ខេត្តព្រះសីហនុ ៖សំណាងមួយ
ក្នុង១ពាន់គ្រោះថ្នាក់ដែលអ្នក
ឃើញហេតុការណ៍នឹកខណៈ
ជនបរទេសម្នាក់ទើរលើរថយន្តចម្ងាយ៥០០ម៉ែត្រក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង
១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ មករា ២០១២ នៅចំណុចមុខក្លឹបកំសាន្តស្កាយឡាញ ស្ថិតក្នុង
ក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបង្ក
ឡើងដោយរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្ស២នាក់រង
របួស។តាមប្រភពពីសមត្ថកិច្ចចរាចរបានឱ្យដឹងថា ហេតុ
ការណ៍នេះ គឺបង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាម ពណ៌
ទឹកប៊ិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកក្នុងទិស
ដៅពីកើតទៅ លិចបានទៅប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកអ៊ែរព្លែត ពណ៌សលាយក្រហម ឌុបគ្នាពីរនាក់ ក្នុងនោះ
មានជនបរទេសម្នាក់ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសទាំងពីរនាក់តែម្តង។ ជនរងគ្រោះទី១-ឈ្មោះយ៉ែម មិនា ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិក
អាហារដ្ឋាន៦៦៦ នៅឆ្នេរអូរឈើទាលមានស្រុកកំណើតនៅខេត្តកំពត រងរបួសបាក់ជើងឆ្វេង ចំណែកជនរងគ្រោះដែលជាជនបរទេសឈ្មោះ MICHEL JONCINA អាយុ៥០ឆ្នាំ ជនជាតិស្កុតឡែន រងរបួសបែកក្បាល (ជាប់លើរថយន្តចម្ងាយ៥០០ម៉ែត្រ)។ តាមសំដីអ្នក
រត់ម៉ូតូម្នាក់បានឱ្យថា វាជារឿងគួរអោយអស្ចារ្យ
មួយដែលរូបគាត់មិនដែលជួបប្រទះ ព្រោះវាស្តែង
ពេកខណៈឃើញម៉ូតូមួយគ្រឿងត្រូវឡានបុកយ៉ាង
ពេញទំហឹង ហើយមនុស្សម្នាក់បានហោះទៅទើរលើរថយន្តចម្ងាយ៥០០ម៉ែត្រ ទើបម្ចាស់រថយន្តឈប់ឱ្យចុះតាមសំរួល រួចបើកចូលទៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីគេចខ្លួនបាត់។បច្ចុប្បន្នជនរងគ្រោះទាំងពីរកំពុងសំរាកព្យា បាលនៅគ្លីនិកឯកជនសេតេ រីឯរថយន្ត
ត្រូវបានសមត្ថកិច្ចចរាចរអូសយកទៅរក្សាទុករង់ចាំការដោះស្រាយ៕
ត្រូវបានសមត្ថកិច្ចចរាចរអូសយកទៅរក្សាទុករង់ចាំការដោះស្រាយ៕
No comments:
Post a Comment