគរវត្ត​ដឹងថា សត្វ​គោ ក្របី រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃៗ​ត្រូវបាន​ក្រុម ឈ្មួញ​សម្រុក​នាំចេញ​ទៅ​លក់​នៅប្រទេស​វៀតណាម​យ៉ាង​គ​គ្រឹក​គគ្រេង នៅ​ច្រក​ព្រំដែន​តន់​ហន់ គ្មាន​ការត្រួត ពិនិត្យ​ឬ​ហាមឃាត់​ពី​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ឡើយ ទោះបី​
សត្វ​គោ​ក្របី ទាំងនោះ​នាំចេញ​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ។​

ប្រជា​ពល​រដ្ឋ​ស្រុក​បន្ទាយ​មាស​២០៨៤​គ្រួសារ​បន្ថែម ​បាន​ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង bayontv


កំពត៖ កាលពី​ថ្ងៃទី១៨​ ខែតុលា ឯកឧត្តម ​មាន ​ចាន់យ៉ាដា ​នាយក​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស​កាក​បាទ​ក្រហម​កម្ពុជា​ និង​ឯកឧត្តមពិត ​ចំណាន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា ​បាន​នាំ​អំ​ណោយ​កាក​បាទ​ក្រហម​កម្ពុជា​ ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​កំពុង​ជួប​ការ​គ្រោះ​ទឹក​ជំនន់​ទឹក​ នៅ​ស្រុក​បន្ទាយ​មាស​ ខេត្តកំពត​។

សន្និសីទថ្នាក់ជាតិលើកទី៥ស្តីពីកម្ពុជាឆ្ពោះទៅកាន់ទសវត្សរ៍នៃការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព២០០៥-២០១៤

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង TVK


នៅរាជបណ្ឌិតសភាកម្ពុជា មានបើកសន្និសីទជាតិលើកទី៥ ស្តីពីកម្ពុជាឆ្ពោះទៅ
កាន់ ទស្សនវត្សរ៍ នៃការអប់រំដើម្បីការអភិវឌ្ឍនប្រកបដោយនិរន្តរភាព ២០០៥-២០១៤. ការអប់រំពីភាសានៅភូមិភាគ ឥសានប្រទេសកម្ពុជា បានប្រារព្ធ
បើកនៅថ្ងៃនេះ។

ថៃៈ មនុស្ស រាប់ពាន់នាក់ អត់ការងារធ្វើ ដោយសារគ្រោះ ទឹកជំនន់

ផ្សាយថ្ងៃទី១៩-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង dap-news


ទឹកជំនន់ បានជន់លិចរោងចក្រ ឧស្សាហកម្ម និងតំបន់ ពាណិជ្ចកម្មចំនួន១៤.១៧២ កន្លែង ក្នុងខេត្តទាំង២០ នៃប្រទេសថៃ បានធ្វើឲ្យកម្មករចំនួន ៦៦៣.២១៨នាក់ អត់ការងារធ្វើ។ នេះបើយោងតាមការលើកឡើង របស់ប្រធានអគ្គនាយក
ដ្ឋានសង្គ្រោះ និងការពារកម្មករថៃ លោក Arthit Isamo បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។

Tuesday, October 18, 2011

ឡិច​ស៊ី​ស​បុក​គោ​ងាប់​១​ក្បាល​របួសធ្ងន់​១​ក្បាល​ខណៈ​អ្នក​បើក​រួច​ពី​គ្រោះថ្នាក់​

 ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ រថយន្ដ​ឡិច​ស៊ី​ស​១​គ្រឿង​បាន​បុក​គោ​២​ក្បាល​ខណៈ​គោ​កំពុង​ដើរ​លើ​ចិញ្ចឹម​ផ្លូវ​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​ផ្លូវ​ទឹកឈូ​ខាងត្បូង​សាលាឃុំ​ចម្ងាយ​១០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្នំ​ប្រាំពីរ​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ ។​

តួ​រី​ស​ដឹក​ប្រេង​គេចពន្ធ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ របួសធ្ងន់​២​នាក់​

 ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ រថយន្ដ​តួ​រី​ស​ដឹក​ប្រេង​គេចពន្ធ​មួយ​គ្រឿង​បាន​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លាន់​ដូច​រន្ទះបាញ់​បណ្ដាល​ឱ្យ​បុរស​២​នាក់​ ជិះ​ក្នុង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ ។​ ចំណែក​អ្នក​បើករថ
យន្ដ​ដឹក​ប្រេង​គេចពន្ធ​និង​ព្រូឡាន​ត្រូវ​បក្ខពួក​យក​កូន​ឡាន​មក​រំដោះ​ចេញ​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ ។

កម្ពុជា​គ្រោង​បញ្ចេញ​អង្ករ​២០០០​តោន ដើម្បី​ទប់​ស្កាត់​តម្លៃ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​ស្រូវ​កម្ពុជា មាន​ផែនការ​បញ្ចេញ​អង្ករ​លក់​ឲ្យ​បាន​ជាង​២​ពាន់​តោន​នៅ​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​សប្តាហ៍​នេះ ខណៈ​អង្ករ ​៤០០​តោន​ត្រូវ​បាន​បញ្ចេញ​លក់​រួច​ទៅ​ហើយ ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​តម្លៃ​អង្ករ​។

រាជរដ្ឋាភិបាលខ្មែរ បង្ហាញពីការ​ ខិតខំប្រឹងប្រែង របស់ខ្លួន ក្នុងការជំរុញ ផលិតកម្ម ស្រូវ អង្ករ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង dap-news


ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ខ្លួនកំពុងតែខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង
ការជំរុញវិស័យ ស្រូវ អង្ករ ដោយក្នុងមួយឆ្នាំៗ បានចំណាយថវិកា រាប់រយលាន
ដុល្លារ ដើម្បីគាំទ្រលើវិស័យកសិកម្ម ដូចជា លើប្រព័ន្ធធារាសាស្ត្រ លើការផ្គត់
ផ្គង់អគ្គិសនី ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ជាដើម។

ជិះម៉ូតូ​លឿន​​​ផ្លូវកោង​​​បុក​របាំង​​ក្បាល​​ស្ពាន​​​បោក​​ក្បាល​បាក់​.ក​ស្លាប់​​ក្នុងប្រឡាយ​ទឹក​

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្ត​កែប​​​​​ ៖ ​យុវជន​២នាក់​បានស្លាប់​បាត់បង់ជីវិត​​​​ភ្លាម​ៗ​​ដោយសារ​បាក់​​.ក បោក​ស្លាប់ និង​លិចទឹក​​​ បន្ទាប់ពី​​ជិះម៉ូតូលឿន​​​ទៅ​បុក​របាំង​​​ក្បាលស្ពាន ហើយប៉ើង​​​​ខ្ទាត​ចូល​ទៅក្នុង​ប្រឡាយ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​១០​យប់ថ្ងៃទី​១៧ តុលា ​២០១១ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​៣៣ ត្រង់​ចំណុច​​​ក្បាល​ស្ពាន​​មួយ​កន្លែង​​​ស្ថិតក្នុង​​ភូមិ​​​ភ្នំលាវ ​​ឃុំពង​ទឹក ​ស្រុក​​ដំណាក់​ចង្អើរ​។​

ថៃ​ចាប់​ផ្ដើម​ទូទាត់​ការ​ខូច​ខាត​ ខណៈ​បាងកក​មិន​ទាន់​ឆ្លង​ផុត​វិបត្តិ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


បាងកកៈ គណៈ​រដ្ឋ​មន្ត្រី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​អំពី​​ការ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​កាន់​ធំ​ឡើងៗ​ដោយ​សារ​ទឹក​ជំនន់ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៣១៥​នាក់​រួច​ហើយ ហើយ​ប្រជាជន​នៅ​រាជ​ធានី​បាងកក ត្រូវ​បាន​គេ​ប្រាប់​កុំ​ឲ្យ​បោះ​បង់​
ចោល​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​កេ បើ​ទោះ​បី​គ្រោះ​ថ្នាក់​​ភ្លាមៗ​ដោយ​ទឹក​ជំនន់​មក​លើ​ទីក្រុង​មួយ​នេះ បាន​កន្លង​ហួស​ទៅ​ហើយ​ក្ដី។

វិធី Bookmarks គេហទំព័រទុក

ពេលណាយើងបានគេហទំព័រណាមួយដែលប្រើចាំថ្ងៃនោះយើងអាច Bookmarks ទុកវាបាន។ សហគមន៍កែបនឹងបង្ហាញវិធី Bookmark គេហទំព័រទុក
មុនដំបូងយើង វាយអាស័យដ្ឋានគេហទំព័រណាមួយដែលយើងចង់រក្សាទុកនៅ Address ​។

វេទិកា​​ស្រូវ​អង្ករ ​​​​ជំរុញ​​ការ​នាំ​ចេញ​អង្ករ​

ផ្សាយថ្ងៃទី១៧-១០-២០១១: ដកស្រង sabay


វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១១​ ត្រូវ​បាន​​រៀប​ចំ​ឡើង​​​​កាល​ពី​ព្រឹក​មិញ​នេះ​ ​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះពេជ្រ​ ក្នុង​គោល​បំណង​ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ​លើក​​ស្ទួយ​វិស័យ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ថៃ កើន​ ៨​%

ផ្សាយថ្ងៃទី១៧-១០-២០១១:  postkhmer


ភ្នំពេញៈ យោង​តាម​ស្ថិតិ​របស់​ការិយាល័យ​
ជំរុញ​ពាណិជ្ជកម្ម​បរទេស​របស់​ស្ថាន​ទូត​ ថៃ
ដែល​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ថៃ បាន​កើន​ឡើង​៨​ភាគ​រយ​ក្នុង​រយៈ​ពេល​៨​ខែ​ដំបូង​
ក្នុង​ឆ្នាំ​២០១១​នេះ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​
កាល​ពី​ឆ្នាំ​២០១០។

លោក​ស្រី​ Jiranan Wongmongkol អ្នក​ប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​ថៃ​នៅ​រាជធានី​

Monday, October 17, 2011

ជំនួយ​សម្រាប់​ទឹក​ជំនន់​នៅ​កម្ពុជា​ចិន​ឲ្យ​ច្រើន​ជាង​គេ

ផ្សាយថ្ងៃទី១៧-១០-២០១១:  postkhmer


ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ជំនួយ​
រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​ចិន​ជា​ជំនួយ​ធំ​ជាង​គេ ពី​ក្នុង​ជំនួយ​ផ្តល់​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ សម្រាប់​ជួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ដែល​បង្ក​ឡើង​តាំង ពី​កញ្ញា​កន្លង​មក​។

លោក​ញឹម វណ្ណដា​ អនុ​ប្រធាន​ ទី​១​នៃ​គណៈ​

អង្ករចេញលក់ ក្រោយមានបទបញ្ជា

ផ្សាយថ្ងៃទី១៧-១០-២០១១:  postkhmer


ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាគម​ រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា ដែល​ខ្ចី​ឥណទាន​ពី​ធនាគារ​នេះ ដើម្បី​បញ្ចេញ​អង្ករ​លក់​តាម​ទីផ្សារ​ក្នុង​តម្លៃ​ថោក​ដើម្បី​ទប់​ ការ​ឡើង​ថ្លៃ​ដ៏​តក់​ក្រហល់។

ទីភ្នាក់ងារ​ស៊ីនហួ៖ចិន​និង​វៀត​ណាម​នឹង​ពង្រឹង​ទំនាក់​ទំនង​យោធា

ផ្សាយថ្ងៃទី១៧-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


ក្រុង​ស៊ាង​ហៃ: ចិន និង​វៀត​ណាម​បាន​ឯក​ភាព​|គ្នា​ពង្រីក​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ បង្កើន​ទំនាក់​ទំនង​រវាង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ និង​បង្កើត​ប្រព័ន្ធ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​សម្រាប់​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​អ្នក​ជិត
​ខាង​កុម្មុយ​និស្ត​ទាំង​ពីរ​នេះ។

ទី​ភ្នាក់​ងារ​ស៊ីន​ហួ បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ទាំង​ពីរ​ដែល​មាន​ប្រវត្តិ​សាស្រ្ត​មិន​ទុក​ចិត្ត​គ្នា​នេះ​ក៏​បាន​ព្រម​ព្រៀង​

ថៃ អាច​ខូច​ខាត​ស្រូវ ៧​លាន​តោន

ផ្សាយថ្ងៃទី១៧-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


បាងកកៈ ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ឲ្យ​ដឹង​ថា
ទឹក​ជំនន់​បាន​បំផ្លាញ​ស្រូវ​ប្រមាណ​៧​សែន​តោន​ហើយ ប៉ុន្តែ​តួ​លេខ​ចុង​ក្រោយ​ អាច​កើន​
ឡើង​ដល់​ចំនួន​ពី​៦ ​ទៅ​ ៧​ លាន​តោន​។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​រំពឹង​ថា ផល​ប៉ះ​ពាល់​លើ​ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​នេះ មាន​កម្រិត​តិច​តួច​តែ​ប៉ុណ្ណោះ ហើយ​ប្រទេស​នេះ នៅ​តែ​អាច​នាំ​ចេញ​អង្ករ​បាន​ចំនួន​១១​

Friday, October 14, 2011

កម្ពុជា​ត្រូវ​ការ​ប្រាក់​ប្រមាណ​$១៣​ពាន់​លាន​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង postkhmer


តូក្យូៈ ការ​អង្កេត​រួម​គ្នា​មួយ ដែល​ធ្វើ​ឡើង​ដោយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ល្បី​ៗ​លើ​ពិភព​លោក បាន​ចង្អុល​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​ថា កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​ងារ​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​ត្រឹម​ឆ្នាំ​២០២០ ​បើ​ប្រទេស​​នេះ មាន
​បំណង​បន្ត​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​ទៀត​នោះ។

នៅ​ក្នុង​សន្និសីទ​មួយ ​រៀប​ចំ​ដោយ​ទី​ភ្នាក់​ងារ​

កម្ពុជា​ចង់​ឲ្យ​រៀប​ចំ​ជំនួប​ពាណិជ្ជ​កម្ម​អាស៊ាន-EU

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បាន​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ធ្វើ​ជា​តំណាង​រៀប​ចំ​ជំនួប​កំពូល​ពាណិជ្ជ​កម្ម​អឺរ៉ុប-អាស៊ាន នៅ​ឆ្នាំ​ក្រោយ ដែល​ជា​សន្និសីទ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

គ្មាន​អុំទូក តើ​ការ​លក់​ដូរ​គ្រឿង​បច្ចេកវិទ្យា​នឹង​ទៅ​ជា​យ៉ាង​ណា?

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង sabay


ព័ត៌មាន​ស្ដី​ពី​ការ​ផ្អាក​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និង​អក​
អំបុក​នៅ​ឆ្នាំ​​២០១១​នេះ ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​កាល​ពី​រសៀល​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​បណ្ដា​ក្រុមហ៊ុន​នានា​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​លក់​ឧបករណ៍​បច្ចេកវិទ្យា​ជា​ច្រើន ក៏​កំពុង​ត្រៀម​ខ្លួន​ដាក់​តាំង​បង្ហាញ​ និង​លក់​ផលិតផល​
របស់​ខ្លួន​នា​ឱកាស​ដ៏​សំខាន់​មួយ​នេះ​ដែរ។ តើ​ការ​ផ្អាក​ពិធី​ដ៏​សំខាន់​បែប​ប្រពៃណី​ដ៏​យូរ​លង់​មួយ​នេះ អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ដល់​ការ​រំពឹង​ទុក​លើ​ការ​លក់​ផលិត

ក្រុម​ហ៊ុន​ថៃ​នឹង​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ

ផ្សាយថ្ងៃទី១៤-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


បាងកកៈ លោក Pichai Naripthaphan រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​ ឧស្សាហកម្ម​ឥន្ធនៈ​គីមី​របស់​ថៃ អាច​នឹង​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ
ប្រសិន​បើ​រដ្ឋាភិបាល​របស់​ខ្លួន​ពុំ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ ​កម្ពុជា​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​ សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន​នោះ​ទេ។

ព្យុះសម្លាប់មនុស្ស ២៩នាក់ នៅអាមេរិកកណ្តាល និងម៉ិចស៊ីកូ

ផ្សាយថ្ងៃទី១៤-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង dap-news


GUATEMALA CITY៖ ខ្យល់ព្យុះមួយបានបោកបក់ខណៈដែលមានភ្លៀងធ្លាក់
យ៉ាងធ្ងន់ធ្ងរ នៅតំបន់អាមេរិកកណ្តាល និងឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃប្រទេសម៉ិច
ស៊ីកូ បណ្តាលឲ្យមនុស្ស ២៩នាក់ស្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។

គយ​កំពត​ហាម​ពលរដ្ឋ​លក់​សាំង​ដប​ តែបើ​កដៃ​ឱ្យ​ប្រេង​គេចពន្ធ​ចូល​មិន​ទប់ស្កាត់

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ គយ​កំពត​បញ្ចេញ​សាច់​ដុំ​ហាមឃាត់​ប្រជាពលរដ្ឋ​ ដែល​លក់​ប្រេង​ និង​
សាំង​ដប​តាម​ផ្ទះ​ ប៉ុន្ដែ​បែរជា​ឃុបឃិត​បើកដៃ​ឱ្យ​ប្រេងសាំង​គេចពន្ធ​ចូល​ពី​ប្រទេស​ជិតខាង​ក្នុង​ខេត្ដកំពត​ដូច​ព្យុះ​ ។​

​លោក​សំ​ សុខា​ មេ​គយ​ខេត្ដកំពត​ ចេះ​តែ​និយាយ​ពាក្យ​ថា​ ចាំ​ឱ្យ​កូនចៅ​ពិនិត្យ​មើល​ តែ​គ្មាន​សកម្មភាព​បង្ក្រាប​ម្ដងណា​ទេ​ ទោះបីជា​រថយន្ដ​ដឹក​ប្រេង​សាំង​គេចពន្ធ​បរ​កាត់

ប្រកាសតែងតាំងប្រធានការិយាល័យកសិកម្មស្រុក

ផ្សាយថ្ងៃទី១៣-១០-២០១១:  kepcommunity


តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ស្ដីពីការតែង
តាំងមន្រ្ដីរាជការ ដែលផ្ដួចផ្ដើមគំនិតពីលោកប្រធាន
មន្ទីរកសិកម្មខេត្ដកែប និងបានបង្អុលបង្ហាញព្រមទាំង
ផ្ដល់កិច្ចសហការពីលោកអភិបាលស្រុក ក្នុងការចូល

រំលោភស្ត្រី​មេម៉ាយ​កូន​2ត្រូវ​ជាប់​ខ្នោះ​ដៃ​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្ត​កំពត ៖ បុរស​ម្នាក់​ត្រូវ​​នគរ​បាល​ស្រុក​កំពង់​ត្រាច​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ តុលា ពី​បទចាប់​រំលោភ​ស្ត្រី​មេម៉ាយ​ឈ្មោះ​ស.ស អាយុ​៣៧​ឆ្នាំ​ នៅ​ឃុំ​
បឹង​សាលា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​។ ជនជាប់​ចោទ
​ឈ្មោះ​កង រំដួល អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ស្ត្រី​រង​គ្រោះ​​។

ស្ថាន​ភាព​អាកាស​ធាតុ ​សម្រាប់​ថ្ងៃ​ទី​១៣​ខែ​តុលា​ ឆ្នាំ​២០១១​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ ប្រព័ន្ធ​សម្ពាធ​ទាប ​( ITCZ )​នា​អូស​បន្លាយ​កាត់​ពី​លើ​ភាគ​ខាង​ជើង​នៃ​ព្រះ​រា​
ជា​ណា​ចក្រ​កម្ពុជា​។លក្ខណៈ​បែប​នេះ​ធ្វើ​ឱ្យ​អាកាស​ធាតុ​នៅ​ថ្ងៃ​នេះ​មាន​សភាព​ដូច​ខាង​ក្រោម​៖​

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​អាចធ្លាក់​មក​ត្រឹម​៦​ភាគ​រយ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​ត្រូវ​ធ្លាក់​មក​ត្រឹម​ ៦​ភាគ​រយ​ ដោយ​សារ​គ្រោះ​​ទឹក​ជំនន់​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​។
គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ឆ្នាំ​ក្រុម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​សម្រាប់​ឆ្នាំ​២០១១ អាច​នឹង​កើន​ដល់ជាង៨ភាគរយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីគាត ឈុន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ឲ្យ

Thursday, October 13, 2011

រាជ​រដ្ឋាភិបាល​ជម្រុញ​ការ​តែង​តាំង​ឯក​សារ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ដីធ្លី​សម្រាប់​បញ្ចូល​ក្នុង​សៀវភៅ​ស​ដី​ធ្លី​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​១២ ​ខែតុលា​ ក្រុម​ប្រឹក្សា​គោល​នយោបាយ​ដីធ្លី​បាន​បើក​សិក្ខា
​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ស្នើ​គោល​នយោបាយ​ដីធ្លី ​និង​យេនឌ័រ​សម្រាប់​បញ្ចូល​ក្នុង​សៀវភៅ​សដីធ្លី​។

ព្យុះ​ទី២០ នឹង​ក្លាយទៅជា​វិ​សម្ពាធ​វិញ តែ​គ្មាន​ឥទ្ធិពល​លើ​អាង​ទន្លេមេគង្គ​ទេ​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង cen


ភ្នំពេញ: ព្យុះ​ទី២០ ឈ្មោះ បាន យ៉ាន ដែល​ផ្នែក​ជំនាញ​ក្រសួង​ធនធានទឹក បានធ្វើ​
ការតាមដាន​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ពេលនេះ បាន​ឆ្លង​ផុត​ប្រទេស​ហ្វីលីពីន ចូលដល់​ក្នុង​សមុទ្រ​ចិន​។ តែ​ឥទ្ធិពល​របស់​វា​ចុះខ្សោយ​ នឹង​ក្លាយទៅជា​វិ​សម្ពាធ​វិញ
រួច​ទៅជា​សម្ពាធ​ទាប ហើយ​បង្ក​ឲ្យ​មាន​ភ្លៀង​ច្រើន​នៅ​ទីនោះ តែ​គ្មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើ​ទេ​។ ឥទ្ធិពល​របស់​ព្យុះ​នេះ ក៏​ធ្វើ​ឲ្យ​នៅ​កម្ពុ​ជាមាន​ភ្លៀង​តិច ទៅ​មធ្យម​ដែរ​។​

