សម្តេចតេជោហ៊ុន សែន ជំរុញឱ្យក្រសួងកសិកម្ម ពង្រឹងកសិករបង្កើតធនាគារស្រូវ ទិញម៉ាស៊ីនកិនស្រូវ
ផ្សាយថ្ងៃទី២៣-១១-២០១១: ដកស្រង kohsantepheapdaily
រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញអោយក្រសួង
កសិកម្មធ្វើជំរឿនកសិកម្មឱ្យបាននៅឆ្នាំ២០១៣ ប្រយោជន៍ដើម្បីតាមដានអំពី
បញ្ហាវិស័យកសិកម្ម និងដឹងពីអត្រានៃភាពក្រីក្រក្នុងប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានជម្រុញអោយក្រសួងកសិកម្ម
ត្រូវតែបង្កើនល្បឿននៃការរៀបចំរចនាសម្ព័ន្ឋអង្គការកសិករពង្រឹងសមត្ថភាព
សហគមន៍កសិកម្ម ឱ្យបានកាន់តែល្អប្រសើរផងដែរ។
សម្តេចតេជោក៏បានស្នើអោយក្រសួងស្ថាប័នពាក់ព័ន្ឋសហការគ្នាធ្វើយ៉ាងណា
បង្កើតឱ្យមានធនាគារស្រូវអោយបានឆាប់ និង លើកគម្រោងនានាដើម្បីទិញ
ម៉ាស៊ីនកិនស្រូវដែលមានស្តង់ដា ដើម្បីកែច្នៃស្រូវយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ ២០១១នេះ។ ប្រសាសន៍ថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១១ ក្នុងវេទិការាជរដ្ឋាភិបាលនិង
វិស័យឯកជនលើកទី១៦ បាននិងកំពុងប្រារព្ធធ្វើនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ដែលសម្តេចនាយករដ្ឋមន្រ្តីធ្វើជាអធិបតីភាព និងមានការអញ្ជើញចូលរួម
ផងដែរពីឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី សមាជិកសមាជិកានៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនរូប ៕
No comments:
Post a Comment