Wednesday, November 23, 2011

ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវបាន​ផ្អាក

ផ្សាយថ្ងៃទី២៣-១១-២០១១: អន្ដរជាតិដកស្រង socialnews



គណៈ​រដ្ឋ​មន្ត្រី​ថៃ ​បាន​ផ្អាក​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ​៣០០​បាត​ ក្នុង​មួយ​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​០១ ​ខែមករា ​រហូត​ដល់​ថ្ងៃទី០១​ ខែ​មេសា ​ឆ្នាំ២០១២ ​ដើម្បី​ជួយ​ដល់​ក្រុម​និយោជក​ដែលរង​ការ​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់។ ​លោក​ Chalitrat ​Chantharubeksa ​អ្នកនាំ​ពាក្យ​ទី២ ​របស់​រដ្ឋាភិបាល ​បាន​និយាយ​ថា ​នៅថ្ងៃ​អង្គារ​នេះ ​គណៈ​រដ្ឋ​មន្ត្រី​បាន​សម្រេច​ថា ​ពន្យារ​ការ​តម្លើង​ប្រាក់​ឈ្នួល​រយៈ​ពេល ​០៣​ខែ ​សិន​ ដោយ​បញ្ហា​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដល់​ការ​ធ្វើ​ជំនួញ។ ​

លោក​ Chalitrat ​បាន​បញ្ជាក់​ថា ​គណៈ​រដ្ឋមន្ត្រី​បាន​ផ្អាក​ការ​តម្លើង​បា្រក់​ឈ្នួល​រហូត​ដល់​ថ្ងៃទី​០១ ​ខែមេសា ​ឆ្នាំ២០១២​ ដែល​នឹង​អនុវត្តន៍​នៅក្នុង​ខេត្ត​ចំនួន​៧ ​គឺខេត្ត ​Nakhon ​Pathom, ​Nonthaburi, ​Samut ​Prakan, ​Samut ​Sakhon, ​Phuket ​ខេត្ត ​Pathum ​Thani ​និង​ទីក្រុង​បាងកក។ ​ហើយ​នឹង​អនុវត្តន៍​នៅទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី​០១​ ខែមេសា ​ឆ្នាំ​២០១៣៕

No comments: