ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រង www.nokorwatnews.com
ខេត្ដព្រះសីហនុ ៖ នៅមុខផ្សារធំ ខេត្ដ
ព្រះសីហនុកាលពីវេលាម៉ោង៩ព្រឹកថ្ងៃ
ទី២១ខែមីនាឆ្នាំ២០១២ នេះអង្គភាព គយសហការជាមួយកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុចុះចាប់រឹបអូសយកម៉ូតូអត់ពន្ធប្រ
ភេទហុងដាបាន១៦ គ្រឿងធ្វើ ឱ្យប្រជាពល
រដ្ឋ និងអ្នកកំពុងប្រើប្រាស់ម៉ូតូ អត់ពន្ធរត់ជាន់ជើងគ្នាផ្អើលពេញផ្សារ ។
មន្ដ្រីនគរបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា ម៉ូតូអត់ពន្ធដែលចាប់បានពេល នេះមាន
ចំនួន១៦គ្រឿង ជាប្រភេទម៉ូតូ ម៉ាកហុងដា ក្នុងនោះមាន អ៊ែប្លែត, ស្គូពី, ហ្វីណូ ដែលជា
ស៊េរីថ្មីៗ ។ ម៉ូតូទាំង ១៦គ្រឿងនោះត្រូវបានដឹកបញ្ជូនតាម រថយន្ដយកទៅរក្សាទុកនៅ
សាខាគយនិងរដ្ឋាករខេត្ដព្រះសីហនុរង់ចាំ ការសម្រេចពីថ្នាក់លើ ។ជាមួយគ្នានេះដែរ
មន្ដ្រីគយនិងរដ្ឋាករ សាខាខេត្ដព្រះសីហនុម្នាក់សុំមិនប្រាប់ ឈ្មោះបាននិយាយថា មិន
ទាន់ដឹងថា ថ្នាក់លើសម្រេចឱ្យបង់ពន្ធដោយវិធីណានោះនៅឡើយទេ រង់ចាំការសម្រេច
សិន ប៉ុន្ដែម៉ូតូទាំង១៦គ្រឿងនេះនឹងរក្សាទុក នៅស្នាក់ការសាខាគយ និងរដ្ឋាករខេត្ដ ព្រះសីហនុបណ្ដោះអាសន្ន ។ទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋបាន រិះគន់ថា រដ្ឋាភិបាលគួររឹតបន្ដឹងចំពោះ ការនាំចូលដោយខុសច្បាប់ ព្រោះម៉ូតូ ទាំងអស់នេះមិនមែនផលិតនៅក្នុង
កម្ពុជា ទេ គឺនាំមកពីប្រទេសជិតខាង ហើយក៏មិន អាចវេចខ្ចប់បានដូចគ្រឿងញៀនមិនឱ្យសមត្ថកិច្ចមើលឃើញនិងដឹងនោះដែរ ។ដូចនេះជាការឃុបឃិតគ្នាដ៏ធំមួយ នៅតាមច្រកព្រំដែនក្នុងការនាំចូល ។ រីឯ ជនរងគ្រោះចុងបញ្ចប់ គឺពលរដ្ឋខ្មែរជា អ្នកប្រើប្រាស់
ផ្ទាល់តែម្ដង ៕
No comments:
Post a Comment