ស្លាប់35នាក់​​ក្នុង​​​គ្រោះ​ទឹកជំនន់​​​នៅ​វៀតណាម​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily


យោងតាម​​សេចក្តីរាយការណ៍​មួយ​​របស់​បណ្តាញ​​​​អ៊ីនធើរណេត VNEXPRESS ថា មនុស្សយ៉ាង​​តិច​​៣៥នាក់ស្លាប់ក្នុង​គ្រោះទឹកជំនន់​​ដែលកើត​​​មានក្នុង​​តំបន់​​​ដីសណ្ត​​ទន្លេ
​មេគង្គ​​​ភាគ​ខាង​ត្បូងវៀតណាម ដែលប៉ះពាល់​​ដល់​គេហដ្ឋាន​​ដល់ទៅ​​​​៦០.០០០​ខ្នង និង​​
ផ្ទៃដី​​​ស្រែជាង​​​​៦.០០០​ហិតកា​។​

នាយក​រដ្ឋ​មន្ត្រី​ចិន​​​អំពាវ​នាវ​ឱ្យ​​ពង្រឹង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជ​កម្ម​​ និងសេដ្ឋ​កិច្ច​​ជាមួយ​​វៀត​ណាម​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily


នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​វេន ជា​បាវ​ ថ្លែង​កាល​ពី​ថ្ងៃ​
ទី​១២ តុលា ថា ចិន​ត្រៀម​រួម​សហ​ការ​ជាមួយ​វៀត
​ណាម​ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​
ដោយ​ឈរ​លើ​មូល​ដ្ឋាន​​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅ
​មក​ស្មើ​ភាព​ និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ
​មក​។

លោក​វេន​គូស​បញ្ជាក់​ថា ភាគី​ទាំង​២​ត្រូវ​ផ្តោត​​លើ​

Wednesday, October 12, 2011

គម្រោងវិនិយោគ​ ផ្ទាល់ពីបរទេស, ការនាំចេញ, ភ្ញៀវទេសចរណ៍, គម្រោងសាងសង់ របស់កម្ពុជា​មានការកើនឡើង

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង dap


ភ្នំពេញ៖ គម្រោងវិនិយោគផ្ទាល់ពីបរ
ទេសមកកាន់ កម្ពុជា ការនាំចេញ
ផលិតផលពីកម្ពុជាទៅកាន់ អន្តរជាតិ និងគម្រោងសាងសង់របស់ប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ សុទ្ធតែបង្ហាញ
ពីនិន្នាការកើនឡើង គួរឲ្យគត់សម្គាល់
នៅក្នុងឆ្នាំ២០១១នេះ។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋ មន្ដ្រី

បរទេស​ផ្តើម​ផ្តល់​ជំនួយ​បន្ទាន់​សម្រាប់​គ្រោះ​ទឹកជំនន់ មុន​កម្ពុជា​អំពាវនាវ

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ ជំនួយ​សង្គ្រោះ​បែប បន្ទាន់​សម្រាប់​មហន្តរាយ​ទឹក​ជំនន់​នៅប្រទេស​
កម្ពុជា ​បាន​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ​បើ​
ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​ធ្វើ​ការ​អំពាវនាវ​ជា​ផ្លូវការ​ណាមួយ ​ស្វែង​រក​ជំនួយ​បរទេស​ក៏​ដោយ។

សហរដ្ឋ​អាមេរិក​កាល​ពី​ម្សិលមិញ ​បាន​ប្រកាសពី​ជំនួយ​របស់​ខ្លួន ​ដោយ​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​សម្រាប់​កុមារ​ចំនួន​៥ ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​បំណង​ផ្តល់​ទៅ​

អគ្គលេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​បើក​សិក្ខា​សាលា​ស្តីពី​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេន​ឌ័រ​ក្នុង​សកម្មភាព​មីន​

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ សិក្ខាសាលា​នេះ​ រៀប​ចំ​ឡើង​ដោយ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​សហការ​ជាមួយ​ក្រសួង​កិច្ច​ការនារី​ និង​ដៃ​គូរ​អភិវឌ្ឍ​ ក្រោម​វត្ត​មាន​​ឯកឧត្តម​ជុំ​ ប៊ុនរ៉ុង​ទី​ប្រឹក្សា​សម្តេច​តេជោហ៊ុន​ សែន ​និង​ជា​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញា​ធរ​កម្ពុជា​គ្រប់​គ្រង​សកម្ម​ភាព​កំចាត់​មីន​និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​ ​នារសៀល​ថ្ងៃទី​១២​ តុលា​ នៅ​សណ្ឋា​គារ​កាំ​បូឌីយ៉ាណា​។​

ឃុំ-សង្កាត់៣៦៧ដែលរងទឹកជំនន់ត្រូវបានបន្ថែមពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង tvk


​កាលពីព្រឹក​ថ្ងៃទី​​១១ តុលា ​​២០១១ ​​​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​បានចេញសេចក្តីប្រ​កាស​​ព័ត៌​មាន​​​​​ថា ​មានឃុំ​-សង្កាត់​​ចំនួន​​៥១​ថ្មី​ទៀត ដែល​រង​គ្រោះ​​​​
ដោយសារទឹកជំនន់​ត្រូវ​បានបន្ថែម​​​ពេលពិនិត្យ​​​​​បញ្ជីឈ្មោះ ​និង​ចុះឈ្មោះ​​បោះឆ្នោត

ក្រសួង​ផែន​ការ​ប្រកាស​បើក​គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​ការ​អភិវឌ្ឍ​នៃ​ក្រសួង​ផែន​ការ​

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និងការ​អភិវឌ្ឍ​នៃ​ក្រសួង​ផែន​ការ​ នា​រសៀល​ថ្ងៃទី១១​ ខែតុលា​ ត្រូវ​បាន​ប្រកាស​បើក​ដំណើរ​ការ​ផ្លូវការ ​
ក្រោម​អធិបតីភាព ​លោកជំទាវ ​ម៉ែន ​សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ​និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍ​ នៅ​ទីស្តី​ការ​ក្រសួង​ផែន​ការ​។

ចិន-វៀតណាម ឈានទៅដល់ ដំណោះស្រាយ ជំលោះដែនសមុទ្រ

ផ្សាយថ្ងៃទី១២-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង dap


ប៉េកាំងៈ ប្រទេសចិន និង វៀតណាម
បានព្រមព្រៀងគ្នា ទៅលើដំណោះ
ស្រាយជំលោះដែន សមុទ្រប្រកប
ដោយសន្តិភាព នៅសមុទ្រចិនខាងត្បូង
នេះបើយោងតាមការចេញផ្សាយ ព័ត៌ មានពីទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ិនហួ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១។

កម្រិត​ទឹក​ជំនន់​ នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ មិន​អាច​គ្រប់​គ្រង​បាន​

ផ្សាយថ្ងៃទី១២-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer


ថៃ៖​ លោក​ប្រាឆា​ ភូមិ​ណក ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ និង​ជា​ប្រធាន​គ្រប់​គ្រង​ គ្រោះ​មហន្ត​រាយ​របស់​ប្រទេស​ថៃ ​បាន​អោយ​ដឹង​ថា ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ពីរ​ រូម​មាន​ខេត្ត​
ប៉ា​ទំ​ថានី​ និង​ នុន​បុរី​ ដែល​ជា​ខ្សែ​ក្រវ៉ាត​ក្រុង​បាង​កក​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​
មិន​អាច​គ្រប់​គ្រង​បាន​។

អ្នកដំណើរធ្វើចរាចរមិនបានច្រើនម៉ោងដោយសារគ្រោះថ្នាក់ចរាចរ

ព័ត៌មានសហគមន៍ 

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយរថយន្តអ៊ីស៊ុយស៊ុយដឹកថ្ម និងរថយន្តលូច
ស៊ីស នៅស្ពានដ៏តូចមួយធ្វើឱ្យកកទះចរាចរជាច្រើនម៉ោង ធ្វើឱ្យអ្នកដំណើរមិនអាច
ទៅមុខរួច។
គ្រោះថ្នាក់ចរាចរនេះកើងឡើងនៅវេលាម៉ោង៣ នឹង៤០នាទីរសៀល នៅមុខ
ប៉ិ៑៍សនគរបាលឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ថ្ងៃទី១១ ខែសីហា
ឆ្នាំ២០១១ លើផ្លូវ៣៣ គ្មានរងរបួសនិងស្លាប់ឡើយ។ ដោយឡែកគ្រោះថ្នាក់
ចរាចរនេះធ្វើឱ្យអ្នកធ្វើដំណើរទៅមុខរួច ហើយនាំគ្នាឈប់រថយន្តចាំ រហូតដល់
ម៉ោង៦ នឹង០៥នាទីរសៀលថ្ងៃខែដដែល ទើបធ្វើដំណើរបានធម្មតា។
តោះមើលរូបភាពសហគមន៍កែបទៅផ្ដិតយកមក៖

ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​អាជ្ញាធរ​ខេត្ត​

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង bayontv


កំពត៖ ​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​និង​កំពុង​ជន្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​១៧២​គ្រួសារ​ ក្នុង​នោះ​មក​ពី​ឃុំ ​ត្នោត​ចុង​ស្រងើ​ចំនួន​១៣៩​គ្រួសារ ​និង​ឃុំ​ព្រៃ​ទន្លេ​ចំនួន​៣៣​គ្រួសារ​ បាន​ទទួល​អំណោយ​សង្ត្រោះ​បន្ទាន់​ពី​ប្រតិភូ​

Tuesday, October 11, 2011

ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-ចិន​កើន​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​៨​ខែ​នៅ​ឆ្នាំ​២០១១

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង postkhmer

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន ក្នុង​រយៈ​ពេល​៨​ខែ ​ឆ្នាំ​២០១១​ បាន​កើន​ឡើង​ដល់​១,៤៣​ពាន់​លាន​ដុល្លារ​ ដែល​ចំនួន​នេះ​ជិត​ស្មើ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​សម្រាប់​ឆ្នាំ​២០១០​។ នេះ​បើ​តាម​លោក ​Jin Yuan ​អ្នក​ផ្តល់​ប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​នៅ​ស្ថាន​
ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក Jin Yuan បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​១០​

ការខូចខាតពីទឹកជំនន់អស់$១០០លាន

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ គ្រោះ​ទឹក​ជំនន់​ដែល​បាន​និង​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា អាច​បង្ក​ការ​
ខូច​ខាត​ជា​ច្រើន បើ​គិត​ជា​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​(NCDM) កាល​ពី​ថ្ងៃ​ម្សិលមិញ។

ថៃ​ប្រឹង​ប្រែង​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់ អាយុធ្យា​ចលាចល

ផ្សាយថ្ងៃទី១១-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer


ក្រុង​បាងកក: ប្រធាន​នាយក​ដ្ឋាន​សង្គ្រោះ ​និង​
សម្រាល​មហន្តរាយ​ថៃ លោក​វីបុល សានគួន
ពង់ បាន​និយាយ​ថា ទឹក​ជំនន់​នៅ​តែ បន្ត​បំផ្លិច​
បំផ្លាញ​ខេត្ត ៣០​ ហើយ​ អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​បាន​ឡើង ដល់​២៦៩​នាក់ ដោយ​មនុស្ស​
៤​នាក់​កំពុង​បាត់​ខ្លួន។

នៅ​អាយុធ្យា ដែល​រង​គ្រោះ​ធ្ងន់​បំ​ផុត កិច្ច​ប្រឹង

សួនច្បារសម្រួលចរាចរ កំពុងសាងសង់

         សួនច្បារសម្រួលចរាចរ ក្បាលថ្នល់ផ្លូវលេខ ១៣.៣២ តភ្ជាប់ផ្លូវជាតិ ៣៣ A របស់ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងសាងសង់ ដែលមានទំហំ បណ្តោយ
៨ ម៉ែត្រ ទទឹងក្បាល ៥ម៉ែត្រ។
        លោកអភិបាលស្រុកដំណាក់ចង្អើរ និងមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងភូមិបាល ខេត្ដកែប កំពុងត្រួតពិនិត្យមើលការសាងសង់៕



Monday, October 10, 2011

ទោះបីអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបាន ថយចុះមកត្រឹម០.៨%នៅ ឆ្នាំ២០១០នេះប៉ុន្តែក្រសួងកិច្ចការនារីបាន ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារនេះនៅក្នុងក្រសួងរបស់ ខ្លួន

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ ក្រសួង​កិច្ច​ការនារី​បាន​ពង្រឹង​សមត្ថភាព​មន្រ្តី​ទទួល​បន្ទុក​ការងារ​តាម​ដាន​និង​វាយ​តំលៃ​ឆ្លើយ​តប​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​មួយ
​រយៈពេល​៥​ថ្ងៃ​ដែល​បើក​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១០ ​ខែ​តុលានេះ​នៅ​ទីស្ដី​ការ​ក្រសួង​។

ទឹក​ជំនន់​ផ្ដាច់​ជីវិត​មនុស្ស​២០៧​នាក់​ហើយ

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​
មហន្តរាយ​របស់​ប្រទេស​កម្ពុជា បាន​ប្រកាស​
នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​
គ្រោះ​ថ្នាក់​នានា​ពាក់​ព័ន្ធ​នឹង​ទឹក​ជំនន់ បាន​
កើន​ឡើង​ដល់ ២០៧​នាក់​ហើយ ដោយ​ក្នុង​នោះ​មាន​ក្មេង​ចំនួន ៨៣​នាក់ នៅ​តាម​បណ្ដា
​ខេត្ត​ចំនួន ១៧​នៅ​ទូទាំង​ប្រទេស​ដែល​រង​ផល​
ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់ដ៏​អាក្រក់​បំផុត​នៅ​ក្នុង
​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

បុរស​ម្នាក់​​ប៉ុនប៉ង​លោត​ទឹក​​សម្លាប់​ខ្លួនព្រោះ​ខឹង​ប្រពន្ធ​​​

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង kohsantepheapdaily

ខេត្ត​កំពត ៖ ​បុរស​ម្នាក់​បាន​លោត​ទឹក​​​សម្លាប់​​ខ្លួន​​​នៅក្នុង​ប្រឡាយ​មួយ​​ត្រូវ​បាន​ក្មេង​ប្រុស​​ម្នាក់​ប្រទះឃើញ​​​​ក៏​មាន​ការ​ឆោឡោ​​ដឹង​ដល់​​​​សាច់​ញាតិ​ទៅ​ស្រង់​ចេញ​ពីក្នុងទឹក​​​​ដឹក​តាម​រ៉ឺម៉ក​​ច្នៃ​មក​​កាន់​​មន្ទីរ​​
ពេទ្យ​​​ស្រុក​ កំពង់​​ត្រាច​​ កាលពី​​​រសៀល​​ថ្ងៃទី​​៧
តុលា ។

ក្រុមហ៊ុនចិននឹងចាប់ផ្តើមខួងអណ្តូងប្រេងកម្ពុជាក្នុងខែនេះ នៅប្លុក F

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង cen


ព្រះសីហនុ: ​ក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) របស់​ចិន
ដែល​ទទួលបាន​សម្បទា​ន​កាលពី​ឆ្នាំ​២០០៦ នៅ​តំបន់​រុករក​ប្រេង​ប្លុក F នៅ​កម្ពុជា នឹង​ខួង​អណ្តូងប្រេង​មួយ ដែល​ស្ថិតនៅ​ចំងាយ ៣៧ គីឡូម៉ែត្រ នៅតាម​ភាគខាង
ត្បូង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន CNOOC ទទួលបាន​ការអនុញ្ញាត​ឲ្យ​ខួង​អណ្តូងប្រេង នៅ​ចន្លោះ​ខែតុលា និង​ខែធ្នូ ឆ្នាំ​២០១១​។

លោកស្រីយីងឡាក់ លុបចោលទស្សនកិច្ចទៅបរទេសព្រោះជំនន់

ផ្សាយថ្ងៃទី១០-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer


ក្រុង​បាងកកៈ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​យីង​ឡាក់ ស៊ីណា វ៉ាត្រា ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​លុប​ចោល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ របស់​លោក​ស្រី​ដើម្បី​ណែ​នាំ​ខ្លួន​ទៅ​កាន់​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី ១១ តុលា និង​សិង្ហបុរី​នៅ​ថ្ងៃ​
ទី​១២ តុលា​ ពីព្រោះ​តែ​ស្ថាន​ភាព ទឹក​ជំនន់​នៅ​
ក្នុង​ប្រទេស​ស្ថិត​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​មួយ​។

ថ្លែង​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាល​ទឹក​ជំនន់​ជាតិ​

មនុស្ស​ចំនួន​ជាង​ ៦,០០០​នាក់​ ត្រូវ​ជន្លៀស​ចេញ​ពី​កន្លែង​រស់​នៅ​ ខណៈ​ជំនន់​ទឹក​ភ្លៀង​កើត​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងស​នេះ​ ក្នុង​ប្រទេស​ចិន

ផ្សាយថ្ងៃទី១០-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង bayontv


ចិន៖ ​ព្យុះ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​មិន​ឈប់​នា​ពេល​ថ្មីៗ​ នៅ​ភាគ​ខាង​ត្បូង​ខេត្ត​ហៃ​ណាន​ នៃ​ប្រទេស​ចិន​ បណ្តាល​អោយ​លិច​លង់​ភូមិ​ចំនួន​ ៧​កន្លែង​ នៅ​តំបន់​ហៃ​ហ៊ួរ​ តាម​ដង​
ទន្លេ​ ណាន​ឌូ​ចៀន​។​

Friday, October 7, 2011

មន្ត្រី​ស្នើឲ្យ​ប្រទេស​អភិវឌ្ឍន៍​ជួយ​កម្ពុជា​ក្នុង​ការងារ​ស្តី​ពីការ​ប្រែប្រួល​អាកាស​ធាតុ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ ប្រទេស​កំពុង​អភិ​វឌ្ឍន៍​ដែល​ជា​
បុព្វ​ហេតុ​សំខាន់​នៅ​ពី​ក្រោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ គួរ​ផ្តល់​ហិរញ្ញ​វត្ថុ​
សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​ស្តីពី​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​
របស់​កម្ពុជា​។​ នេះ​បើយោង​តាម​មន្រ្តី​រដ្ឋា​
ភិបាល​បាន​ថ្លែង​ពី​ម្សិល​មិញ​នៅ​ពិធី​បិទ​វេទិកា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​
ធាតុ​។​

ចំនួន​អ្នកស្លាប់​ដោយទឹក​ជំនន់​កើន​ដល់​ ១៦៩នាក់

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង postkhmer.


ភ្នំពេញៈ ចំនួន​ប្រជាជន​រង​គ្រោះ​ស្លាប់់​បាត់បង់​ជិវិត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​បាន​
កើន​ឡើង​រហូត​ដល់​ចំនួន១៦៩​នាក់​ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​ពុធ​។ ​នេះ​បើ​យោង​តាម​មន្រ្តី​រដ្ឋាភិបាល​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​។

ចោរស្រី​មានផ្ទៃពោះ​​​​៦ខែ​​​ត្រូវឃាត់ខ្លួន​​​​​ពីបទ​​​លួច ​បន្ទាប់ពី​​​​ជាប់គុក​​​៣ដង​​មិន​រាង

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្ត​កំពត​​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​​​គេ​អះ​អាង​ថា ​​បាន​ចូល​​​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ក្រុង​កំ​ពត កាល​ពី​វេលា​ម៉ោង​១១​និង​៣០នាទី យប់
​ថ្ងៃ​ទី​៤ តុលា ​​ដោយ​ត្រូវ​បាន​ម្ចាស់​​ផ្ទះ​​ឈ្មោះ​អ៊ង ប្រុស​ ​ជាអ្នក​​ចាប់​បាន​ផ្ទាល់​ដៃ ហើយ​ហៅ​​ប៉ូ​លិស​ក្រុង​មក​យក​ទាំង​យប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​។

Thursday, October 6, 2011

កម្ពុជា​ស្នើ​ឲ្យ​សិង្ហបុរី​ធ្វើ​ការ​វិនិយោគ​លើ​ម៉ាស៊ីន​កិន​ស្រូវ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​ឲ្យ​ វិនិយោគិន​សិង្ហ​បុរី មក​វិនិយោគ​លើ​រោង​ម៉ាស៊ីន​កិន​ស្រូវ
​នៅ​កម្ពុជា ដើម្បី​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ទិន្នផល​ស្រូវ​នៅ​កម្ពុជា បាន​កើន​លើស ៣​លាន​តោន នៅ​ចន្លោះ​ឆ្នាំ​២០០៩ និង​២០១០។

កុមារកម្ពុជា ប្រមាណជាង ៥០ភាគរយ កើតជំងឺក្រិន ដោយសារតែ ខ្វះអាហារូបត្ថម្ភៈ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង dap-news


ភ្នំពេញៈ យ៉ាងហោចណាស់ ក៏មានកុមារប្រមាណជា ៥១ភាគរយដែរ ដែលមាន
ជំងឺក្រិន ដោយសារតែកង្វះខាត់ អាហារូបត្ថម្ភ នៅព្រះរាជណាចក្រម្ពុជា នាពេល
បច្ចុប្បន្ន នេះបើតាមការអះអាង របស់ភារធារីសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដែល បានស្រាវជ្រាវកន្លងមក។

មាសធ្លាក់ថ្លៃ​ដោយសារអ្នក​វិនិយោគ​នាំ​គ្នា​លក់ចេញ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily

តម្លៃ​មាស​ធ្លាក់ចុះ​បន្តបន្ទាប់​ក្នុងសប្តាហ៍នេះ​ព្រោះ
អ្នក​វិនិយោគលក់​ចេញ​ដើម្បី​​ស្តារ​ការ​ខាត​​បង់​ក្នុង
ទីផ្សារ​​មួយ​ទៀត។ ​​ឯតម្លៃ​ប្រាក់​​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​​
រយៈ​ពេល​៨ខែនេះ។​
​ផ្សារហ៊ុន​អាមេរិក ​Standard& Poor ​​បាន​​ធ្លាក់ចុះ​ដោយសារក្តី​កង្វល់ពីកញ្ចប់​ប្រាក់ជំនួយ​លើកទី២ដល់​ប្រទេសក្រិក ​ដែលមាន​សភាព​មិនល្អ​ និងអាច​រីករាល​ដាល​​វិបត្តិ​ដល់​​ប្រទេស​ផ្សេង​ ដោយសារប្រាក់​បំណុលរបស់​រដ្ឋក្នុង​ទ្វីប​អឺរ៉ុប​ ហើយបន្ត​គំរាមកំហែ​ដល់ធនាគារ​។ វត្ថុធាតុដើម​ទាំង២៤

អ្នកបង្កើត ក្រុមហ៊ុន Apple ទទួលមរណភាព

ផ្សាយថ្ងៃទី០៦-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង dap-news


ញូយ៉កៈ ក្រុមហ៊ុន Apple នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១១ បានប្រកាសនូវមរណ
ភាព របស់លោក ស្ទេវ ចបស៍ ដែលជាប្រធានស្ថាបនិក នៃក្រុមហ៊ុននេះ នៅអាយុ ៥៦ឆ្នាំ ដោយ ជំងឺមហារីក។

ថវិកា​លើស​ពី​២​លាន​ដុល្លារ​បាន​ផ្ដល់​នៅ​វេទិកា​ជាតិ​លើក​ទី​២​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​

ផ្សាយថ្ងៃទី០៥-១០-២០១១:  ដកស្រង nokorwatnews


​ភ្នំពេញ​ ៖​ ប្រាក់​ជំនួយ​ឥត​សំណង​បាន​ផ្ដល់​ឱ្យ​គម្រោង​ចំនួន​៨​នៅ​វេទិកា​ជាតិ​ លើក​
ទី​២​ ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ នា​ថ្ងៃនេះ​ ។​ ប្រាក់​ជំនួយ​នេះ​ នឹង​គាំទ្រ​ ដល់​ការ​
អភិវឌ្ឍ​សមត្ថភាព​ និង​ការ​ ពង្រឹង​ស្ថាប័ន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែ​ ប្រួ​សល​អាកាស
ធាតុ​ធានា​នូវ​សមា​ហរ​ណ​ កម្ម​ ការ​ប្រែ​ប្រួ​ស​អាកាសធាតុ​ ក្នុង​គោលនយោបាយ​យុទ្ធសាស្ដ្រ​ ផែនការ​ និង​កម្ម​ វិធី​លើកកម្ពស់​ចំណេះដឹង​ និង​ការ​យល់​ដឹង​ការ​

គ.ជ.ប ផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលនៃ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ផ្សាយថ្ងៃទី០៥-១០-២០១១:  ដកស្រង tvk


គណៈកម្មធិការជាតិរៀប ចំការបោះឆ្នោត កំពុងពិនិត្យលទ្ធភាពដើម្បីបង្ក លក្ខណៈ
ថែម ទៀត​ ទាំងសំភារៈធនធានមនុស្ស និងពេលវេលា ដើម្បីអោយប្រជាពលរដ្ឋ
|នៅតាមតំបន់ដែល រងគ្រោះធ្ងន់ធ្ងរ ដោទឹកជំនន់នេះ អាចទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតអោយ បានគ្រប់ៗគ្នា។​ រហូតដល់ពេលនេះ ឃុំសង្កាត់ ប្រមានជាង ៣០០ ក្នុងខេត្ត ចំនួន១៤ត្រូវ បានជន់លិច ដោយទឹកជំនន់ រួមមាន

នគរ​បាល​300នាក់​ចុះជួយ​ច្រូត​ស្រូវ​លិចទឹក​នៅជាយ​ដែន

ផ្សាយថ្ងៃទី០៥-១០-២០១១:  ដកស្រង kohsantepheapdaily



ខេត្តកំពត ៖ កងកម្លាំង​នគរបាល​ប្រមាណ​ជា​៣០០​នាក់​​មកពី​ស្នង​ការ​ដ្ឋានខេត្ត​​ កាលពី​​ព្រឹក​ថ្ងៃទី៤ តុលា ​បានចុះ​ជួយ​​​ច្រូត​ស្រូវ​​​ប្រជាពល​រដ្ឋ​​​​ដែល​រងការ​លិច​លង់​​ដោយទឹកជំនន់​​​​នៅ​ឃុំ​​ព្រៃទន្លេ ​និងឃុំ​ត្នោត​​​ចុង​​​ស្រង់​ ក្នុង​ស្រុក​បន្ទាយ​មាស។

លោក​​ឧត្តមសេនីយ៍​ត្រីថ្លាង ភីរិន​​ ស្នង​ការ​នគរបាល

Wednesday, October 5, 2011

កិច្ច​ប្រជុំ​តុ​មូល​លើកទី១​អេកូ​ទេសចរណ៍​ថា្នក់​រដ្ឋ​មន្រ្តី​ទេស​ចរណ៍​៧​ប្រទេស​

ផ្សាយថ្ងៃទី០៥-១០-២០១១:  ដកស្រង bayontv


ព្រះ​សីហនុ៖ បន្ទាប់​ពី​ការ​បើក​សន្និសីទ​អេកូ​ទេស​ចរណ៍​ពិភព​លោក​លើក​ទី៣​រយៈ​
ពេល​៣​ថ្ងៃ​ក៏​មាន​ការ​បើក​កិច្ច​ប្រជុំ​តុមូល​លើកទី១​ អេ​កូ​ទេស​ចរណ៍​ថា្នក់​រដ្ឋ​មន្រ្តី​ទេស
​ចរណ៍​៧​ប្រទេស​មាន​កម្ពុជា ​វៀតណាម​ ឡាវ ​ភូមា​ កេនយ៉ា ​ម៉ាឡេស៊ី ​តាន់សានី​ និង​
តំណាង​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​ UNWTO​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​
ថោង ​ខុន​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​កិច្ច​ប្រជុំ ។

មនុស្ស ១៣នាក់ស្លាប់ និង៥នាក់ រងគ្រោះ ក្នុងទឹកជំនន់ នៅវៀតណាម

ផ្សាយថ្ងៃទី០៥-១០-២០១១:  អន្ដរជាតិ :ដកស្រង dap-news


ហាណូយៈ ទឹកជំនន់ តំបន់ដី សណ្តរទន្លេ ជូឡុង ភាគខាងត្បូង ប្រទេសវៀតណាម
បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ ដោយក្នុងនោះមាន ៦នាក់ជាកុមារ ខណៈដែល ទឹកជំនន់ នៅក្នុងខេត្ត ខ្វាងបីញ បានសម្លាប់មនុស្សពីរនាក់ និង ៥នាក់ដទៃផ្សេង
ទៀតរងរបួស កាលពីថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ ។

ផែនការ​ស្រូវ​អង្ករ​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​ថៃ បង្កើន​ស្ដុក​តំបន់​អាស៊ាន

ផ្សាយថ្ងៃទី០៥-១០-២០១១:  អន្ដរជាតិ :ដកស្រង postkhmer


ហ្សាការតាៈ សេដ្ឋវិទូមួយ​រូប​របស់​ធនាគារ​ពិភពលោក មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា គម្រោង​ធានា​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​ថៃ ដែល​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​ពិភពលោក អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​កិត្យានុភាព​ក្នុង​ចំណោម​អតិថិជនរបស់​ខ្លួន​ និង​ឆ្លុះ​បញ្ចាំង​ពី​តម្រូវ​ការ​បង្កើន​ស្តុក​អង្ករ​បម្រុង​ប្រចាំ​តំបន់។

កម្ពុជា​កំពុង​រងផល​ប៉ះពាល់​ពីការ​ប្រែប្រួល​អាកាសធាតុ​

ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង postkhmer


ភ្នំពេញៈ ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ពិភព​លោក​ ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដូចជា ភាព​រាំងស្ងួត ខ្យល់​ព្យុះ និង​គ្រោះ​ទឹក​ជំនន់​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ជីវិត​មនុស្ស​យ៉ាង
ច្រើន។

រយៈពេល៩ខែ ឆ្នាំ២០១១ កុមារ៥៤នាក់ស្លាប់​ ដោយសារ ជំងឺគ្រុនឈាម កើនលើសឆ្នាំ២០១០

ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង dap-news


ភ្នំពេញ៖ មន្រ្តីជំនាញជំងឺគ្រុនឈាម
បានអះអាង​ នៅថ្ងៃទី០៤ ខែតុលា ថា
ចំនួនអ្នកស្លាប់ដោយសារ​ ជំងឺគ្រុន
ឈាម មានការកើនឡើងគិតចាប់តាំង
ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ បានឆក់យកអាយុ
ជីវិតរបស់កុមារ៥៤នាក់ ប៉ុន្តែសន្ទុះ
នៃការរីករាលដាល មានការថយចុះ
បើប្រៀបធៀប និងរយៈពេលដូចគ្នា
កាលពីឆ្នាំ២០១០។

Tuesday, October 4, 2011

សមត្ថកិច្ច​បង្ក្រាប​រថយន្ដ​ដឹកឈើ​គ្រញូង​បាន​៣​គ្រឿង​ រត់​រួច​២​គ្រឿង​

ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង nokorwatnews


​ខេត្ដកំពត​ ៖​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១១​ ក្នុង​
ចំណោម​រថយន្ដ​៥​គ្រឿង​ដែល​ លួច​ដឹកឈើ​គ្រញូង​ បាន​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​៣​
គ្រឿង​នៅ​ចំណុច​ពីរ​ផ្សេង​គ្នា​ ចំណុច​ទី​១​គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ស្ថិត

ទឹក​ជំនន់​នៅតែ​បន្ត​គំរាម​គំហែង​ស្រុក​បន្ទាយមាស​យ៉ាង​ធ្ងន់ធ្ងរ​អាជ្ញាធរ​កំពុង​ចាត់​វិធានការ​

ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង kampucheathmey


កំពត​ ៖ ​ទឹកជំនន់​កាលពី​ថ្ងៃទី​២៩​ខែ​កញ្ញា​រហូត​ដល់​ថ្ងៃទី​០៣​ខែ​តុលា​នៅ​តែ​បន្ត​ការ​គំរាម​គំហែង​យ៉ាង​ខ្លាំង​ឃុំ​ទាំង​ពីរ​ក្នុងស្រុក​បន្ទាយមាស​ចំណោម​ភូមិ​ទាំង​១៦​ភូមិ​ត្រូវបាន​បំផ្លាញ​សន្ទូង​និង​ស្រូវ​ជាង​មួយ​ពាន់​ហិកតា​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទឹក​ជំនន់​លិចលង់​៨៥៥​គ្រួសារ​២១​គ្រួសារ​ត្រូវ​បាន​ជំលៀស​ចេញពី​ទឹក​ជំនន់​មក​នៅ​ទីទួល​សុ​វត្តិភាព​។

IAEA​ សន្យាជួយបង្កើន ប្រភពថាមពល នុយក្លេអ៊ែរ ដល់ប្រទេស វៀតណាម

ផ្សាយថ្ងៃទី០៤-១០-២០១១:  អន្ដរជាតិ :ដកស្រង dap-news


វៀតណាម ៖ យោងតាម គេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅ
យប់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១១ ថា ទីភ្នាក់ងារ ថាមពលបរមាណូអន្ដរជាតិ ហៅកាត់ “IAEA” បានសន្យានឹងជួយ
បង្កើនប្រភពថាមពលនុយក្លេអ៊ែរ ដល់ប្រទេសវៀតណាម ។

លោក យូគីយ៉ា អាម៉ាណូ “Yukiya Amano” អគ្គនាយកអាយ អេ អ៊ី អេ បានលើកឡើងថា ថាមពល នុយក្លេអ៊ែរ

អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ឡើង​ដល់​២២៤​នាក់​ហើយ​នៅ​ថៃ

ផ្សាយថ្ងៃទី០៤-១០-២០១១:  អន្ដរជាតិ :ដកស្រង postkhmer


បាងកកៈ ប្រជាជន​ថៃ​ចំនួន ២២៤​នាក់ ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​ស្លាប់ និង ២​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​នៅ​ក្នុង​ទឹក​ជំនន់ ដែល​បាន​ជន់​លិច​បណ្ដា​ខេត្ត​ជា​ច្រើន​របស់​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជាង ២​ខែ​មក​នេះ។ នេះ​ដោយ​

អនុវិទ្យាល័យពងទឹក បើកបវេសនកាលឆ្នាំសិក្សា២០១១-២០១២

ផ្សាយថ្ងៃទី០៣-១០-២០១១:  kepcommunity 


នៅថ្ងៃទី០១ ខែតុលា នៅសាលារៀន
មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ថ្ងៃបើកបវេសនកាល
ឆ្នាំសិក្សាថ្មី ដោយឡែកនៅអនុវិទ្យា
ល័យពងទឹក បានប្រារព្ធពិធីអបអរសា
ទរ បើកបវេសនកាលឆ្នាំសិក្សា២០១១
-២០១២ ដែលក្រោមធីបតីយភាពលោក
ស្រី គឹម ចន្នី អភិបាលរងស្រុកដំណាក់
ចង្អើរ ខេត្ដកែប។

លោក គីម ប៊ុនថាន បើកបវេសនកាល ឆ្នាំសិក្សា២០១១- ២០១២ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះស្លា ខេត្តកំពត

ផ្សាយថ្ងៃទី០៣-១០-២០១១:  ដកស្រង dap-news


កំពត៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន
នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ

អាជីវ​ករ​នាំស្រូវ​ទៅលក់​នៅ​វៀតណាម​តាមច្រក​ព្រែក​តា​ម៉ៅ​ថយ​ចុះ

ផ្សាយថ្ងៃទី០៣-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្តតាកែវ ៖ ​ការ​នាំស្រូវ​ចេញ​ទៅលក់​ឱ្យ​ឈ្មួញ
វៀតណាម​របស់​អាជីវករ​ក្នុងស្រុក​រហូត​មក​ដល់​ខែ​​
កញ្ញា ​នេះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​​ទៅនឹង​ខែ
​មុនៗ​​ ដែល​បញ្ហា​នេះ​​បណ្តាល​មក​ពី​នៅ​តាម​បណ្តា​
ខេត្ត​មួយចំនួន​ដែល​នាំ​ស្រូវ​ចេញដឹក​តាម​រថយន្ត​ធំ​​​ៗ​
បាន​ផ្អាក​សកម្ម​ភាព​របស់​ខ្លួន​​ ខណៈ​ពេល​​មាន​ទឹក​ជំនន់​​ជន់​លិច​តាម​ខេត្ត និង​ផ្លូវ។