Wednesday, November 23, 2011

ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​មិន​បាន​សម្រេច​ បែរជាជាប់​ខ្នោះ​សមត្ថកិច្ច​ទៅវិញ​

ផ្សាយថ្ងៃទី២៣-១១-២០១១: ដកស្រង nokorwatnews


ខេត្ដកំពតៈ​ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ចាប់​ក្របួច​ជាប់​ រួច​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​បន្ដ​ក្នុង​ ករណី​សង្ស័យ​ថា​បាន​ចាប់រំលោភ​ក្មេង​ស្រី​អនីតិជន​មិន​បាន​សម្រេច​រួច​មក​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​នៅ​ភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្ដាល​ ក្រុង​-​ ខេត្ដ
កំពត​ ។​

​បើ​យោង​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ បុរស​ជាប់​សង្ស័យ​ឈ្មោះ​ជា​ យូ​ហាន់​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ ប្រពន្ធ​និង​កូន​ក្នុង​បន្ទុក​ រស់នៅ​ភូមិ​កំពង់​គ្រុង​ ឃុំ​កំពង់​គ្រែង​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ ។​ រីឯ​កុមារី​រង​គ្រោះ​ឈ្មោះ​ ហ​.​ស​.​ណ​.​ អាយុ​៦​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្នុង​ខេត្ដកំពត​ ។

​​ប្រភព​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ​ ជា​ យូ​ហាន់​ បាន​មក​ជួបជុំ​គ្នា​ផឹកស៊ី​នៅផ្ទះ​មិត្ដភក្ដិ​ដែល​នៅ​ជាប់​ផ្ទះ​កុមារី​រង​គ្រោះ​ ។​ លុះដល់​ពាក់កណ្ដាល​អធ្រាត្រ​ ខណៈ​ដែល​ពួក​ គេ​ស្រវឹងស្រា​រៀងៗ​ខ្លួន​រួច​មក​ ជនសង្ស័យ​បាន​ទៅ​ដេក​នៅផ្ទះ​កុមារី​រង​គ្រោះ​ ។​ បន្ទាប់​មក​ នៅ​វេលា​ម៉ោង​ប្រមាណ​ ជិត​១២​យប់​ ស្រប​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដើរ​ចូល​បន្ទប់ទឹក​ ខណៈនោះ​ជនសង្ស័យ​ក៏​ដើរ​ ចូល​ទៅ​ក្នុង​បន្ទាប់​ទឹក​រួច​ចាប់​ក្មេង​ស្រី​រំលោភ​ ប៉ុន្ដែ​ត្រូវ​នាង​ស្រែកយំ​ធ្វើ​ឱ្យ​ដឹង​ឮ​ដល់​ម្ដាយ​កុមារី​រង​គ្រោះ​ ក៏​នាំ​គ្នា​ចាប់​ ជនសង្ស័យ​ប្រគល់​ជូន​សមត្ថកិច្ច​ទាំង​យប់​តែ​ម្ដង​ ។​

ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បាន​ ចាប់រំលោភ​កុមារី​រង​គ្រោះ​បែប​នេះ​ ក៏​ដោយសារ​តែ​ស្រវឹងស្រា​ខ្លាំង​ពេក​ ៕

No comments: