ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថាន និងបណ្តាញសង្គម ស៊ីវិលដែល
ធ្វើការលើការសិក្សាស្តីពីផលប៉ះពាល់
ការធ្វើអាជីវកម្មរ៉ែនៅប្រទេសកម្ពុជា បានទទូចឲ្យក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក ចេញរបាយ
កាណ៍ស្តីពីផលប៉ះពាល់ មុននឹងប្រតិបត្តិការសកម្មភាពខ្លួន ខណៈដែលក្រុម
ហ៊ុនរុករករ៉ែដ៏ធំមួយនេះ បានប្រកាសនាពេលកន្លងមកថា ខ្លួននឹងធ្វើការរុក
រកធនធានរ៉ែប្រេង ឧស្ម័ននតំបន់សមុទ្រក្នុងប្លុកAស្ថិតនៅក្នុងខេត្តព្រះសីហនុ
ក្នុងឆ្នាំ២០១២ ខាងមុខ។
ការថ្លែងទទូចយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសសិក្ខាសាលាសម្ពោធ របាយការណ៍ ស្តីពីនិន្នាការបច្ចុប្បន្ន នៃផលប៉ះពាល់សង្គម និងបរិស្ថានដោយអាជីវកម្មរ៉ែ នៅក្នុងប្រទេស កម្ពុជាដែលធ្វើការរុករករ៉ែនៅតំបន់ដីគោក និងតំបន់សមុទ្រ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១១ ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិលចំនួន៨ មន្រ្តីក្រសួងបរិស្ថាន និងសហគមន៍រង ផលប៉ះពាល់ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចផងដែរ។
លោក ម៉ម សម្បត្តិ ប្រធានអង្គការអភិវឌ្ឈន៍ និងភាពជាដៃគូ ក្នុងសកម្មភាព ហៅកាត់ថា DPA បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនោះថា ក្រុមហ៊ុន Chev ron របស់អាមេរិកកាំង មិនទាន់បង្ហាញរបាយការណ៍ស្តីពីផលប៉ះពាល់របស់ខ្លួន ពេញលេញនៅឡើយទេ ខណៈដែលក្រុម ហ៊ុនដទៃទៀត បានបង្ហាញពីរបាយការណ៍ផលប៉ះពាល់របស់ខ្លួនរួចហើយ ពោលគឺក្រុមហ៊ុន របស់ប្រទេសចិនដែលធ្វើអាជីវកម្មនៅប្លុក F និងក្រុមហ៊ុនជប៉ុន ដែលធ្វើអាជីវកម្មនៅដែនគោក នៅព្រះវិហារ សៀមរាប និងកំពង់ធំ ព្រោះការសិក្សាពីផលប៉ះពាល់ នៃការដំណើរធ្វើអាជីវកម្មរ៉ែ មានសារៈសំខាន់ ដើម្បីជៀសវាងវិនាសកម្មផ្សេងៗ។
លោកថា « យើងសំណូមពរយ៉ាងទទូចថា នៅពេលមានវត្តមាន ពិតប្រាកដការរុករកប្រេង ឧស្ម័ននៅប្លុក A គឺក្រុមហ៊ុន Chevron ត្រូវតែសិក្សាពីផលប៉ះពាល់ឲ្យបានទូលំទូលាយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន នាពេលអនាគតជាយថាហេតុ និងប៉ះពាល់ដល់ អ្នកទទួលផលវិជ្ជមានកន្លងមក ដូចជាអ្នកនេសាទមច្ឆជាតិជាដើម»។
ជាមួយគ្នានេះ លោក ដាញ់ សេរី ប្រធាននាយកដ្ឋានវាយតម្លៃ នៃផលប៉ះពាល់ នៃ ក្រសួងបរិស្ថានបានថ្លែងផងដែរថា ការធ្វើអាជីវកម្មធនធានធម្មជាតិរ៉ែរមែងតែងតែមាន ផលប៉ះពាល់ដល់ធនធានទឹក ដី ខ្យល់ ប្រព័ន្ធជលសាស្រ្ត ធនធានជីវៈចម្រុះ ព្រៃ ឈើ សត្វព្រៃ និងមនុស្សជាតិជាដើម។ ដើម្បីរិះរកនូវមធ្យោបាយការពារទាំងអស់នេះ ក្រសួងបរិស្ថានបានធ្វើសេចក្តីព្រាងច្បាប់មួយចំនួនទាក់ទងទៅ នឹងផលប៉ះពាល់ពីការធ្វើអាជីវកម្មរ៉ែ ដែលបច្ចុប្បន្នក្រសួងកំពុងតែធ្វើការព្រាងយ៉ាងយកចិត្តទុក ដាក់ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក សៀង សូលៀក មន្រ្តីអង្គការ OFAM អន្តរជាតិ សហរដ្ឋអាមេរិក បានថ្លែងផងដែរថា ការ ធ្វើអាជីវកម្មរុករករ៉ែដីគោកប្រាកដណាស់ថា ពិតជាបានធ្វើឲ្យប៉ះពាល់ដល់បងប្អូនសហគមន៍ និងជនជាតិដើមភាគតិច ដែលពួកគេធ្លាប់រស់នៅ និងទទួលផលពីតំបន់ ដែលធ្វើអាជីវកម្ម។
សូមបញ្ជាក់ថា របាយការណ៍ស្តីពីនិន្នា ការ បច្ចុប្បន្ននៃផលប៉ះពាល់សង្គម និងបរិស្ថានដោយការធ្វើអាជីវកម្មរ៉ែនៅក្នុង ប្រទេសកម្ពុជាត្រូវបានចេញជាផ្លូវការហើយ ដើម្បីជាសារ និងទស្សនទាន ដើម្បី ឲ្យក្រុមហ៊ុន និងសាធារណជន បានដឹង និងជ្រាបពីទំហំ នៃការប៉ះពាល់ការធ្វើអាជីវ កម្មរ៉ែ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើអាជីវកម្មរ៉ែមានលក្ខណៈធំៗត្រូវបានគេមើលឃើញថា ជាការធ្វើអាជីវកម្មមួយដែលរក ប្រាក់ចំណូលក្នុងការអភិវឌ្ឈសេដ្ឋកិច្ចជាតិ៕
No comments:
Post a Comment