ប្រជាពលរដ្ឋ៤ភូមិចូលរួមស្ដាប់ ការសព្វផ្សាយផលប៉ះពាល់អំពីការជុសជុលផ្លូវជាតិ៣៣
ថ្ងៃទី២០-១០-២០១១: ព័ត៌មាន សហគមន៍កែប
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅសាលាឃុំពងទឹក ប្រជាពលរដ្ឋរស់នៅតាម
បណ្ដោយផ្លូវជាតិ៣៣ មកពីភូមិចំនួន៤ ភូមភ្នំលាវ ភូមិរនេស ភូមិអូដូង និងភូមិចំ
ការចេក នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បានចូលរួមស្ដាប់ផ្សព្វផ្សាយ
ផលប៉ះពាល់អំពីការជុសជុលផ្លូវជាតិ ៣៣ របស់អន្ដរក្រសួង។
លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ បានមានប្រសាសន៍ថា ការប្រជុំ
ប្រជាពលរដ្ឋ និងជាមួយក្រុមការងារអន្ដរក្រសួងនេះ វាមានអត្ថប្រយោជន៍ណាស់
ព្រោះអាចឱ្យប្រជាពលរដ្ឋបានដឹងថា តើរាជរដ្ឋាភិបាល ធ្វើផ្លូវជាតិនេះ ធ្វើកំរិតណា? ហើយផលប៉ះពាល់យ៉ាងមិច? ហើយរាជរដ្ឋាភិបាលគិតគួរយ៉ាងមិច? ចំពោះផល
ប៉ះពាល់ដល់ប្រជាពលរដ្ឋ។
នៅក្នុងនោះដែរលោកបានកោតសរសើរដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដំណាក់
ចង្អើរ ក្នុងការសាងសង់ផ្ទះចេះស្ដាប់ណែនាំពីអាជ្ញាធរ គោរពច្បាប់ ជាពិសេសគោរព
ច្បាប់ចំណីផ្លូវថ្នល។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាយផ្លូវជាតិ៣៣នៅ
ពេលក្រុមហ៊ុនសាងសងផ្លូវជាតិនោះ ហើយបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ សូមរាយការណ៍ជូនអាជ្ញាធរដើម្បីដើម្បីដោះស្រាយ ជាមួយក្រុមហ៊ុន
ដែលកំពុងសាងសង់ផ្លូវជាតិ ឱ្យជៀសវាងអ្វីដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ
របស់ជាពលរដ្ឋ។
លោក អេត វណ្ណៈ ប្រធានអន្ដរក្រសួង បានមានប្រសាសន៍ថា ការប្រជុំនេះគឺបង្ហាញ
ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យដឹងអំពីការវិវឌ្ឍន៍ដំណាក់កាល នៃកសាងសង
ផ្លូវជាតិ៣៣។
លោកបានបន្ដទៀតថា ការកសាងផ្លូវជាតិ៣៣នេះ គឺធ្វើជាដំណាក់កាលៗ ដំណាក់កាលទី១ គឺមានការចុះសម្ភាសន៍ចុះពិនិត្យ អង្កេតលំអិត លើផលប៉ះពាល់
ផ្ទះសំបែង ដើមឈើ របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងផ្លូវជាតិ
នេះ។ ដោយឡែកការដើរបោះបង្កោលឬស្សី និងបង្គោលថ្ម សម្រាប់កំណត់ទី ដើម្បីឱ្យដឹង អំពីចំនួនផលប៉ះពាល់ នៃការសាងសងផ្លូវជាតិនេះ។
ដំណាក់កាលទី២ ផលប៉ះពាល់ទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាល
នឹងចេញសំណង ជូនប្រជាពលរដ្ឋ ហើយតំលៃរដ្ឋដែលចេញសងជូនប្រជាពល
រដ្ឋនោះ វាមិនមែនជាតំលៃទីផ្សារទេ វាគឺជាប្រាក់ឧបត្ថមគោលនយោបាយ។
ដំណាក់កាលទី៣ ធ្វើកិច្ចសន្យារវាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាមួយរាជ
រដ្ឋាភិបាល ដើម្បីទទូលសាច់ប្រាក់ដែលបានផ្ដល់ជូន។
លោកបានបន្ដឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលបានទទូលប្រាក់ហើយនោះ រាជរដ្ឋា
ភិបាលទុកពេលសម្រាប់រួសរើផ្ទះយ៉ាងយូរ ២សប្ដាហ៍។
លោកក៏បានសំណោមពរដល់ប្រជាពលរដ្ឋ សូមជួយថែរក្សា កុំដក ឬបង្កិលបង្កោល
ឬស្សីកំណតទី ដែលក្រុមការងារបានបោះហើយនោះ៕
No comments:
Post a Comment