មិនចេះហែលទឹកសោះហ៊ានចុះដាក់មងក្នុងបឹងហើយរអិលជើងធ្លាក់រណ្ដៅជ្រៅលង់ស្លាប់
ផ្សាយថ្ងៃទី០៣-១១-២០១១: ដកស្រង kampucheathmey
កំពត៖បុរសវ័យកណ្តាលម្នាក់ខណៈពេលចុះរាយមងក្នុងទឹកបឹងបានរអិលជើងធ្លាក់
ចូលក្នុងរណ្តៅដ៏ជ្រៅមួយបណ្តាលឱ្យលង់ស្លាប់ដោយគ្មានអ្នកណាដឹងលុះបាត់យូរ
ទើបក្រុមគ្រួសារតាមមករកនៅកន្លែងកើតហេតុរហូតដល់ពាក់កណ្តាលអធ្រាត្រក៏
ជួបប្រទះឃើញសពលិចក្នុងទឹកនៅកន្លែងដាក់មងនោះ។
សាច់ញ្ញាតិព្រមទាំងក្រុមគ្រួសារ អះអាងថាបុរសរងគ្រោះអត់ចេះហែលទឹកទេប៉ុន្តែ
គាត់តែងតែដើរដាក់មងនៅតាមជ្រលងបឹងឬប្រឡាយនានាហើយក៏មិនដែលកើត
រឿងហេតុអ្វីដែរទើបតែម្តងនេះបែបភ្លាត់ស្នៀតប្រហែសរអិលផុងជើងចូលទៅក្នុង
រណ្តៅជ្រៅទើបបណ្តាលឲ្យគាត់ស្លាប់ដោយសារលង់ទឹកយ៉ាងនេះ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររាវរកឃើញនៅក្នុងរណ្តៅទឹកមួយដែលមាន
ជម្រៅជ្រៅកាលពីម៉ោង១២ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៣ខែវិច្ឆកា
ឆ្នាំ២០១១ក្នុងភូមិកោះចំការឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតពេល
ដែលបុរសរងគ្រោះដើររាយមងនៅតាមបឹង។
លោកឯកនាងនាយប៉ុស្តិ៍នគរបាលឃុំបឹងសាលាខាងត្បូងបានប្រាប់កម្ពុជាថ្មីឱ្យដឹង
|ថាបុរសដែលស្លាប់ដោយសារលង់ទឹកខាងលើឈ្មោះកើតជាភេទប្រុសអាយុ៤៤
ឆ្នាំមានទីលំនៅស្ថិតក្នុងភូមិឃុំកើតហេតុហើយបុរសរងគ្រោះមុនពេលលង់ទឹក
ស្លាប់បានចេញពីផ្ទះនៅវេលាម៉ោង៤ល្ងាចដើម្បីដើររកកន្លែងរាយមងដូចធម្មតា
លុះពេលកំពុងចុះទឹកស្រាយមងរាយបានបន្តិចបុរសរងគ្រោះក៏រអិលជើងធ្លាក់
ចូលក្នុងរណ្តៅជ្រៅមួយបណ្តាលឱ្យលង់ស្លាប់នៅទីនោះតែម្តងហើយការរកឃើញ
សពនេះដោយសារមានក្មេងៗនៅម្តុំកើតហេតុប្រាប់ថាឃើញបុរសរងគ្រោះលិច
ក្នុងទឹកទើបប្រពន្ធកូននាំគ្នាចុះរាវរកចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១២យប់
ទើបឃើញសពដែលលិចនៅក្នុងបាតរណ្តៅ។លោកនាយប៉ុស្តិ៍បានបន្តថាកន្លង
មកបុរសរងគ្រោះតែងតែដើរដាក់មងឬរាយសន្ទូចជាប់ជាប្រចាំ តែមិនដែលភ្លាត់
ស្នៀតបែបនេះឡើយនេះចាត់ទុកថាជីវិតរបស់គាត់អស់ត្រឹមនេះទៅចុះ។
សូមបញ្ជាក់ថាករណីមានមនុស្សស្លាប់ដោយសារលង់ទឹកនៅតំបន់លិចលង់
នឹងជំនន់រយៈពេលជាង១ខែនេះក្នុងភូមិសាស្ត្រខេត្តកំពតទើបតែមានចំនួន២នាក់
ប៉ុណ្ណោះហើយករណីនិមួយៗកើតឡើងព្រោះតែជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន
ថែមទាំងមានការប្រថុយចុះទឹកដោយខ្លួនមិនចេះហែលផងនោះរីឯទឹកជំនន់ដែល
លិចលង់នាពេលកន្លងមករហូតដល់ស្រកវិញនោះមិនទាន់ឆក់យកជីវិតប្រជាពល
រដ្ឋណាម្នាក់នៅឡើយទេ៕
No comments:
Post a Comment