Friday, March 23, 2012

ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​កងទ័ព​រំដោះប្រជាជន​​ចិន​ក្រុម​ទី​៧​ជួយ​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រងwww.nokorwatnews.com

ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ 

 ខែមីនា​ ឆ្នាំ​២០១២​ នៅ​មន្ទីរពេទ្យ​

ព្រះ​កេតុមាលា​ មាន​រៀបចំ​ពិធី​ជួប​ជាមួយ​គណៈប្រតិភូ​ នៃ​មន្ទីរពេទ្យ​យោធា​ ឆាង​ ជី​ង​ មក​ពី​ទីក្រុង​ សៀង​ហៃ​ 

នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ស្ថិត​ក្រោម​អធិបតីភាព​ លោក​ឧត្ដម​សេ​ 

នី​យ៍​ឯក​ លី​ សុវណ្ណ​ អគ្គនាយករង​ នៃ​អគ្គ​ នាយកដ្ឋាន​ភស្ដុ​ភារ​ហិ​រ​ឭា​វត្ថុ​ ក្រ

សួង​ ការពារ​ជាតិ​ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​ កេតុមាលា​ ព្រមទាំង​មានការ

​អ​ព្ជើ​ា​ញ​ចូល​ រួម​ពី​មន្ដ្រី​ បុគ្គលិក​នៃ​មន្ទីរពេទ្យ​ជា​ច្រើន​ រូប​ទៀត​ ។​ ក្នុង​នោះ

​ផង​ដែរ​ ក៏​មាន​វត្ដមាន​ លោក​វរសេនីយ៍ឯក​ពិសេស​ វ៉ាង​ ស៊ី​ម៉ៅ​ អនុព័ន្ធយោ

ធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា​ ផង​

ដែរ​ ។​​លោក​វរសេនីយ៍ឯក​ពិសេស​ លូ​ អ៊ី​កាង​ អនុប្រធាន​មន្ទីរពេទ្យ​ ឆាង​ ជី​ង​ និង​ជា​

 ប្រធាន​គណៈប្រតិភូ​ ក្រុម​ជំនាញ​របស់​គ្រូពេទ្យ​ ចិន​ទាំង​៨​រូប​ ក្រុម​ទី​៧​ បាន​ធ្វើ​សេចក្ដី​

រាយ​ ការណ៍​ជូន​អង្គពិធី​ជ្រាប​ថា​ ដោយ​អនុវត្ដ​ តាម​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្ដិការ​ 

រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ មន្ទីរពេទ្យ​យើងខ្ញុំ​ក៏​បា​នប​ព្ជា​ូ​ន​នូវ​មន្ដ្រី​ពេទ្យ​ ជំនាញ​ចំនួន​៨​រូប​ ដែល​ពី​មុន​មាន​តែ​៥​រូប​ មក​បំពេញភារកិច្ច​មនុស្សធម៌​ពិនិត្យ​ព្យា​ បាល​ជំ

ងឺ​ របួស​ជូន​យោធា​  និង​ប្រជាពលរដ្ឋ​ កម្ពុជា​ ដែល​កំពុង​ត្រូវការ​ចាំបាច់​នូវ​សេវា​ សុខាភិបា

ល​នេះ​ ។​ មន្ទីរពេទ្យ​យើងខ្ញុំ​មាន​ អាយុកាល​ជាង​មួយ​សតវត្ស​មក​ហើយ​ និង​មាន​កំរិត​ព្យា

បាល​ជំងឺ​ទទួល​បាន​ចំ​ ណាត់​ថ្នាក់​លេខ​១​ ប្រចាំ​ប្រទេស​ចិន​ និង​ មាន​បុគ្គលិក​ជាង​២៥០០​

នាក់​ ។​ ជា​រៀង​រាល់​ ឆ្នាំ​ តែងតែ​ព្យាបាល​ជំងឺ​ទាំង​កងទ័ព​ ទាំង​ ប្រជាពលរដ្ឋ​បាន​រហូត​ដល់​

ជិត​២​លាន​នាក់​ ក្នុង​នោះ​ធ្វើការ​វះកាត់​បាន​ជាង​ពីរ​ម៉ឺន​ករណី​ក្នុង​១​ឆ្នាំ​ ។​ ចាប់ពី​ពេល​នេះ​ត

ទៅ​ក្រុម​ គ្រូពេទ្យ​ជំនាញ​ របស់​យើងខ្ញុំ​នឹង​បំពេញ​ ភារកិច្ច​ជូន​មិត្ដ​ ក៏​ដូច​ជា​ជួយ​កងទ័ព​ និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែរ​ ។​ ក្នុង​នោះ​ ប្រធាន​ប្រតិភូ​ក៏​បាន​អ​ព្ជើ​ា​ញ​ថ្នាក់ដឹកនាំ​ របស់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ទៅ​បំពេញ​ ទស្សនកិច្ច​នៅ​មន្ទី​ពេទ្យ​យោធា​ ឆាង​ ជី​ង​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ដើម្បី​ស្វែង​យល់​ និង​ដក​ពិសោធន៍​ការងារ​ ។​មាន​ប្រសាសន៍​ឆ្លើយ​តប​នា​ឱកាស​នោះ​ លោក​ឧត្ដមសេនីយ៍ឯក​ លី​ សុវណ្ណ​ បាន​ ជំរាប​ជូន​ភ្ញៀវ​អំពី​ការ​ជួយ​ឧបត្ថម្ភ

​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​ បាន​គាំទ្រ​ ទាំង​ស្មារតី​ និង​សម្ភារ​ ព្រមទាំង​អគារ​ ព្យាបាល​ជំងឺ​កម្ពស់​៥​ជាន់​ ដែល​បាន​ឆ្លើយ​ តប​ទៅ​នឹង​តម្រូវការ​របស់​កងទ័ព​ និង​ ប្រជា

ពលរដ្ឋ​កម្ពុជា​ ធ្វើ​ឱ្យ​អ្នកជំងឺ​ឆាប់​ ជា​សះស្បើយ​ត្រឡប់​ទៅ​កងឯកភាព​ និង​ លំនៅ​ឋាន​វិញ

​ ក្នុង​ទឹកចិត្ដ​សប្បាយ​រីករាយ​ ដោយសារ​មន្ទីរពេទ្យ​មាន​ឧបករណ៍​ ពិនិត្យ​ព្យាបាល​ស្រប​

តាម​កំរិត​នៃ​មន្ទីរពេទ្យ​ នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​លោកនាយក​មន្ទី​ពេទ្យ​ពេទ្យ​

ព្រះ​កេតុ ​មា​ លា​ ក៏​បាន​សម្ដែង​នូវ​ការ​ដឹងគុណ​ ចំពោះ​ បក្ស​ រដ្ឋាភិបាល​ ប្រជាជន​ និង​កង

ទ័ព​ រំដោះប្រជាជន​ចិន​ដែល​ជា​និច្ចកាល​ តែងតែបាន​ផ្ដល់​នូវ​ជំនួយ​ជា​ច្រើន​ជួយ​ ដល់​មន្ទីរពេទ្យ​យើងខ្ញុំ​ ហើយ​ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​យើងខ្ញុំ​នឹង​ទទួល​បាន​ជំនួយ​មនុស្សធម៌​

ជា​បរិក្ខារ​ពេទ្យ​ សំរាប់​ពិនិត្យ​ ព្យាបាល​ជំងឺ​ជិត​១​លាន​ដុល្លារ​ គឺជា​ការ​ ឆ្លើយ​តប​ទៅ​នឹង​សេ

ចក្ដី​ត្រូវការ​របស់​ យោធ​ជំងឺ​ និង​ ប្រជាពលរដ្ឋ​កម្ពុជា​ ។​​តម​ក​គណៈប្រតិភូ​នៃ​មន្ទីរពេទ្យ​ 

ឆាង​ ជី​ង​ ក៏​បាន​អ​ព្ជើ​ា​ញ​ពិនិត្យ​អគារ​ព្យាបាល​ រោគ​ ដែល​សម្ភារ​មួយ​ចំនួន​ជា​អំណោយ​ 

របស់​កងទ័ព​រំដោះប្រជាជន​ចិន​ បាន​ផ្ដល់​ នា​ពេល​កន្លង​មក​

No comments: