Wednesday, April 4, 2012

ប៉ូលិស​ជំនាញ​បន្ត​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ហើយ​យក​ទៅ​ព្យួរ​ចង​.​ក​និង​ប្រកាស​ផ្ដល់​ជូន​រង្វាន់​អ្នក​ដឹង​អត្តសញ្ញាណ​ជន​សង្ស័យ​

ផ្សាយថ្ងៃទី០៣-០៤-២០១២: ដកស្រង kpt-news.com


កំពត ​៖ ​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ​ឈ្មោះ​ វិ​ន សុក​ដា​រា ដែល​ត្រូវ​ឃាតក​សម្លាប់​ហើយ​យក​សព​មក​ព្យួរ​ចង​. ក ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​កំពុង​ធ្វើការ​ស្រាវ

ជ្រាវ​ស្វែងរក​ មុខសញ្ញា​ជន​ដៃ​ដល់ ​ព្រមទាំង​អ្នក​រួមផ្សំ​គំនិត  ​សម្លាប់​ជនរង

គ្រោះ រួច​យក​ទៅ​ចង​.​ក​ លើ​ដើម​ព្រីង ដែល​ប្រជាជន​បាន​ប្រទះ​ឃើញ​ការ​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​នា​ថ្ងៃ​ទី​២៨​ ខែ​មីនា​ឆ្នាំ​២០១២​ នៅ​ចង្កេះភ្នំ​វត្ត​គី​រី​ជប់​នៅ​ខាង​ក្រោយ​សួនសត្វ ​ញឹម វណ្ណដា​ ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្នំ​ប្រាំពី​ ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ​ ខេត្ត​កំពត​ត្រូវ​បាន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ប្រកាស​ផ្តល់​ជូន​រង្វាន់​ ដល់​ជន​ណា ​បាន​ផ្តល់​ព័ត៌មាន​និង​អត្ត​សញ្ញាណ ​និង​ចាប់​ឃាត់ខ្លួន​ជន​ដៃ​ដល់​បាន​ ។​ លោក​វរសេនីយ៍ សៅ សំអឿន នាយរង​ការិយាល័យ​ក​ណ្តា​ល​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​ ខែមេសា​ថា​ក្រោយពី​មាន​ករណី​ឃាតកម្ម​សម្លាប់​ជនរងគ្រោះ​ឈ្មោះ វិ​ន សុក​តារា​ មកដល់ពេលនេះ​សមត្ថកិច្ច​ជំនាញ​ខេត្តកំពត​យើង​កំពុងតែ​មមាញឹក​តាមដាន​និង​ ធ្វើការ​ស្រាវ​ជ្រាប​ន្ត​វរ​កមុខ​អត្តសញ្ញាណ​ជនដៃដល់​និង​បក្ខពួក​ដែល​បាន​ ពាក់ព័ន្ធ​ក្នុង​រឿង​ករណី​ឃាតកម្ម​សម្លាប់​ជនរងគ្រោះ​ហើយ​យកទៅ​ចង​.​ក​ ដើម្បី​បំភ័ន្ត​ទៅជា​ករណី​ចង​.​ក​នោះ ។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ពុំទាន់​រកឃើញ​អត្តសញ្ញាណ​ជនសង្ស័យ​និង​ បក្ខពួក​ទេ​តែ​សមត្ថកិច្ច មាន​ពន្លឺ​ខ្លះៗ ហើយ​ដែល​អាច​នឹង​រកឃើញ ជនសង្ស័យ​ពាក់ព័ន្ធ ក្នុងករណី​ឃាតកម្ម​នេះ នៅក្នុងពេល​ឆាប់ៗ​ខាង​មុខជា​មិនខានឡើយ​គ្រាន់តែ​យូរ​និង​ឆាប់​ដាច់ខាត​គឺ​ មិន​ឲ្យ​ជនល្មើស​រួច​ពី​សំណាញ់​ច្បាប់​ទេ ។​លោក សៅរ៍ សំអឿន បាន​បញ្ជាក់ថា​ករណីនេះ​ជា​ករណី​ឃាតកម្ម​នោះ​សមត្ថកិច្ច ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ដើម្បី​ស្វែង​រកមុខ​ចាប់ខ្លួន​ជនសង្ស័យ ហើយ​កន្លងមក សមត្ថកិច្ច​ក៏​ធ្លាប់បាន​កោះហៅ​គូរ​ដណ្តឹង​ជនរងគ្រោះ​បងថ្លៃ​និង​បង​បង្កើត​ របស់​នាង​ជា​គូរ​ដណ្តឹង​រួម​នឹង​បុរស​ម្នាក់​ដែលជា​សង្សារ​នាង​មក​សាកសួរ​ ផងដែរ​ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់បាន​ឃាត់ខ្លួន​នរណាម្នាក់​នោះទេ​។​រី​ឯក​ ចំណែក​គ្រួសារ​ជនរងគ្រោះ​វិញ​ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​និង​ ប្រជាពលរដ្ឋ​ណាមួយ​ដែល​បានដឹង​តម្រុយ​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ជួយ​សហការ​ ជាមួយ​សមត្ថកិច្ច​ឬ​ផ្ដល់​ពី​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​វែកមុខ​រក​ ជនសង្ស័យ​ឲ្យ​ឃើញ​និង​នាំខ្លួន​មក​ប្រគល់​ឲ្យ​តុលាការ​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​និង​មាន​ជូនរ​ង្វ​ន់ ។​សូម​រលឹក​ផងដែរ​ថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​មន្ត្រីនគរបាល ​ប៉ុស្តិ៍​បានទទួល​ព័ត៌មាន​រាយការណ៍ ពី​លោក នួ វ៉ាន អាយុ​៥១​ឆ្នាំ​ជា​កម្មករ ដាក់​ទុយោ​ទឹក​របស់​សួនសត្វ​របស់​ញឹម​វណ្ណដា បាន​រាយការណ៍​ថា​រូបគាត់​បានឃើញ​សព​បុរស​ចង​.​កជាប់​ទៅនឹង​ដើមឈើ​និង​ហើម​ ស្អុយ​ ​។​គ្រួរ​សា​ជនរងគ្រោះ​បាន​អះអាងថា​លោក​បាន​បាត់​ក្មួយប្រុស វិ​ន សុក​តារា​អាយុ​២៥​ឆ្នាំ​រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅផ្ទះ​លេខ​១១២ ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន ភ្នំពេញ កាលពី​ថ្ងៃទី​១៥​ខែមីនា​ក្រោយពី​រូបគេ​ត្រូវបាន​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ ​ហៅ​ឲ្យ​ចេញពីផ្ទះ​ទៅ​ហូប​បង្អែម​រួច​ក៏​បាត់​ដំណឹង​រហូត​ ​បន្ទាប់ពី​ រូបលោក​បានដឹង​ព័ត៌មាន​ថា​មាន​គេ​ប្រទះឃើញ​សព​នោះ​លោក​បាន​ចុះទៅពិនិត្យ​ អ្នក​ដែល​ស្លាប់​ជាមួយ​ប៉ូលិស​គឺជា​ក្មួយប្រុស​លោក​ដែល​បាត់​ខ្លួន​ខិតខំ​ តាមរក​អស់​រយៈពេល​ជាង​១០​ថ្ងៃ​ ​ហើយ​ព្រោះថា​សម្លៀកបំពាក់​រួម​នឹង​ រូបសម្បត្តិ​គឺ​ពិតជា​ក្មួយ​របស់លោក​មែន​។​លោក​បាន​បន្តថា​រីឯ​អ្នក​ដែល​អាច ​ទូរស័ព្ទ​ហៅ​រូបគេ​ចេញ​ក្រៅ​ផ្ទះ​បាន​គឺ​មានតែ​គូរ​ដណ្តឹង​របស់គេ កញ្ញា សុ គាវ និង​បងស្រី​របស់​គូ​ដណ្តឹង សុ ប៊ួ​យ ដែល​ទើបតែ​រៀបការ​ប្តី​និង​មាន​ទីលំនៅ ភូមិ ស្វាយ​ធំ សង្កាត់​ក្រាង​អំពិល ក្រុង​កំពត ខេត្តកំពត តែប៉ុណ្ណោះ ។​ក្រោយមក​ទើប​ក្មួយប្រុស​របស់លោក​បាន​ចូល​ស្តីដណ្តឹង​នាង​ដោយសារតែ​ ឪពុកម្តាយ​របស់​ក្មួយប្រុស​លោក​ជា​ពាណិជ្ជករ​នៅ​ផ្សារ​អូឡាំពិក​ជា​អ្នកមាន​ មុខមាត់​មួយ​និង​កូនប្រុស​ដែល​មក​ដណ្តឹង​ជា​អ្នកចេះដឹង សុភាពរាបសា ស្តាប់​ដំបូន្មាន​ឪពុក​-​ម្តាយ រួចហើយ​ឪពុក​-​ម្តាយ​របស់​នាង សុ គាវ បាន​យល់ព្រម លើក​នាង​ឲ្យ ដោយ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដ៏​អធិក​អ​ធ័​ម​នៅ​ក្រុង​កំពត​ថែមទៀត ។​ក្រោយពី​ភ្ជាប់ពាក្យ​មក​នាង សុ គាវ បាន​ទូរស័ព្ទ​មកសុំ​ផ្តាច់​ពាក្យ​ពី​គូរ​ដណ្តឹង​តែ​ឪពុកម្តាយ​របស់​នាង​បាន​ ជំទាស់ ដោយ​យល់ឃើញថា ជនរងគ្រោះ​ជា​មនុស្ស​ល្អ​។ ក្រៅពីនោះ​បងស្រី​របស់​នាង សុ ប៊ួ​យ ដែល​ទើប​រៀបការ​ប្តី​ឈ្មោះ ស្រ៊ុន ប៊ុន​ថេ​ង បានកើត​ការ អាក់អន់ចិត្ត​ជាមួយ ឪពុក​-​ម្តាយ របស់ សុ​គាវ ដោយសារតែ​នៅពេលដែល​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ​មកលេង​អនាគត​ដន្លង​ម្តងៗ​គឺ​ ភាគី​ឪពុកម្តាយ​នាង សុ​គាវ បានទទួល​រាក់ទាក់​ខ្លាំង​ជាង​ឪពុកម្តាយ​ខាង ស្រ៊ុន ប៊ុន​ថេ​ង ធ្វើ​ឲ្យ​គ្រួសារ​នេះ មានការ​រង្គោះរង្គើ​រហូត​ដល់​ឈ្មោះ ស្រ៊ុន ប៊ុន​ថេ​ង កើតការ​ទាស់ទែង ជាមួយ​ឪពុក​-​ម្តាយក្មេក ហើយ​ក្រោយមក ក៏បាន​ចាក​ចេញពីផ្ទះ​នោះ មក​ជួល​នៅផ្ទះ​នៅក្បែរ​គ្នា​វិញ ។​
​ក្រោយពី​មាន​ករណី​កើត​ខាងលើ​ប៉ូលិស​យើង​ក៏បាន​សហការ​ជាមួយ​មន្ទីរ​ សុខាភិបាល​ខេត្តកំពត​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​ ហើយ​បាន​រកឃើញថា​ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយ​ការចង​.​ក​នោះទេ​គឺ​ជនរងគ្រោះ ​នេះ​ត្រូវបាន​គេ​វាយ​រហូតដល់​បាក់ធ្មេញ​ក្រោម​ចំនួន​២​និង​លើ​ចំនួន​២​រួច​ យកទៅ​ចងក​ដើម្បី​បង្វែរ​ករណី​ឃាតកម្ម​ឲ្យ​មកជា​ករណី​ធ្វើអត្តឃាត​ខ្លួនឯង​៕

No comments: