Tuesday, January 17, 2012

ពេល​ស្រវឹង​ស្រា​ឃើញ​ក្រមុំ​ចាស់​នៅផ្ទះ​តែឯង​ចូល​ចាប់​រំលោភ​ទី​បំផុត​ជាប់​ខ្នោះ​

ថ្ងៃទី១៦-០១-២០១២: ដកស្រង kpt-news

កំពត​ ៖ ​បុរស​ម្នាក់​ពេល​ផឹក​ស្រា​ស្រវឹង​បែរជា​ដាច់​ដាប​

ទៅ​ចាប់​ក្រមុំ​ចាស់​ប៉ង​ រំលោភ​ តែ​មិនទាន់​បាន​សំរេច​ដោយ​សា​រ​ស្ត្រី​ក្រមុំ​រងគ្រោះ​ស្រែក​ឱ្យ​គេ​ជួយ​ គាប់​ជួន​ឪពុកមា​ទៅ​ទាន់​វាយ២​-៣ដៃ​ទៅលើ​បុរស​កំហូច ​ហើយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។ បុរស​សង្ស័យ​ពីបទ

​រំលោភ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅត្រង់ចំណុច​ ភូមិ​អន្ទង​បែក ឃុំ​អង្គ រមាស ស្រុក​ដងទង់ ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី១៤ខែមករា​ឆ្នាំ២០១២ ដែលជា​លំនៅដ្ឋាន​របស់​ជនសង្ស័យ។ហេតុការណ៍​ខាងលើ​ត្រូវបាន​លោក​

វរសេនីយ៍ទោ គង់ សុខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តកំពត​និយាយប្រាប់​ដោយ​ស្រង់​តាម​ បណ្តឹង​ស្ត្រី​រងគ្រោះ​ថា កាលពី​យប់​វេលា​ម៉ោង២០ ស្ត្រី​រងគ្រោះ​ឈ្មោះ គិ​ន ណាវី អាយុ៣១ឆ្នាំមាន​ទីលំនៅ​រួមគ្នា​ជាមួយ​បុរស​កំហូច បានមក​លេង​ផ្ទះ​របស់​ជនសង្ស័យ​ហើយ​ខណៈនោះបុរស​នោះ​ក៏បាន​ទៅ​ទិញ​ស្រា១លីត្រ​ មក​ផឹក​ជុំគ្នា ក្នុងនោះ​ក៍មាន​ប្រពន្ធ​ជនសង្ស័យ​ចូលរួម​ផងដែរ លុះ​ជួបជុំ​ពិសា​របាយ និង​សេព​គ្រឿង​ស្រវឹង​រួចរាល់​ស្ត្រី​រងគ្រោះ​ក៏បាន​លា​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ក្នុងពេល​ដំណាលគ្នា​នោះដែរ​បុរស​សង្ស័យ​ឈ្មោះ អ៊ុំ ភឿង អាយុ៤៣ឆ្នាំ ក៏បាន​ដើរ​តាម​ពីក្រោយ​រហូតដល់​ផ្ទះ​ស្ត្រី​រងគ្រោះ ពេលនោះ​ស្ត្រី​ក្រមុំចាស់​បាន​សួរ​ទៅ​បុរស​សង្ស័យថា មក​ផ្ទះ​ខ្ញុំ​មានការ​អ្វី  តែ​បុរស​កំហូច​ខាងលើ​មិន​ឆ្លើយតប​នោះទេ បែរជា​ស្ទុះ​មក​ចាប់ដៃ​ហើយ​ផ្តួល​ទាញ​សា​រ៉ុង​ថែមទាំង​សង្កាត់​ពីលើ​បំណង​ រំលោភ​ទៅហើយ ទើប​ស្ត្រី​រងគ្រោះ​ស្រែកហៅ​ឱ្យ​អ្នក​ក្បែរ​ខាង​ជួយ គាប់​ជួន​ឪ​ពូក​មា​របស់​នារី​រងគ្រោះ​ឮសូរ​សំរែក ក៏​រត់​មក​ផ្ទះកើតហេតុភ្លាម​ទើប​ឃើញ​បុរស​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ពោប​ នៅ​ពីលើ​ស្ត្រី​រងគ្រោះ​បំរុង​ចាត់ការ​ទៅហើយឃើញបែបនេះ​ពូ​បង្កើត​ដែលមាន​ ឈ្មោះ ទឹម ប្រុស អាយុ៣៨ឆ្នាំ​ចាប់​បុរស​កំហូច​ដាល់២-៣ដៃ​បន្ធូរ​កំហឹង​បណ្តាលឱ្យ​ជនសង្ស័យ​ ធ្លាក់​ពីលើផ្ទះ​មកដល់​ដី ហើយក៏​ជា​ឱកាស​មួយ​ធ្វើឱ្យ​បុរស​កំហូច​គេចខ្លួន​បាន​ទាំងយប់។លោក​គង់ សុខន បានឱ្យដឹង​ទៀតថាក្រោយ

ពី​មានរឿង​រ៉ាវ​កើតឡើង​ស្ត្រី​រងគ្រោះ​ក៏​រត់​មកប្តឹង​ប៉ូលិស

តែម្តង ហើយ​សមត្ថកិច្ច​ក៏​តាមរក​ជនសង្ស័យ​ទៅដល់​ផ្ទះ​រួច​ឃាត់ខ្លួន​មកកាន់​ ស្នងការដ្ឋាន​ខេត្តកំពត ដើម្បី​សួរនាំ​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​តែម្តង។ បើ​ស្រង់​តាម​ការឆ្លើយ​សារភាព​ពី​សំណាក់​បុរស​សង្ស័យ​បាន​និយាយថានៅ​ យប់កើតហេតុ​ម៉ោង​ប្រមាណ២១ក្រោយពី​ផឹកស្រា​ស្រវឹង​ជោកជាំ​ពេក​ក៏​មើលទៅ​ឃើញ​ ក្រមុំចាស់​នេះបែប​ទំនង ទើប​មាន​អារម្មណ៍​ចង់​រួមភេទ​ហើយ​គាត់​រក​វិធី​ចាប់រំលោភ​តែម្តង ដឹងអី​អត់​ទាន់​បានសំរេច​ផង​ស្រាប់តែ ពូ​គេ​តាម​ទាន់​ហើយ​វាយ​ស្ទើរ​ទ្រោម​ខ្លួន​ទៀតផង។បន្ទាប់ពី​បាន​ចំលើយសារភាព សមត្ថកិច្ច​បាន​បំពេញសំណុំបែបបទ​ទៅឱ្យ​តុលាកា​ចាត់ការ​បន្ត​នា​ព្រឹក​ ថ្ងៃទី១៦ខែមករា​ឆ្នាំ២០១២នេះហើយ៕

No comments: