ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រងbayontv
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០១២ បានអនុញ្ញាតិអោយប្រតិភូពាណិជ្ជករជនជាតិថៃចំនួន៤០នាក់ចូលជួប សម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។ប្រតិភូពាណិជ្ជករជនជាតិថៃ ដែលជាភាគច្រើនជាអ្នករកស៊ីផ្នែកដឹកនាំជញ្ជូន ដឹកនាំដោយឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា ចង់
ឃើញបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្នែកដឹកនាំជញ្ជូន និងបរិយាកាសវិនិយោគដទៃទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន។លោកចូឡា សុខម៉ាណុប រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ បានប្រាប់ក្រុមអ្នកកាសែត ដោយសរសើរពីការរីកចំរើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងកត្តារួមផ្សុំដទៃទៀត គឺជាកម្លាំងចលករជំរុញអោយពួកគេចង់ដាក់ទុនរកស៊ីនៅក្នុងប្រទេស កម្ពុជា។ ជាពិសេសទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា -ថៃ៕
No comments:
Post a Comment