កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងច្បាប់វិសោធនកម្មច្បាប់ការប្រឆាំងអំពើពុករលួយ
ផ្សាយថ្ងៃទី២២-១១-២០១១: ដកស្រង kpt-news

កំពត ៖ លោក ស៊ាន ប៊ូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញជាគណៈអធិបតីក្នុងពិធីកិច្ចប្រជុំ
ផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដោយកានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត លោក ឃឹម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តនិងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីបេជោ ហ៊ុន
សែន អភិបាលរង ព្រមទាំងស្ថាប័ន
តុលាការនិងអាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់មន្ត្រីនគរបាលប្រមាណជាង១០០០នាក់។
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៧.និង៣០នាទីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១១ក្នុងបរិវេណភោជនីដា្ឋនតាឪ២ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
លោក ខូយ ឃុនហ៊ួរ បានមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខ្ញុំសូមសំដែងនូវកិច្ចស្វាគមន៍និងថ្លែងអំណរគុណចំពោះវត្តមានលោក ស៊ាន ប៊ូរ៉ាត ទីប្រឹក្សារបស់ផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានចំណាយពេលដល់មានតម្លៃចុះមកផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយហើយលើនេះជាលើទីពីរមកហើយ ដែលបានប្រព្រឹត្តក្នុងខេត្តកំពតដើម្បីដាស់ស្មារតីដល់មន្ត្រីទាំងអស់ស្វែងយល់។
លោក ស៊ាន ប៊ូរ៉ាតបានមានប្រសាសន៍ថាការប្រឆាំងអំពើពុករលួយនេះគ្រាន់តែលើកឡើងគឺមិនគ្រប់ជ្រុងជ្រោយនៅទេអំពីបទល្មើសទាំងឡាយដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌជៀសឲ្យផុតហើយនៅក្នុងថ្ងៃនេះអង្គភាពប្រឆាំងអំពើពុករលួយនិងបង្ហាញឲ្យឃើញពីលក្ខណៈទាំងឡាយដើម្បីឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់បានយល់ដឹងទាក់ទងទៅការប្រព្រឹត្តអំពើពុករលួយក្នុងព្រះរាជណាចក្រកម្ពុជាយើង។
លោក ស៊ាន ប៊ូរ៉ាត បានបន្តឲ្យដឹងថាច្បាប់អំពើប្រឆាំងពុករលួយនេះបានប្រជុំសំរេចថ្ងៃទី១៧ខែមេសាឆ្នាំ២០១០តែពុំទាន់អនុម័តចូលជាធរមាននៅឡើយដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០១១ច្បាប់អំពើពុករលួយបានប្រកាសចូលជាធរមានក្នុងជំពូកទី៦ក្នុងមាត្រា៥៧ក្នុងនោះច្បាប់ក្រមពហ្មទណ្ឌមាត្រា៣៨ដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាអំពើពុករលួយនេះដូចជាជម្ងឺមហារីកមួយបើយើងមិនធ្វើការវៈកាត់ឲ្យទាន់ពេលវេលាទេនិងធ្វើឲ្យភាពក្រីក្រកាន់តែធ្លាក់ទៅៗម្យ៉ាងទៀតអំពើពុករលួសនេះគឺចាប់ផ្ដើមទសវត្ស១៩៩៣មកម្លេះ។ដោយការយកចិត្តរបស់រាជរដ្ឋានភិបាលក៏បានសំរេចចិត្តបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដើម្បីកំចាត់នូវភាពក្រីក្រទាន់ពេលវេលា៕
No comments:
Post a Comment