កាលពីថ្ងៃអាទិត្យ ផែនដីបានចៀសផុតពីការប៉ះទង្គិចដោយផ្កាយព្រះ
គ្រោះប្រវែង ៤៥,៧២ ម៉ែត្រដែលគេរកឃើញកាលពីពីរសប្តាហ៍មុន ។
អាចម៍ផ្កាយ ឬ ផ្កាយព្រះគ្រោះឈ្មោះ 2012 EG5 នេះបានហោះកាត់កៀកនឹងផែនដីជាងព្រះចន្ទក្នុងរយៈចំងាយ
ត្រឹមតែ ២៣ ម៉ឺនគីឡូម៉ែត្រតែប៉ុណ្ណោះ ។ ផ្កាយព្រះគ្រោះនេះមានអង្កត់ផ្ចិតប្រហែល ៤៥,៧២ ម៉ែត្រ ហើយប្រហែលជាផ្ទុះស្មើនឹងកម្លាំងគ្រាប់បែកបរ
មាណូដែរ ប្រសិនបើវាបុកផែនដីរបស់យើង ។គេមិនទាន់ដឹងពីសមាសធាតុរបស់វាយ៉ាងណានៅឡើយទេ ។ ផ្កាយព្រះគ្រោះនេះបានហោះកាត់ផែនដីកាលពីថ្ងៃអាទិត្យនៅម៉ោង ៩:៣២ នាទីព្រឹក ម៉ោងសកល (GMT) ។ ផល
ប៉ះពាល់របស់ផ្កាយព្រះគ្រោះទំហំប៉ុណ្ណេះនឹងមិនបង្កគ្រោះមហន្តរាយ ធំធេងដល់ផែនដីដូចផ្កាយព្រះគ្រោះដែលបានធ្វើឲ្យវិនាសសាបសូន្យ ពពួកសត្វដាយណូសឺកាលពី ៦៥ លានឆ្នាំមុននោះទេ ប៉ុន្តែវាប្រហែលជានឹងបុកនឹងផ្ទៃផែនដី និងផ្ទុះតែម្តង ។អាចម៍ផ្កាយមួយនេះត្រូវបានកែវយឺត Pan-STARRS 1 នៅរដ្ឋហាវ៉ៃចាប់បានកាលពីថ្ងៃ ១៣ មិនា ឆ្នាំ ២០១២ ។ កែវយឺតដែលមានអង្កត់ផ្ចិត ៦០ អ៊ីញបំពាក់នៅលើភ្នំ Haleakala ក្នុងរដ្ឋហាវ៉ៃនេះត្រូវបានរចនាឡើងដើម្បីស្វែងរកមើលវត្ថុនានា នៅក្នុងផ្ទៃមេឃដោយស្វ័យប្រវត្តិដែលផ្លាស់ទី និង ប្តូរពន្លឺរបស់វាពីមួយយប់ទៅមួយយប់ ។ កែវយឺតនេះមានបំពាក់នូវកាមេរ៉ាឌីជីថលធំជាងគេបំផុតក្នុងលោក ជាមួយនឹងទំហំប្រមាណ ១៤០០ មេហ្គាភិចសែល ៕
ត្រឹមតែ ២៣ ម៉ឺនគីឡូម៉ែត្រតែប៉ុណ្ណោះ ។ ផ្កាយព្រះគ្រោះនេះមានអង្កត់ផ្ចិតប្រហែល ៤៥,៧២ ម៉ែត្រ ហើយប្រហែលជាផ្ទុះស្មើនឹងកម្លាំងគ្រាប់បែកបរ
មាណូដែរ ប្រសិនបើវាបុកផែនដីរបស់យើង ។គេមិនទាន់ដឹងពីសមាសធាតុរបស់វាយ៉ាងណានៅឡើយទេ ។ ផ្កាយព្រះគ្រោះនេះបានហោះកាត់ផែនដីកាលពីថ្ងៃអាទិត្យនៅម៉ោង ៩:៣២ នាទីព្រឹក ម៉ោងសកល (GMT) ។ ផល
ប៉ះពាល់របស់ផ្កាយព្រះគ្រោះទំហំប៉ុណ្ណេះនឹងមិនបង្កគ្រោះមហន្តរាយ ធំធេងដល់ផែនដីដូចផ្កាយព្រះគ្រោះដែលបានធ្វើឲ្យវិនាសសាបសូន្យ ពពួកសត្វដាយណូសឺកាលពី ៦៥ លានឆ្នាំមុននោះទេ ប៉ុន្តែវាប្រហែលជានឹងបុកនឹងផ្ទៃផែនដី និងផ្ទុះតែម្តង ។អាចម៍ផ្កាយមួយនេះត្រូវបានកែវយឺត Pan-STARRS 1
No comments:
Post a Comment