Friday, November 4, 2011

ប្រវត្តិខេត្តកែប

ខេត្តតូចមួយ ដែលស្ថិតនៅភូមិភាគ និរតីនៃប្រទេស កម្ពុជា ដែលមាន
ផ្ទៃដឺប្រមាណ ៣៣៦ គីឡូម៉ែត្រការ៉េ ដែលជាប់ឆ្នេរសមុទ្រ នោះគឺខេត្តកែប។
ខេត្តកែបមាន ក្រុងមួយ ស្រុកមួយ គឺក្រុង
កែប និងស្រុកដំណាក់ចង្អើរ។ ក្នុងនោះ
ក្រុងកែបមាន ៣ សង្កាត គឺសង្កាតកែប សង្កាតព្រៃធំ និងសង្កាតអូរក្រសា ចំណែកឯស្រុកដំណាក់ចង្អើរវិញមាន ២ ឃុំគឺ ឃុំពងទឺកឃុំអង្កោល ។

តាមគេហទំព័រវិគីភីឌា បានឱ្យដឹងថាៈ
ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។ ក្រុងកែបបាន
កសាងឡើងតាំងពីកំលុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។ ទីក្រុងនេះ
បានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ឈ្មោះទីក្រុង កែបនេះបាន
ក្លាយពីពាក្យបារាំង Le cap ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ ។

មូលហេតុដែលគេហៅខេត្តតូចមួយនេះ ហៅថា’កែប” តាមគេហទំព័រដដែលបន្ដ
ឱ្យដឹងទៀតថា តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមាន
ស្ដេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍
សេកមន្ត អាគមគាថាសណ្ដំមេទ័ពម្នាក់នៅ អង្គរធំ ហើយបានលួចយកសេះស
របស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោ
ឡោដេញតាម ចាប់ ស្ដេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់
ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញ
តាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្ដេច សាគររាជ បានឡើង
បំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោល
កែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយ
យូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ៕

No comments: