សវនាការលើសំណុំរឿង០០២ នៅរសៀលថ្ងៃទី២២វិច្ឆិកា ចូលដល់ការឆ្លើយតបនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា
ផ្សាយថ្ងៃទី២២-១១-២០១១: ដកស្រង cen.com
តុលាការខ្មែរក្រហម: សវនាការលើសំណុំរឿង០០២ នៅរសៀលថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១១ បានចូលដល់ការឆ្លើយតបនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា លើអតីតមេខ្មែរក្រហម ៣ រូប គឺលោកនួនជា លោកអៀងសារី និងលោកខៀវសំ
ផន។ នោះគឺអតីតមេខ្មែរក្រហមទាំងបីរូប និងមេធាវីការពារក្តីរបស់អតីតមេខ្មែរ
ក្រហមកំពូលទាំងបី ត្រូវឡើងឆ្លើយតបនឹងការចោទប្រកាន់។
ប៉ុន្តែនៅពេលចាប់ផ្តើម សវនាការនៅម៉ោង ១៣ និង ៣០នាទី រសៀលនេះ លោក
ចៅក្រម និល ណុន បានសម្រេចឲ្យជនជាប់ចោទជាអតីតមេខ្មែរក្រហមមួយរូប
និងក្រុមមេធាវីការពារ មានពេលកន្លះថ្ងៃ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់
សហព្រះរាជអាជ្ញា។
ចាប់ ផ្តើមដំបូង គឺក្រុមរបស់លោកនួនជា។ លោកមេធាវី Michiel Pestman សហ
មេធាវីការពារលោកនួនជា បានតវ៉ា ចង់ធ្វើការឆ្លើយតប នៅព្រឹកថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០១១ ប៉ុន្តែចៅក្រមបដិសេធ។
ទីបំផុតទៅ លោកមេធាវីរបស់លោកនួនជា បានលើកឡើងពីពាក្យបណ្តឹងដិតចិត្ត ក្នុងការទាមទារឲ្យលោកស្រីចៅក្រម ស៊ីលវៀ ខាត់វ្រ៉ាយល៍ ដកខ្លួនចេញពីអង្គ
ជំនុំជម្រះសាលាដំបូង ដូចការទាមទារកាលពីថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០១១។
ប៉ុន្តែ ចៅក្រមមិនមានការឆ្លើយតបអ្វីលើសំណើនេះទេ។ លោកនួនជា ត្រូវបាននាំ
មកកាន់រង្វង់ក្រចកសេះ និងអានសេចក្តីថ្លែងការណ៍ដែលបានព្រាងទុក។ ជាសេចក្តីថ្លែងការណ៍ ដែលលោកនួនជា ចាត់ទុកការកាត់ទោសពេលនេះ មិនយុត្តិធម៌ចំពោះរូបលោកឡើយ។ មូលហេតុតុលាការខ្មែរក្រហម កាត់ទោស
តែលើមួយផ្នែកតូច ដែលប្រៀបដូចជាសត្វក្រពើ គេយកតែខ្លួន ដោយចោលក្បាល និងកន្ទុយ៕
No comments:
Post a Comment