Tuesday, October 25, 2011

ការអនុវត្តសិទ្ធិកុមារ​ នៅកម្ពុជា កាន់តែប្រសើរ

ផ្សាយថ្ងៃទី២៥-១០-២០១១:   ដកស្រង dap-news


ភ្នំពេញ៖ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា
ឆ្នាំ១៩៧៩ មក កម្ពុជាពុំដែលប្រើប្រាស់
កុមារណាម្នាក់ ដែលមានអាយុក្រោម
១៨ឆ្នាំ ក្នុងជម្លោះប្រដាប់អាវុធ ហើយ
សិទ្ធិកុមារត្រូវបានរដ្ឋាភិបាល យកចិត្ត
ទុកដាក់ និងតាមគាំពារទាំងផ្នែក ស្មារតី និង សម្ភារៈ ។ នេះជារកឃើញហើយត្រូវបាន បង្ហាញក្នុងរបាយការណ៍ ជាតិលើកទី១ និងទី២ស្តីពីការអនុវត្តពិធីសារបន្ថែម នៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការ
ជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ដែលត្រូវ
បានផ្សព្វ នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១១។

របាយការណ៍ដែលមានកម្រាស់៤៩ទំព័រ ពាក់ព័ន្ធនឹងការ ទប់ស្កាត់ការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ កម្ពុជាទទួលបានលទ្ធផល ជាផ្លែផ្កា គួរឱ្យមានមោទនភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងការ
អភិវឌ្ឍវិស័យ សុខមាលភាពកុមារ ការការពារកុមារជាទូទៅ ។ បច្ចុប្បន្ននេះមាន
ការ ផ្លាស់ប្តូរចំណេះដឹង គួរឱ្យកត់សម្គាល់ នៅក្នុងមជ្ឈដ្ឋានសាធាណៈទាក់ទង នឹងការទប់ស្កាត់កុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ។ ហើយរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ លើការទប់ស្កាត់ តាមរយៈវិធានការតឹងរ៉ឹង និងការអនុវត្តច្បាប់ ។ ជាលទ្ធផលចំនួនកុមារដែលត្រូវបានគេជួញដូរ និងបំពារបំពានផ្លូវភេទ ត្រូវបានកាត់បន្ថយ ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកស្រី ម៉ែន សំអន បញ្ជាក់ថា រាជរដ្ឋាភិបាល នៃនីតិកាលទី៤ នៃរដ្ឋសភា បានកំណត់កម្មវិធី នយោបាយ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ពិសេសចំពោះកុមារ នៅក្នុងវិស័យអប់រំ សុខាភិបាលសង្គមកិច្ច វប្បធម៌ សំដៅជំរុញការការពារ លើកស្ទួយសិទ្ធិជាមូលដ្ឋាន របស់កុមារ និងពង្រឹង សុខមាលភាពកុមារ ។

លោកស្រីបានបន្តទៀតថា “កុមារជាកោសិកាថ្មីរបស់សង្គម សម្រាប់បន្ត
វេនក្នុងការការពារ និងអភិវឌ្ឍន៍ ដែលប្រទេសជាតិនីមួយៗត្រូវយកចិត្តទុកដាក់” ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ លោក អ៊ិត សំហេង បាននិយាយ
ថា ក្នុងនាមប្រទេស ហត្ថលេខី ត្រូវមានកាតព្វកិច្ចគោរព និងអនុវត្តតាមបទបញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម អនុសញ្ញាស្តីពីសិទ្ធិកុមារ ដើម្បីលើកស្ទួយ និងការពារសិទ្ធិ
កុមារ ។

លោកស្រីបន្តថា “ពិធីសារបន្ថែម នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ មានអត្ថន័យថា គឺជាកិច្ចព្រមព្រៀង អន្តរជាតិ ចែងអំពីសិទ្ធិរបស់កុមារ ដែលត្រូវទទួល និងត្រូវអនុវត្តដោយរដ្ឋ និងជាឯកសារបន្ថែម លើអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលប្រទេសនីមួយៗអាចជ្រើសរើស ដើម្បីចូលជាសមាជិក និងយល់ព្រមទទួលកាតព្វកិច្ចបន្ថែមតាមពិធីសារនេះ ដោយមិនគិតពីអនុសញ្ញាស្តីពីសិទ្ធិកុមារ គោលឡើយ” ។

តែយ៉ាងណាក៏ដោយរបាយការណ៍នោះ ក៏បានរកឃើញចំណុចវិជ្ជមានជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយផងដែរ ក្នុងនោះអំពើពេស្យាចារកុមារ៕

No comments: