ថ្ងៃទី៣០-១២-២០១១: ដកស្រងnokorwat
ភ្នំពេញ ៖ នៅក្នុងជំនួបសម្ដែងការ គួរសមរបស់លោករដ្ឋមន្ដ្រីក្រសួងការ បរទេសថៃ ស៊ូរ៉ាពុង តូវិចក្រឆៃកុល ជាមួយនឹងសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នៅវិមានសន្ដិភាព កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ភាគី ទាំង២កម្ពុជា-ថៃបានសន្យាថា នឹងប្ដេជ្ញា រួមគ្នាខិតខំទប់ស្កាត់អំពីបញ្ហាបទល្មើស ឆ្លងដែននានា ពិសេសការឆ្លងដែនចូល ទៅកាប់ឈើខុសច្បាប់របស់ពលរដ្ឋខ្មែរ ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ជាដើម។
នៅក្នុងជំនួបសម្ដែងការគួរសមនោះ លោករដ្ឋមន្ដ្រីក្រសួងការបរទេសថៃបាន ជម្រាបសម្ដេចតេជោនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់លោកជំទាវយីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ដ្រីថៃនិងបាន មានប្រសាសន៍អះអាងនូវការយកចិត្ដ ទុកដាក់ពីការបើកសករាជថ្មីមួយនៃទំនាក់ ទំនងរវាងប្រទេសកម្ពុជា-ថៃ ហើយ ប្ដេជ្ញានឹងជំរុញទំនាក់ទំនងខាងវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ខណៈ ថៃតែងតែចាត់ទុកថា ចង់បានសន្ដិភាព ស្ថិរភាព។
លោករដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដោយសម្ដែងក្ដីរីករាយចំពោះជោគជ័យ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ អពជ ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែល ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងការបរទស នៃប្រទេសទាំងពីរ។ ថៃនឹងជំរុញកិច្ច សហប្រតិបត្ដិការដើម្បីកាត់បន្ថយភាព ក្រីក្រ ក៏ដូចជាជំរុញឱ្យមានកំណើនសេដ្ឋ កិច្ច ឱ្យមានទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន ព្រមទាំងត្រៀមគាំទ្រកម្ពុជា នៅលើវិស័យសិក្សាធិការ ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល ពាណិជ្ជកម្ម និងការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លង។
លោក ស៊ូរ៉ាពុង តូវិចក្រឆៃកុល ក៏ បានសម្ដែងនូវក្ដីរីករាយចំពោះសន្ទរកថា របស់សម្ដេចតេជោនៅក្នុងពិធីសម្ពោធ ផ្លូវឯខេត្ដព្រះវិហារ កាលពីពេលកន្លង ទៅថ្មីៗនេះ ដែលសម្ដេចបានហាមឃាត់ ទាក់ទិនទៅនឹងប្រជាជនខ្មែរលួចចូលកាប់ ឈើក្នុងទឹកដីថៃ និងបញ្ហាផ្សេងៗទៀត ទាក់ទងទៅនឹងទំនាក់ទំនងដ៏ល្អរវាង ប្រទេសទាំងពីរ។ ជុំវិញបញ្ហានេះ ភាគី ទាំង២ កម្ពុជា-ថៃ បានប្ដេជ្ញារួមគ្នា និង ខិតខំទប់ស្កាត់ចំពោះបទល្មើសទាំងអស់ នោះ។
ជាការឆ្លើយតបសម្ដេចតេជោនាយក រដ្ឋមន្ដ្រីបានថ្លែងនូវអំណរគុណចំពោះ ការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកស្រី យីងឡាក់ ជូនចំពោះសម្ដេច។ សម្ដេច បានមានប្រសាសន៍ថា កម្ពុជានិងថៃ ប្រៀបដូចជាអណ្ដាតនិងធ្មេញ ខណៈមិន អាចដកធ្មេញចេញ ទុកអណ្ដាត ឬកាត់ អណ្ដាតចេញ ទុកធ្មេញនោះបានឡើយ។
សម្ដេចតេជោបានរំពឹងអំពីជំនួប នានា ក្រោយពីគណបក្សភឿថៃបានជាប់ ឆ្នោត និងដឹកនាំគណៈរដ្ឋមន្ដ្រីថៃទាំង មូល ដោយបញ្ហាជាច្រើនដែលតម្រូវឱ្យ ប្រទេសទាំងពីរត្រូវធ្វើ ដូចជាការទប់ ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ការ ការពារបរិស្ថាន ក៏ដូចជាការស្រាវជ្រាវ រកមេក្លោងនៃការកាប់បំផ្លាញព្រៃឈើ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការរត់ ពន្ធមនុស្សជាដើម។ សម្ដេចតេជោបាន សម្ដែងក្ដីរីករាយចំពោះទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរដែល មានការកើនឡើង ហើយអ្វីៗទាំងអស់ ខាងវិស័យសេដ្ឋកិច្ចបានធ្វើឱ្យមានទំនាក់ ទំនងល្អ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បាន លើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធក្នុងតំបន់ផងដែរ។
នៅក្នុងជំនួបសម្ដែងការគួរសមខាង លើ លោករដ្ឋមន្ដ្រីក្រសួងការបរទេសថៃ បានសន្យាថានឹងញំនាំពាក្យពេចន៍ដ៏ល្អៗ របស់សម្ដេចតេជោទៅជម្រាបជូនលោក លោកស្រីយីងឡាក់ នាយករដ្ឋមន្ដ្រីថៃ អំពីអនុសាសន៍នៃទំនាក់ទំនងជាមិត្ដភាព រវាងប្រទេសទាំងពីរ ខណៈប្រទេសថៃក៏ មានបំណងចង់បានទំនាក់ទំនងកិច្ចសហ ប្រតិបត្ដិការដ៏ល្អជាមួយប្រទេសកម្ពុជា ព្រោះប្រទេសទាំងពីរក៏មានទំនាក់ទំនង ល្អជាមួយគ្នាលើគ្រប់វិស័យជាយូរណាស់ មកហើយ។ ហើយនៅពេលនេះ ប្រទេស ថៃក៏ចង់ស្ដារទំនាក់ទំនងល្អឡើងវិញ ៕
No comments:
Post a Comment