ផ្សាយថ្ងៃទី០៨-០២-២០១២: ដកស្រងwww.bayontv.com.kh/news
ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានចំណូលមកពីសេវាធានារ៉ាប់រងចំនួន
ជិត ៣០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១១កន្លងទៅ គឺកើនឡើងជិត ៣០
ភាគរយ បើប្រៀបធៀបនឹងចំណូលដែលទទួលបានមកពីវិស័យនេះ ក្នុង
ឆ្នាំ២០១០។លោក ឆាយ រតនៈ ប្រធានសមាគមធានារ៉ាប់រងទូទៅកម្ពុជា
បានមានប្រសាសន៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១ មានចំនួន ២៩លាន ៧សែនដុល្លាអាមេរិក
គឺកើនឡើងជាង ១៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១០។ លោក ឆាយ រតនៈ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់
រង ទូទៅចំនួន៦ ហើយលោកអះអាងថា ប្រជាពលរដ្ឋកម្ពុជាមានការយល់
ដឹងច្រើនអំពីសេវាធានារ៉ាប់រងនេះ។មន្រ្តីការិយាល័យធានារ៉ាប់រងនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ចំណុះអោយក្រសួងសេដ្ឋកិច្ច និងហិ
រញ្ញវត្ថុ ពុំអាចទំនាក់ទំនងសុំការបញ្ជាក់ និងអត្ថាធិប្បាយណាមួយបាន
ទេ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញនេះ។លោក អ៊ិន មាត្រា ប្រធានការិយាល័យធានារ៉ាប់រងនៃនាយកដ្ឋានឧស្សហកម្មហិរញ្ញវត្ថុ ក្នុងពេលសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍បាយ័នព័ត៌មានកាលពីពេល ថ្មីៗ
នេះ បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់សេវាធានា
រ៉ាប់រង ដោយលោកអះអាងថា ការប្រើប្រាស់សេវាធានារ៉ាប់រង ពួកគេនឹង
ទទួលបាននូវផលប្រយោជន៍ច្រើន។សូមបញ្ជាក់ថា បើយោងតាមច្បាប់ធា
នារ៉ាប់រងនៃប្រទេសកម្ពុជា ទាល់តែមានថវិកាយ៉ាងតិចចំនួន ៧លានដុល្លាអាមេរិក ទើបទទួលបានការអនុញ្ញាតអោយបើកក្រុមហ៊ុនធានារ៉ាប់រងបាន។
នាពេលកន្លងមកមន្រ្តីការិយាល័យធានារ៉ាប់រងនៃនាយកដ្ឋានឧស្សាហ
កម្ម ហិរញ្ញវត្ថុបានអោយដឹងថា កំណើននៃចំណូលដែលបានមកពីសេវាធា
នារ៉ាប់រង គឺកើនទៅលើផលិតផលចំនួន៣ ជាសំខាន់រួមមានការធានារ៉ាប់
រងទៅលើយានយន្ត ធានារ៉ាប់រងទៅលើអគ្គីភ័យ និងធានារ៉ាប់រងទៅលើវិ
ស្វកម្ម។កាលពីថ្ងៃទី ១១ តុលា ឆ្នាំ ២០១១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រគល់ជូននូវលិខិតបើកផ្លូវសម្រាប់ការបង្កើតក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតជូនដល់ក្រុមហ៊ុនសាជីវកម្មបរទេសជាលើកដំបូងមួយ ឈ្មោះក្រុមហ៊ុន Manulife ដែលជាក្រុមហ៊ុនមកពីប្រទេសកាណាដា៕
No comments:
Post a Comment