ថាក់ស៊ីន៖ មានមេដឹកនាំ តិចតួចប៉ុណ្ណោះ ដែលរាប់អានខ្ញុំ ជាពិសេស សម្តេច ហ៊ុន សែន
ផ្សាយថ្ងៃទី១៩-០៩-២០១១: ដកស្រង dap-news
ភ្នំពេញ៖ អតីត នាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងបំពេញ ទស្សនកិច្ច នៅកម្ពុជា បានថ្លែងប្រាប់សន្និសីទសារព័ត៌មានអន្តរជាតិមួយ នៅអគារមិត្តភាព ដែលមានការចូលរួមអ្នកនយោបាយអាស៊ី ដោយឥតលាក់លៀមនាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា នៅពេលលោកជួប គ្រោះអាសន្ន មានមេដឹកនាំ តិចតួចប៉ុណ្ណោះ ដែលរាប់រាប់រូបលោក ហើយអ្វីដែលរិតពិសេសនោះ គឺមានតែសម្តេចតេជោ ហ៊ុន សែន ជាមិត្តល្អ និងជាបងប្អូនល្អរបស់លោក។
លោក ថាក់ ស៊ីន ដែលត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញ ពីអំណាចកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ នោះ សម្តែងការអបអរសាទរប្រទេសកម្ពុជា ដែលមានការរីកចម្រើនអភិវឌ្ឍន៍និងមានការប្រែប្រួលយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានចាត់ទុកសម្តេចតេជោ សែន ថាជាមិត្តភក្រល្អ បងប្អូនល្អ ពិសេសនៅពេលដែលលោកជួបការលំបាកសម្តេចបង្ហាញនូវការរាប់អាន យ៉ាងជ្រាល ជ្រៅចំពោះរូបលោក៕
No comments:
Post a Comment