Friday, October 21, 2011

ប្រេងឡើង​ថ្លៃលើស​៨៨ដុល្លារ​ក្នុងមួយ​​បារ៉ែល​ បន្ទាប់ពីការ​ផ្គត់ផ្គង់​ប្រេង​អាមេរិក​​ធ្លាក់ចុះ

ផ្សាយថ្ងៃទី២០-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង kohsantepheapdaily


ការជួញ​ដូរប្រេង​ក្នុងទីផ្សារ​ទីក្រុងញួវយ៉ក​​មានតម្លៃ​៨៨,២៧​ដុល្លារក្នុង​មួយបារ៉ែល ​ចំណែកកាល​ពីម្សិលមិញ​តម្លៃប្រេង​កើនឡើង​​ដល់៨៨,៣៤​ដុល្លារក្នុង​មួយបារ៉ែល។​
វិទ្យាស្ថាន​ប្រេងអាមេរិក​ កាលពីថ្ងៃអង្គារ​ ទី១៨ តុលា ​ថា ការផលិត​ប្រេងបាន​ធ្លាក់ចុះ​
៣,១​លាន​ បារ៉ែលកាល​ពីសប្តាហ៍មុន​ស្រប​ពេល​ដែល​​អ្នក​វិភាគ​ស្ទង់មតិថា ​ព័ត៌មាន
ស្តីពីថាម​ពល​នៃ​ក្រុម​ហ៊ុន ​McGraw-Hill Cos បានរំពឹងថា នឹង​កើន​ឡើង១,៨
លានបារ៉ែល។

ការកែច្នៃប្រេងបានធ្លាក់ចុះ១,៦លានបារ៉ែល កាលពីសប្តាហ៍មុនស្របពេលដែល​មាន​ការ​ខាត​បង់ក្នុង​ពេលចំរាញ់ចំនួន២,២លានបារ៉ែល។ នេះ​បើតាម​វិទ្យា​ស្ថាន​ប្រេងអាមេរិក​។

របាយការណ៍​ប្រចាំ​សប្តាហ៍​របស់រដ្ឋបាល​ព័ត៌​មានថា​ម​ពលនៃក្រសួងថាមពល​​អាមេរិក​បាន​ចេញផ្សាយនៅថ្ងៃ​កាលពី​ថ្ងៃទី​១៩ តុលា ឱ្យដឹង​ថា ប្រេងកើន​ឡើង​១៧​ភាគ​រយ​ចាប់​ពី​តម្លៃ​៧៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ពីរ​សប្តាហ៍​មុន ​ដោយ​សារសុទិដ្ឋិ​និយមនៃ​អ្នក​វិនិ​យោគ​ទៅលើមេ​ដឹក​នាំអឺរ៉ុបដែល​នឹង​ប្រកាស​ពីផែន​ការ​ឆាប់ៗក្នុង​ការគ្រប់គ្រប់វិបត្តិប្រាក់បំណុល​របស់​ខ្លួន។

អ្នកវិភាគខ្លះបានព្យាករណ៍​ពីទំនិញ​នានា​ក្នុង​នោះ​ដូច​ជា ប្រេងនឹង​ធ្លាក់​ចុះ នៅឆ្នាំក្រោយ​ដោយ​​​សារ​ការកើនឡើងនៃ​សេដ្ឋ​កិច្ច​ពិភព​លោក​ទន់​ខ្សោយ និងការកើន​ឡើង​​នៃ​ប្រាក់​ដុល្លារ ដែល​នឹង​ធ្វើឲ្យតម្លៃ​ប្រេង​កាន់តែថ្លៃ សំរាប់​អ្នកវិនិ​យោគ​ជា​មួយ​រូបិយ​វត្ថុ​ផ្សេង​ៗ៕

No comments: