Tuesday, January 3, 2012

ឆ្នាំ​២០១១​ជា​ឆ្នាំ​ដែល​ប្រទេស​ចិន​ បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​លំដាប់​ទី​២​ លើ​ពិភព​លោក​

ថ្ងៃទី៣០-១២-២០១១: ដកស្រងbayontv

ចិន​៖ ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ ទៅ ​តម្លៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ មាន​កម្រិត​លើស​ពី​ប្រទេស​ជប៉ុន​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ​ ប្រទេស​ចិន​ក៏​ ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​ពីរ​លើ​ពិភព​ លោក​ ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​នៅ​បន្ត​រក្សា​តំណែង​ ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​មួយ​ដដែល​នោះ​។
    នៅ​ឆ្នាំ​២០១១​នេះ​ ប្រទេស​ចិន​ ក៏​បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១០​របស់​ខ្លួន​ យ៉ាង​សប្បាយ​រីក​រាយ​ នៃ​ការ​ចូល​ជា​សមាជិក​ របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ ពិភព​លោក​ WTO​ ផង​ដែរ​។
    កាល​ពី​អំឡុង​ពេល​១០​ឆ្នាំ​មុន​ ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​២​ថ្មី​នេះ​ បាន​ដាក់​គោល​ការណ៍​ ឈ្នះ​ឈ្នះ ​ដោយ​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋ​កិច្ច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​ពង្រីក​ខ្លួន​ កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ព្រម​ទាំង​បាន​ចូល​រួម​ ក្នុង​កិច្ច​ការ​សំខាន់ៗ​ជា​ច្រើន​ ក្នុង​ជំហាន​នៃ​ការ​ពង្រីក​សេដ្ឋ​កិច្ច​ពិភព​លោក​៕

No comments: