Wednesday, November 23, 2011

គ្រោះធម្មជាតិធ្វើឱ្យប៉ះពាល់ធ្ងន់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណ២៦ខ្នងក្នុងខេត្ដចំនួន២

ផ្សាយថ្ងៃទី២៣-១១-២០១១: ដកស្រង nokorwatnews


ខេត្តកំពតៈ ​សេចក្ដីរាយការណ៍​ពី​ខេត្ដកំពត​បានឱ្យ​ដឹង​ថា​ នៅ​ចន្លោះ​ពី​ម៉ោង​២៣​ដល់
​ម៉ោង​២៤​ និង​២០​នាទី​ក​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ ទី​២១​ ខែ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ មាន​គ្រោះ​ធម្មជាតិ​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រ​ញំ​ង​ឈើទាល​ ឃុំ​ច្រេស
​ និង​ភូមិ​ស្រែ​សំរោង​ ឃុំ​ស្រែ​សំរោង​ ស្រុក​ជុំ​គិរី​ ខេត្ដកំពត​ បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពល
រដ្ឋ​ប្រមាណ​១២​ ខ្នង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មូលដ្ឋាន​
ក៏​ដូច​ក្រុម​មនុស្សធម៌​របស់​កាកបាទក្រហម​ កម្ពុជា​បាន​និង​កំពុង​ចុះ​ទៅ​ដល់​គោល
ដៅ​គ្រួសារ​រង​គ្រោះ​ដើម្បី​ផ្ដល់​ជំនួយ​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ នៅ​ឯ​ខេត្ដតាកែវ​ឯណោះ​វិញ​ ភ្លៀង​កក់ខែ​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​បាន​ធ្វើ​ឱ្យ​ផ្ទះ​ចំនួន​១៤​ ខ្នង​ នៅ​ក្នុងស្រុក​ចំនួន​៣​ ក្នុង​ខេត្ដតាកែវ​ បាន​បាក់​រលំ​រាប​ដល់​ដី​ និង​ផ្ទះ​មួយ​ចំនួន​ទៀត​បាន​ប៉ើង​ដំបូល​គ្មាន​សល់​ កាលពី​ រាត្រី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ វេលា​ ម៉ោង​២២​និង​៣០​នាទី​ ។​

​តាម​មន្ដ្រី​នគរបាល​ខេត្ដតាកែវ​បាន​ ឱ្យ​ដឹង​ថា​ ផ្ទះ​ដែល​បាក់​រលំ​មាន​ចំនួន​៧​ ខ្នង​នៅ​ស្រុក​ទ្រាំង​ ស្ថិត​ក្នុងភូមិ​កាល​ពោធិ​ ឃុំ​សំបូរ​ នៅ​ស្រុក​បុរី​ជលសា​ ផ្ទះ​៥​ខ្នង​ បាន​ដួល​រលំ​ និង​២​ខ្នង​ទៀត​នៅ​ស្រុក​ត្រាំ​ កក់​ ស្ថិត​ក្នុង​ឃុំ​ញ៉េ​ង​ញ៉​ង​ ក៏​បាន​ដួល​រលំ​ និង​ប៉ើង​ដំបូល​ផង​ដែរ​ ។​ ​អ្នក​ភូមិ​រស់នៅ​ស្រុក​ត្រាំកក់​បានឱ្យ​ ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ថា​ នៅ​ មុន​ពេល​មាន​ខ្យល់ព្យុះ​ ក៏​មាន​ភ្លៀង​ធ្លាក់​ តិចៗ​ ហើយ​ធ្វើ​ឱ្យ​ផ្ទះ​របស់​គាត់​ប៉ើង​ដំបូល​ ជា​ច្រើន​ម៉ែត្រ​ រួច​សសរ​ក៏​ធ្លាក់​ពី​ជើង​ តាងរ​លំបាក់​ខ្ទេច​តែ​ម្ដង​ ។​

​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា​ សន្ធឹក​ខ្យល់​ខ្លាំង​ដូច​ជា​សំឡេង​យន្ដហោះ​ បាន​បក់​បោក​ពី​ទិស​ខាងកើត​ ដែល​ធ្វើ​ឱ្យ​ អ្នក​ភូមិ​ភ័យរន្ធត់​យ៉ាង​ខ្លាំង​ ហើយ​អ្នក​ដែល​ មានផ្ទះ​ក្បឿង​ខ្ពស់ៗ​បាន​នាំ​គ្នា​រត់​ចុះ​ដី​ ព្រោះតែ​ខ្លាច​រលំ​ ។​ ចំណែក​ផ្ទះ​ពលរដ្ឋ​ខ្លះ​ ដែល​ប្រក់​ស័ង្កសី​បាន​ប៉ើង​ខូច​ទាំងស្រុង​ ។​ ​អាជ្ញាធរ​បាន​អះអាង​ថា​ ក្រៅពី​ផ្ទះ​ ប្រជាពលរដ្ឋ​ ដើមឈើ​មួយ​ចំនួន​ក៏​បាន​ រលំ​សង្កត់ពីលើ​ផ្ទះ​បំផ្លាញ​ទ្រព្យសម្បត្ដិ​ មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ដែរ​ ។​

​អាជ្ញាធរ​នៅ​ពុំ​ទាន់​បាន​បញ្ជាក់​ពី​ការ​ ខូចខាត​ភ្លៀង​កក់ខែ​មួយ​មេ​ ធ្វើ​ឱ្យ​ផ្ទះ​ប្រជា​ ពលរដ្ឋ​បាក់​រលំ​នេះ​នៅឡើយ​ទេ​ ។​
​គួរ​បញ្ជាក់​ថា​ នៅ​រដូវ​នេះ​ ជា​រដូវ​ កត្ដិក​ធ្លាក់​ខ្យល់​ទៅ​ហើយ​ នៅ​តែ​មាន​ ភ្លៀង​និង​រន្ទះ​
បាន​សម្លាប់​មនុស្ស​ ។​ ជាក់​ ស្ដែង​ កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ខេត្ដ​កែប​
ប្រជា​នេសាទ​៣​នាក់​ម្នាក់​ បាន​ស្លាប់​ និង​២​នាក់​ទៀត​រង​បួស​ឆេះ​ ខ្លោច​ខ្លួន​ ដោយសារ​តែ​ភ្លៀងរលឹម​តិចៗ​ និង​រន្ទះ​បាន​បាញ់​ពួក​គេ​ ៕

No comments: