Wednesday, January 18, 2012

មន្រ្តី​នគរ​បាល​និយាយ​ថា ​ពុំ​មាន​របាយ​ការណ៍​ថា កម្ពុជា​រ​ងគ្រោះ​ដោយ​សារ​បំណែក ​នៃ​យាន​អវកាស​របស់​ប្រទេស​រុស្ស៊ី​ទេ

ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.bayontv.com.kh

ភ្នំពេញ៖ មន្រ្តី​ផ្លូវ​ការណ៍​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ បាន​អះ​អាង​

ថា ​ប្រទេស​កម្ពុជា​ពុំ​បាន​ទទួល​ រង​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​បំ

ណែក​នៃ​យាន​អវកាស​របស់​ប្រទេស​ រុស្ស៊ី ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ

ទី១៦​ខែ​មករា​ ។កាល​ពី​ថ្ងៃទី​១៤ខែ​មករា​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​បាន​

ចេញ​ផ្សាយ​នូវ​សេច​ ក្តី​ជូន​ព័ត៌​មាន​មួយ​ដោយ​បង្ហាញ​ថា​ យោង​តាម​

ព័ត៌​មាន​ផ្តល់​ដោយ​ស្ថាន​ទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ បំណែក ​

មួយ​ចំនួន​នៃ​យាន​អាវកាស​ដែល​ខូច​នឹង​ធ្លាក់​ចុះ​មក​ភព​ផែន​ដី​ 

នៅ​ចន្លោះ​ពេល​ពី​ថ្ងៃ​ទី ​១៤​ ខែ​មករា

​ឆ្នាំ ​២០១២  វេលា​ម៉ោង ៧ និង ០០នាទីយប់ ​ដល់​ថ្ងៃទី​១៦ ខែ​មករា​ ឆ្នាំ​២០១២​។

       ក្រសួង​ម​ហា​ផ្ទៃ​បាន​បញ្ជាក់​ទៀត​ថា ​«បំណែក​យាន​អាវកាស​ទាំង​

នេះ​ នឹង​ធ្លាក់​លើ​រង្វង់​ តំបន់​មួយ​ នៃ​ផែន​ដី ​ដែល​ក្នុង​នោះ ​រួម​មាន​ប្រទេស

​កម្ពុជា​ផ​ងដែ​រ»។

      ក៏​ប៉ុន្តែ​ទោះ​បី​ដូច្នោះ​ក៏​ដោយ ​ក្រសួងម​ហា​ផ្ទៃ​ បានលើកឡើងថា 

លទ្ធ​ភាព​ដែល​បំណែក ​យាន​អាវកាស ​ធ្លាក់​មក​លើទឹក​ដី​កម្ពុជា​មាន

​តិច​តួច​ទេ  ហើយ​ការ​ជូន​ព័ត៌​មាន​នោះ ​គឺ​ដើម្បី​ឲ្យ ​សាធារណ​ជន​មាន​

ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​គ្រប់​ទី​កន្លែង​នៃ​ប្រទេស​ កម្ពុជា​ចៀស​វាង​ការ​ភ្ញាក់​ផ្អើល​៕

No comments: