Friday, November 25, 2011

វេជ្ជបណ្ឌិត​ក្លែងក្លាយ​ជាមួយនឹង​កំប៉េះគូទ​ប៉ោង​ធំ​ដែល​ប្រើ​សារធាតុ​ស៊ីម៉ង់ និង ជ័រកៅស៊ូ​ប៉ះ​កង់​ចាក់​បញ្ចូល​ត្រូវបាន​ចាប់ខ្លួន​សារជាថ្មី

ផ្សាយថ្ងៃទី២៥-១១-២០១១: អន្ដរជាតិដកស្រង cen


ត្រី​ខ្ទើយ​ដែល​រង​ការចោទប្រកាន់​ពី​បទ​ចាក់​បញ្ចូល​អង្គធាតុ​ជ័រកៅស៊ូ​និង​ស៊ីម៉ង់​ចូល​គូទ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ម្តង​ទៀត​បន្ទាប់ពី​ជនរងគ្រោះ​ទី​២​ចូល​មក​ប្តឹង ។​
​ ​
​ស្ត្រី​ឈ្មោះ អូ​នៀល រ៉ុន ម៉ូ​រី​ស អាយុ ៣០ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​ក្នុង​ការចោទប្រកាន់​ជា​ថ្មី​មួយទៀត បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ម្នាក់​ទៀត​បាន​ចូលខ្លួន​មក​អះអាង​ថា​​ខ្លួន​ចាញ់បោក​ដោយ​ករណី​ឆបោក​ក្នុង​ការវះកាត់​កែ​សម្ផស្ស​ដែល​មាន​ជាប់​ការចោទប្រកាន់​នេះដែរ ។​
​ ​
​លើក​នេះ បុរស​ម្នាក់​ឈ្មោះ ខូ​រ៉េ អា​ឡិច​សង់​ដឺ ប៊ែង​ស៍ អាយុ ៤០ ឆ្នាំ ក៏​ត្រូវបាន​ចាប់ខ្លួន និង រង​ការចោទប្រកាន់​ផងដែរ​ពី​បទ​ចូលរួម​ផ្សំគំនិត​ជាមួយ​នាង ម៉ូ​រី​ស ដែល​បុរស​រូប​នេះ​ក៏​បាន​យក​នូវ​ចំណែក​ប្រាក់ចំណេញ​របស់​នាង​ម៉ូ​រី​ស​ទៅ​ទាំងអស់​ផងដែរ ។​
​ ​
​ប៉ូលិស​និយាយថា នាង​ម៉ូ​រី​ស ដែល​ធ្លាប់​ត្រូវបាន​ដោះលែង​ម្តង​ដោយ​ធ្វើ​កិច្ចសន្យា និង បុរស​ឈ្មោះ ប៊ែង​ស៍​ទាំង​ពីរ​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​គុក Miami-Dade County ។ នាង​ម៉ូ​រី​ស​ត្រូវបាន​ចាប់ខ្លួន​ជា​លើកដំបូង​នៅ​ទីក្រុង North Lauderdale ។
​ ​
​នាង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រឌិត​​ការព្យាបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​រួមជាមួយ​នឹង​ការធ្វើ​ឲ្យ​របួស​រាងកាយ​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​អ្នកជំងឺ​ម្នាក់​បាន​ត្អូញត្អែរថា​ស្ត្រី​ខ្ទើយ​រូបនេះ​បាន​ចាក់​បញ្ចូល​សារធាតុ​ស៊ីម៉ង់ និង ជ័រ​សម្រាប់​ប៉ះ​កង់​ចូលក្នុង​កំប៉េះគូទ​របស់​នាង ។​
​ ​
​យោងតាម​របាយការណ៍​ចាប់ខ្លួន​បានឲ្យដឹងថា អ្នកជំងឺ​រូបនេះ​បាន​ទៅ​ផ្ទះ​របស់​នាង​ម៉ូ​រី​ស និង បង់​លុយ​ចំនួន ៧០០ ដុល្លារ​សម្រាប់​ការចាក់​ថ្នាំ ៦​ម្ជុល នៅលើ​កំប៉េះគូទ​ទាំងសងខាង​ដើម្បីឲ្យ​មើល​ទៅ​ធំ​ជាង​មុន និង ស្អាត​ជា​ង​មុន ៕

No comments: