Thursday, February 9, 2012

សមត្ថកិច្ច​ខេត្ត​កែប​សម្រេច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​គ្រោង​ទុក​មក​លើ​ស្ត្រី​ម្នាក់​

ផ្សាយថ្ងៃទី០៨-០២-២០១២: ដកស្រង http://kpt-news.com/local-news
កែប ​៖ ​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​សំរេច​បំពេញ​សំណុំ​ឯកសារ
​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត​កំពត​ក្រោម​ការ​ចោ​ទ​ប្រកាន់​លើ​
ករណី​ឃាតកម្ម​គ្រោង​ទុក​ ជាមុន​ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាល
ពី​យប់​ថ្ងៃ​សៅរ៍ទី០៤​ខែ​កុម្ភៈ​ឆ្នាំ​ ២០១២​ ហើយ​បុរស​ខាងលើ​
ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៦​ខែ​កុម្ភៈ​វេលា ​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​នៅ​
ត្រង់​ចំណុច​ភូមិ​ដំណាក់​ចង្អើ ​សង្កាត់​ព្រៃធំ​ ក្រុងកែប។​សមត្ថកិច្ច​ការិយាល័យ​ព្រហ្ម​

ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត​កែប​បាន​ប្រាប់​ ឱ្យដឹងថា ការឃាត់ខ្លួន​បុរស​សង្ស័យ​ខាងលើ​បន្ទាប់
ពី​មាន​ករណី​ខ្មាន់កាំភ្លើង​លប​ បាញ់ប្រហារ​មកលើ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​
កាលពី​យប់​វេលា​ ម៉ោង១៩និង៥០នាទី​ត្រង់​ចំ​ណុ​ផ្ទះ​ស្ត្រី​រងគ្រោះ​ឈ្មោះ សុទ្ធ ណៃ​
គីម អាយុ៥៨ឆ្នាំ​ស្ថិត​ក្នុងភូមិ​អំ​អែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប  ទើប
​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ជំនាញ​អស់​រយៈពេល២ថ្ងៃ​ទើប​ធ្វើការ​ ឃាត់ខ្លួន​ជន
សង្ស័យ​ម្នាក់​ឈ្មោះ ម៉ែន ម៉ាត់ ហៅ​ឡុង ម៉ាត់​ភេទ​ប្រុសអាយុ៤៨ឆ្នាំ​ជនជាតិ​ខ្មែរ
ឥស្លាម មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង-ខេត្ត​កែប ហើយ​
យកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​តែម្តង។សមត្ថកិច្ច​បាន​
ប្រាប់ទៀតថា​ក្រោយពី​ឃាត់ខ្លួន​មក​សួរចម្លើយ​រហូតមកដល់​ព្រឹក​ ថ្ងៃទី០៨ខែ
កុម្ភៈ​ឆ្នាំ២០១២នេះ​បើ​គិត​ទៅ​ចំនួន៤៨ម៉ោង​ទៅហើយ​តែ​ពុំទាន់​ បានទទួល​
លទ្ធផល​អ្វី​ឡើយ​ទើប​សមត្ថកិច្ច​សម្រេច​ប​ញ្ជូ​ន​បុរស​សង្ស័យ​នេះ​ ទៅ​សាលា
ដំបូង​ខេត្តកំពត​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី០៨ កុម្ភៈ​នេះហើយ។បើតាម​ប្រភព​
ជាក់លាក់​ជាច្រើន​បាន​លួច​ប្រាប់ថា កាលពី​ឆ្នាំមុន​បុរស​សង្ស័យ​ឈ្មោះ មែន
ម៉ាត់ ធ្លាប់​ចងសម្ព័ន្ធភាព​ស្នេហា​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ សុទ្ធ ផល្លី ហៅ​ទូច លុះ
​ក្រោយមក​ក៏មាន​ការ​បែកបាក់​គ្នា​ទៅវិញ​ដោយ​ស្ងប់ស្ងាត់។ប៉ុន្តែ​កន្លងមក ​
មួយរយៈ​ក៍មាន​ករណី​មួយ​កើតឡើង​ដោយសារ​ការ​ជំលោះ​រវាង​បុរស​ឈ្មោះ
មែន ម៉ាត់ នឹង​ស្ត្រី ឈ្មោះ សុទ្ធ ផល្លី នេះហើយ​ក៍មាន​ការគំរាមកំហែង​ពី​សំ
ណាក់​បុរស​ជាប់​សង្ស័យ​ខាងលើ​ប៉ង​សំលាប់​ មួយ​ពូជ​ផងដែរ ថែមទាំង​មាន
ការ​ជះ​ទឹក​អាស៊ីដ​មកលើស្ត្រី​ឈ្មោះ សុទ្ធ ផល្លី ដែលជា​គូរ​កំណាន់​ទៀតផង
ប៉ុន្តែ​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ។ចំពោះ​ការឃាត់ខ្លួន​បុរស​នេះ ក៍​ព្រោះតែ​មាន
ការ​ជំពាក់​វា​ក់វិន​នឹង​បញ្ហា​ជាច្រើន​កាលពី​ជិត​មួយឆ្នាំ​ មក​នោះ ទោះបីជន
សង្ស័យ​មិន​ព្រមឆ្លើយ​សារភាព ក៏​សមត្ថកិច្ច​បានសំរេច​ចោទប្រកាន់​រួចជាស្រេច។
សូម​រំលឹក​ផងដែរ​ថា កាលពី​យប់​ថ្ងៃ​សៅរ៍​ទី០៤ខែកុម្ភៈ​ឆ្នាំ២០១២ មាន​ករណី​ផ្ទះ​
អាវុធ១គ្រាប់បង្ក​ភាព​ភ្ញាក់ផ្អើល​ទាំងយប់ ស្ថិតក្នុង​ផ្ទះ​ដ៍​ស្កឹមស្កៃ​មួយកន្លែង ក្នុងភូមិ​
អំពែង ឃុំ​អង្កោល ស្រុក​ដំ​ណាក់​ចង្អើរ ហើយក៍​បាន​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ជា​
ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​ផងដែរ។ចំពោះ ​ការបាញ់ប្រហារ​នេះ ក្នុងចំណោម​មនុស្ស​
ប្រុស​ស្រី៤នាក់ ឃាតករ​បំណង​បាញ់​ផ្តាច់ជីវិត​ទៅលើ​ស្ត្រី​ម្នាក់​ដែលជា​កូន​ស្ត្រីរង
គ្រោះ​ ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​យប់​ងងឹត​មើល​មិន​ច្បាស់ ទើប​ឃាតក​បាញ់​ច្រឡំ​
ត្រូវ​ស្ត្រី​ជា​ម្តាយ​បែបនេះ​ទៅវិញ។ចំពោះ​រឿងហេតុ​ ការណ៍​បាញ់ប្រហារ​ខាងលើ​
តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ដែលមានគ្នា​ទាំងអស់ ​ចំនួន៤នាក់​ជិះ​រថយន្ត​ចេញ​
មកពី​កន្លែង​ពិធីមង្គលកា​មួយ​ស្ថិត​ក្បែរ​ ផ្ទះកើតហេតុ​ប្រមាណជាង២០០ម៉ែត្រ​
ប៉ុណ្ណោះ លុះ​ស្ត្រី​រងគ្រោះ​ឈ្មោះ សុទ្ធ ណៃ​គីម ចុះ​ពីលើ​រថយន្ត​ទៅ​ចាក់សោរ​ទ្វា
រ​បំណង​ចូល​ផ្ទះ ក៏មាន​ករណី​មាន​ខ្មាន់​កំ​ភ្លើង​បាញ់ប្រហារ​មួយ​គ្រាប់​តែម្តង តែ​
ការផ្ទុះអាវុធ​នេះ​តាម​ការ​អះអាង​ពី​ស្ត្រី​ឈ្មោះ សុទ្ធ ផល្លី ដែល​ត្រូវជា​កូន​ស្ត្រី​រង
គ្រោះ​និយាយថា គឺជា​ករណី​បាញ់​ច្រឡំ​មនុស្ស​តាម​ការពិត​ឃាតករ​បំណង
​បាញ់​មកលើ​រូបនាង​ដែលជា ​កូន​របស់គាត់​តែប៉ុណ្ណោះ៕

No comments: