Thursday, February 23, 2012

​ស្ពាន​កំពង់បាយ​និង​ស្ពាន​ឥន្ទធនូ​ប្រឈម​បាក់​ស្រុត​បើ​ឈ្មួញ​សម្រុក​បូម​ខ្សាច់​ដូច​ព្យុះ​យ៉ាងនេះ

ផ្សាយថ្ងៃទី២២-០២-២០១២ដកស្រង់: www.nokorwatcenter.com
ខេត្ដកំពត​ ៖ ស្ពាន​កំពង់បាយ​ និង​ស្ពាន​
ឥន្ទធនូ​ស្ថិត​នៅ​កណ្ដាល​ក្រុង​កំពត​កំពុង​
ប្រឈម​ការ​បាក់​ស្រុត​ ទាំងស្រុង​ នៅ​ពេល
​ខាង​មុខ​បើ​ពួក​ឈ្មួញ​សម្រុក​បូម​ខ្សាច់​ដូច
​ព្យុះ​ទាំង​យប់​ទាំង​ ថ្ងៃ​រាប់​សិប​សា​ឡង់​
យក្ស​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ​យ៉ាង​គំ
ហុក​ដូចនេះ​ ។​​ទោះបី​ករណី​បូម​ខ្សាច់​
ទាំង​អស់នេះ​មានច្បាប់​ក៏​ដោយ​ ប៉ុន្ដែ
​ផល​ប៉ះពាល់​កំពុង​បាន​កើត​ឡើងជា​បណ្ដើរៗ​ ហើយ​ជាក់ស្ដែង​ស្ពាន​ឥន្ទធនូ​ប៉ុន្មាន​ថ្ងៃ​ចុង

​ក្រោយ​នេះ​ត្រូវ​សា​ឡង់​ដឹក ​ខ្សាច់​ប្រភេទ​យក្ស​បើក​ឆ្លងកាត់​ក្រោម​ស្ពាន​កៀរ​សសរ​គ្រឹះ​ស្ពាន​ ពេញទំហឹង​បណ្ដាល​ឱ្យ​ញ័រ​ស្ពាន​យ៉ាង​ខ្លាំង​២​ថ្ងៃ​ជាប់​គ្នា​បណ្ដាល​ឱ្យ​ ប្រជា​ពលរដ្ឋ​ដែល​កំពុង
​ធ្វើ​ដំណើរ​លើ​ស្ពាន​ភ្ញាក់​ផ្អើ​រយ៉ា​ង​ខ្លាំង​ ប្រញាប់ប្រញាល់​បើក​បរ​រត់​ចេញ​។​ ម្យ៉ាងទៀត​នៅ​ច​ន្លាះ​
ស្ពាន​កំពង់បាយ​និង​ស្ពាន​ឥន្ទធនូ​ គេ​សំគាល់​ឃើញ​ថា​ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​បូម​ជាង​២​
ខែ​មក​ហើយ​យ៉ាង​ គំហុក​មិន​ខាន​មួយ​ថ្ងៃ​ ។​ ដូចនេះ​ប្រជាពលរដ្ឋ​ក្រុង​កំពត​កើតក្ដី​បារម្ភ​យ៉ាង​
ខ្លាំងអំពី​គ្រឹះ​ ស្ពាន​ទាំង​២​ដែល​ប្រឈម​ការ​បាក់ស្រុត​នៅ​ពេល​មុខ​បើ​ក្រុម​សម្រុក​ដូច​ សព្វ​ថ្ងៃ
នេះ​ ។​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ស្នំ​ប្រាំពីរ​ និង​ភូមិ​មាក់ប្រាង​ ឃុំ​កំពង់​ក្រែង​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ ជាង​១៥០​គ្រួ​សារបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សា​ឡង់​បូម​ខ្សាច់ ​ធ្វើ​ឱ្យ​បាក់​ច្រាំង​ប៉ះពាល់​ផ្លូវ​ដើរ​របស់​ពួក​គាត់​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ផលដំណាំ​រួម​ទាំង​ផ្ទះសំបែង​ប្រសិនបើ​សា​ឡង់​បូម​ ខ្សាច់​បន្ដដំណើរ​ការ​បូម​ខ្សាច់​នៅ​កន្លែង​ដដែល​មិន​ព្រម​ប្ដូរ​ទីតាំង​ទេ​ នោះ​ ។​ ជុំវិញ​ការ​បូម​ខ្សាច់​នេះ​ជាមួយ​អ៊ំ​ស្រី​ម្នាក់​រស់នៅ​ភូមិ​មា​ក់​ប្រាង្គ ​ឃុំ​កំពង់​ក្រែង​ស្រុក​ទឹកឈូ​បាន​និយាយ​ប្រាប់​កាសែត​នគរវត្ដ​ក្នុង​ លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ពួក​គាត់​មិន​ហាមឃាត់​ពួក​ឈ្មួញ​បូម​នោះ​ទេ​ ប៉ុន្ដែ​ការ​បូម​ខ្សាច់​នេះ​គឺ​ពួក​ឈ្មួញ​បាន​បូម​តែ​មួយ​កន្លែង​បណ្ដាល​ឱ្យ ​បាក់​ច្រាំង​យ៉ាង​ខ្លាំង​បង្ក​ផល​ប៉ះពាល់​ដល់​ផ្លូវ​ដើរ​ទាំងស្រុង​និង​ឈាន ​ដល់​ប៉ះពាល់​ផល​ដំណាំ​ជា​បន្ដបន្ទាប់​រហូត​ដល់​ផ្ទះសំបែង​ ។​ ពលរដ្ឋ​ទាំង​ពីរ​ភូមិ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា​ ពួក​គេ​ទាំងអស់​គ្នា​បាន​ធ្វើ​លិខិត​ផ្ដិត​មេដៃ​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ជួយ​ អន្ដរាគមន៍​បញ្ឈប់​ការ​បូម​ខ្សាច់​របៀប​នេះ​ទៀត​បើ​ពុំ​ដូច្នេះ​ផ្លូវ​ដែល​ ពួក​គាត់​ដើរ​ទាំងអស់​ត្រូវ​បំផ្លាញ​ទាំងស្រុង​រហូត​ដល់​លំនៅ​ឋាន​មិន​ខាន​ ទេ​ ។​ លោក​សោម​ វិចិត្រ​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​និង​ថាមពល​ខេត្ដកំពត​បាន​ប្រាប់​ដោយ​ផ្ទាល់​យ៉ាង​ខ្លី​ថា​ ការ​បូម​ខ្សាច់​នេះ​គេ​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​តែ​ករណី​ ប៉ះពាល់​យ៉ាងណា​នោះ​មន្ដ្រី​ជំនាញ​បាន​ចុះ​ទៅ​បោះ​ពោង​កំណត់​ឱ្យ​បូម​រួច​ ហើយ​ ។​សូម​បញ្ជាក់​ថា​ ករណី​បូម​ខ្ស​ច់​នៅ​ក្នុង​ព្រែក​កំពត​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ប្រើ​ដោយ​ គ្រឿងចក្រ​ប្រភេទ​យក្ស​នេះ​ទោះ​ជា​មានច្បាប់​គ្រប់គ្រាន់​ក៏​ដោយ​បើ​បូម​ ខ្សាច់​តែ​មួយ​កន្លែង​ដដែល​ និង​បូម​ក្បែរ​គ្រឹះ​ស្ពាន​យ៉ាងនេះ​មិនយូរ​មិនឆាប់​ទ្រព្យ​សម្បត្ដិ​សាធារណៈ ​របស់​រដ្ឋ​ ដូច​ជា​ស្ពាន​ផ្លូវថ្នល់​រួម​ទាំង​ផលដំណាំ​ផ្ទះ​សំបែង​ ប្រជា​ព​រដ្ឋ​មុខជា​រលាយ​ពួក​ឈ្មួញ​បូម​ខ្សាច់​ជាក់​ជា​មិន​ខាន​ ៕

No comments: