ផ្សាយថ្ងៃទី២២-០២-២០១២: ដកស្រង kpt-news.com
ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១២ វេលាម៉ោង
១០ ព្រឹក នៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងភ្នំពេញ
ស្ថានទូតសហរដ្ឋអាមេរិកនិងក្រសួងសុខាភិបាល នឹងបើកយុទ្ធនាការសាធារណៈថ្នាក់ជាតិមួយ ដើម្បីលើកកំពស់ការយល់ដឹងស្តីពីគ្រោះ
ថ្នាក់នៃឱសថខូចគុណភាពនិងឱសថ ក្លែងក្លាយ។ លោក Jeff Daigle
ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោក ជូ យិនស៊ីម រដ្ឋលេខាធិ
ការក្រសួងសុខាភិបាល នឹងបង្ហាញផ្ទាំងរូបភាពដែលត្រូវបានរៀបចំ
ជាពិសេស ដែលបង្ហាញពីពាក្យស្លោកឈ្នះពីការប្រលងទូទាំងប្រ
ទេសមួយ ដែលបានទាក់ទាញការចូលរួមរបស់មនុស្សជាង ២០០០
នាក់។ ផ្ទាំងរូបភាពទាំងនោះនឹងត្រូវបានដាក់តាំងនៅតាមបណ្តាឱសថ
ស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។អ្នកសារព័ត៌មាន ដែលមានបំណងចូលរួមនៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមុនជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត សហរដ្ឋអាមេរិក ត្រឹមថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកុម្ភៈ វេលា
ម៉ោង ៤ រសៀល តាមរយៈទូរស័ព្ទលេខ ០២៣-៧២៨-២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ។ អ្នកដែលបានចុះឈ្មោះហើយ ត្រូវមកដល់ស្ថានទូតអោយបាន៣០ នាទី មុនការប្រារព្ធពិធី ដើម្បីឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ ៕
No comments:
Post a Comment