Wednesday, January 18, 2012

7Technology goodnews1 អធិការ​ដ្ឋាន​ឈូង​សមុទ្រ​សហការ​ការ​ជាមួយ​សង្កាត់​ព្រៃឈើ​ស្រុក​កំពង់​ត្រាច​បង្ក្រាប​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​

ថ្ងៃទី១៧-០១-២០១២: ដកស្រង www.blogger.com

កំពត៖ ​ឈើ​គ្រញូង​មួយ​រថយន្ត​បំណង​លោតឆ័ត្រ​

ទៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​កំលាំង​ អធិការដ្ឋាន​ឈូង​

សមុ​ទ្រ​សហការ​ជា​មួយ​នឹង​យោធា​ភូមិភាគ៣​ព្រម​

ទាំង​សង្កាត់ ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ត្រាច​ចាប់​បង្ក្រាប​កាល​ពី​រាត្រី​រំលង​

អ​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០១២​វេលា​ម៉ោង​១និ​ង១៥​នាទី

​ត្រង់​ចំណុច ​ស្ពាន​ដែក​ជាប់​គ្នា​រវាង​ខេត្ត​កំពត-កែប​ស្ថិត​ក្នុង​ភូមិ​ស្លាប​តា​

អោន ​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​។
តាម​ការ​ឱ្យដឹងពី​កំលាំង​ឈូង​សមុទ្រ​ក៏ដូចជា​ការ​ទំលាយ​ហេតុផល​ពី​ មន្ត្រីសង្កាត់​ព្រៃឈើ​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​នា​ វេលា​ដូច

ខាងលើ ខណៈពេល​កំលាំង​ជំនាញ​កំពុងបើក​រថយន្ត​ល្បាត​នៅត្រង់

ចំណុច​ស្ពានដែក ដែលជា​ភូមិសាស្ត្រ​មួយ​ធ្លាប់​លេចឮ​ការ​ចរាចរ​ឈើ

​គ្រញូង​ទៅ​ក្រៅប្រទេស​នោះ​ គាប់​ជួន​បានឃើញ​រថយន្ត​មួយគ្រឿង

​កំពុង​ចត​ឈប់​នៅ​ជិត​ស្ពាន ឃើញបែបនេះ​កំលាំង​សមត្ថកិច្ច​ចំរុះ​ក៏​

បើករថយន្ត​សំដៅមកកាន់​ទីនោះ​តែ​ រថយន្ត​ដែល​ដឹក​បទល្មើស​ឈើ

ប្រណិត​ប្រហែលជា​ដឹង​សភាព​ការ​ក៏​បើករថយន្ត​ ចាកចេញយ៉ាង​ប្រញាប់ប្រញាល់ ទើប​កំលាំង​ជំនាញ​បើករថយន្ត​ស្កាត់​មុខ​តាមផ្លូវ​វាង 

ហើយក៏​ឃាត់​រថយន្ត​ល្មើស​បានតែម្តង។សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា 

ឈើ​ដែល​បង្ក្រាប​ពេលនេះ​មិន​ច្រើន​ប៉ុន្មាន​ទេ​ដោយសារ​ម្ចាស់​ឡាន

​ពេលចត​នៅ​ មាត់​ព្រែក​គេ​បាន​ទំលាក់​ដាក់​ទូក​អស់​ជាង​ពាក់កណ្តាល

​ទៅហើយ លុះ​ពេល​ឃើញ​រថយន្ត​របស់​កំលាំងសមត្ថកិច្ច​ទៅជិត​ដល់​ក៏​បើករថយន្ត​ចេញ​ដ៏​ ប្រញាប់​បំផុត​ទើប​ក្រុម​ជំនាញ​បើកឡាន​តាម​ច្រក​ផ្លូវ​ផ្សេងទៀត​រួចយក​ រថយន្ត​ពាំង​ពីមុខ​ទើប​ម្ចាស់​រថយន្ត​ចាក់សោ ហើយ​

លោត​ចុះ​រត់​បាត់​ទាំង​ព្រលឹងចុងសក់​តែម្តង។រថយន្តដែល​ដឹកឈើ​គ្រញូង​

នេះ ​ទំនងជា​របស់​នាយទាហាន​ក្នុង​អង្គភាព​ណាមួយ។រថយន្ត​ម៉ាក​កាមរី​

ហើម​សេរី៩៣ ពាក់​ស្លាកលេខ ភ្នំពេញ 2C-9526ពណ៌​សំបក​ឪឡឹក។

សមត្ថកិច្ច​អធិការ​ឈូង​សមុទ្រ​បានឱ្យដឹង​ផងដែរ​ថា ឈើ​គ្រញូង​ដែល​កំលាំង​បង្ក្រាបបាន​សុទ្ធតែជា​ប្រភេទ​ឈើប្រណិត​កម្មង់​មានមុខ ​កាត់២តឹក​ច្រក​ការុង​ពណ៌​ខៀវ តែ​មិនទាន់​ដឹង​ពី​ចំនួន​នោះទេ ហើយ​ខណៈនោះលោក​ក៏បាន​ជួល​ជាង​ធ្វើ​សោ​ឱ្យមក​ឆាប​សោ​ថ្មី​ដើម្បី​បញ្ឆេះ​ រថយន្ត​ដឹក​បទល្មើស​នេះ​ទៅ​កន្លែង​អធិការ​ឈូងសមុទ្រ​ដែលមាន​ទីតាំង​នៅក្នុង​ ខេត្ត​ព្រះសីហនុ និង​ឈានទៅ​ស្វែងរក​ម្ចាស់​រថយន្ត​ល្មើស​នេះ​ដើម្បី​ឱ្យមក​ទទួលខុសត្រូវ​ ចំពោះមុខ​ច្បាប់៕

No comments: