Tuesday, January 17, 2012

រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ព្រមាន​សា​ជា​ថ្មី​អំ​ពី​ជម្ងឺ​ផ្តា​សាយ​ បក្សី​ក្រោយ​ពី​ជម្ងឺ​នេះ​បាន​ផ្ទុះ​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​

ថ្ងៃទី១៦-០១-២០១២: ដកស្រងbayontv

ភ្នំពេញ៖ មន្រ្តី​ជាន់​ខ្ពស់​ ក្រសួង​សុខា​ភិបាលបាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា ​ជម្ងឺ​ផ្តាសាយ​បក្សី​H5N1​នៅ​តែ​បន្ត​គំរាម​គំហែង​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ ប្រទេស​កម្ពុជា​ដដែល​រហូត​មក​ដល់​ឆ្នាំ ​២០១២​នេះ ​បន្ទាប់​ពី​ជម្ងឺ​នេះ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​អស់​ជាង​ ១០​ នាក់ ​កាល​ពី​ឆ្នាំ​​២០១១​កន្លង​ទៅ​។ការ​ព្រមាន​បែប​នេះ​ បាន​កើត​ឡើង​បន្តិច​ក្រោយ​ពី​ក្រុម​មន្ត្រី​បាន​រក​ឃើញ​ថា​ កុមារា​អាយុ​២​ឆ្នាំ​ម្នាក់ ​មកពី

ខេត្តបន្ទាយ​មាន​ជ័យ​បាន​ឆ្លង​នូវ​ជម្ងឺ​ផ្តាសាយ​បក្សី ​ហើយ​កុមា​រា​ម្នាក់​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​ទី៣​ខែ​មករា ​ឆ្នាំ​២០១២​។កុមារា​រូប​នេះ​គឺ​ជា​អ្នក​ទី​១៩​ដែល​ឆ្លង​នូវ​ជម្ងឺ​ផ្តា​សាយ​បក្សី​ក្នុង​ ប្រទេស​កម្ពុជា​និង​ជា​អ្នក​ទី ​១​ដែល​ឆ្លង​នូវ​ជម្ងឺ​ផ្តាសាយ​បក្សី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១២​នេះ ​។ឯក​ឧត្តម​ម៉ម ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ​ទី​ ១៥​ ខែ​មករា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ជម្ងឺ​ផ្តាសាយ​បក្សី​ក្នុង​ប្រទេស​ កម្ពុជា​។ឯក​ឧត្តម​ម៉ម ប៊ុន​ហេង មាន​ប្រសាស​ន៍​ថា ​មន្រ្តី​សុខាភិបាល​នៅ​តែ​តាម​ដាន​ជាប់​ជា​និច្ច​ ចំពោះ​ជម្ងឺ​ផ្តាសាយ​បក្សី​ពី

ព្រោះ​ជម្ងឺ​នេះ​មិន​ទាន់​បាត់​នៅ​ឡើយ​ទេ​។ជម្ងឺ​ផ្តា​សាយ​បក្សី​ចាប់​ផ្តើម​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ ឆ្នាំ ​២០០៥​មក​ម្ល៉េះ ​ហើយ ​គិត​ត្រឹម​ឆ្នាំ ​២០១១​ ក្រុម​មន្ត្រី​សុខា

ភិបាល​រក​ឃើញ​ថា​ ជម្ងឺ​នេះ​បាន​កើត​មាន​លើ​ប្រជាពល​

រដ្ឋ​ចំនួន​១៨​នាក់ ដែល​ក្នុង​នោះ ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្លាប់​បាត់​បង់​ជីវិត​ចំនួន ​១៦​ នាក់​។  ជម្ងឺ​ផ្តាសាយ​បក្សី ​គឺ​ជា​ជម្ងឺ​ផ្តា​សាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ​ទៅ​ បក្សី​ ផ្សេង​ទៀត​ ប៉ុន្តែ​ជួន​កាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុ

ស្ស​ ។ ជម្ងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ​ដែលត

ម្រូវ​ឲ្យ​មាន​ការ ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​ទាន់​ពេល​វេលា​៕

No comments: