Monday, March 12, 2012

សហគ្រាស​ ធុនតូច និងមធ្យម នឹងមានឱកាស ទទួលហិរញ្ញប្បទាន ពីគម្រោង មូលនិធិអភិវឌ្ឍន៍ បច្ចេកវិទ្យាពី ADB

ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រងdap-news.com
 ភ្នំពេញ៖ ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើតនូវ គម្រោងសាកល្បង មូលនិធិអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលមានទឹកប្រាក់ចំនួន ៨សែនដុល្លារសហរដ្ឋអាមេរិក ជាជំនួយរបស់ ADB មានរយៈពេល២ឆ្នាំ ជួយដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យកែច្នៃម្ហូបអាហារ ដើម្បីធ្វើឲ្យមានគុណភាពកាន់តែល្អប្រសើរឡើង តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ព្រមទាំងទទួលបាននូវការ បង្ហាញណែនាំអំពីប្រព័ន្ធគ្រប់គ្រង លំដាប់ថ្នាក់ពិភពលោកផងដែរ។ថ្លែងក្នុងសន្និសីទការសែតស្តីពីគម្រោងសាកល្បងមូលនិធិអភិ

វឌ្ឍន៍បច្ចេកវិទ្យា នៅសាលប្រជុំទីស្តីការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៅព្រឹកថ្ងៃទី៧
 ខែមីនា ឆ្នាំ២០១២ លោក ម៉េង សក្តិធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម រ៉ែ និងថាមពល បានមានប្រាសាន៍ថា គម្រោងសាកល្បងមូលនិធិអភិវឌ្ឍន៍បច្ចេកវិទ្យានេះ គឺបង្កើតឡើងដើម្បី
លើកកម្ពស់ភាពប្រកួតប្រជែងរវាងសហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យ
ឧស្សាហកម្មផ្នែកចំណីអាហារ ជាមួយនឹងបណ្តាប្រទេស មួយចំនួននៅលើពិភពលោក។ ដោយជួយពួកគេឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា និងការផ្លាស់ប្តូរក្នុងការគ្រប់ គ្រងផ្សេងៗ។លោកបន្តថា តាលរយៈគម្រោងនេះ សួងឧស្សាហកម្ម រ៉ែ និងថាមពល នឹងជួយផ្តល់ទុន ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងឡាយណា ដែលមានលក្ខណៈគ្រប់គ្រាន់តាមការវាយតម្លៃរបស់ TDF Management Team និងក្រុមអ្នកបច្ចេកទេស ”សហគ្រាសធុនតូច និងមធ្យមទាំងអស់ មានឱកាសទទួលបាននូវហិរញ្ញប្បទាន ពីគម្រោងនេះ រហូតដល់ចំនួនទឹកប្រាក់ចាប់ពី ៥០០០ ដល់ ៣០០០០ ដុល្លាអាមេរិក”។ សហគ្រាសធុនតូច និងមធ្យម ត្រូវរួមចំណែកថវិកាបដិភាគយ៉ាងតិចបំផុត៥០ភាគរយ នៃការចំណាយលើគម្រោងនេះ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍគ្រឿងបរិក្ខារ បច្ចេកវិទ្យា អនុលោមតាមស្តង់ដារអន្តរជាតិ និងសកម្មភាពអភិវឌ្ឍន៍ទាក់ទិនផ្សេងៗទៀត ហើយសហគ្រាសទាំងអស់ ក៏បានទទួនូវ
ការទ្រទ្រង់ផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់អាជីវកម្មរបស់ខ្លួនផងដែរ។គួរកត់សម្គាល់ថា

 ជាមួយនឹងការទទួលបាននូវ គម្រោងសាកល្បងមូលនិធិអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលជាជំនួយរបស់ ADB មានរយៈពេល២ឆ្នាំ នេះផងដែរ សហគ្រាសធុនតូច និងមធ្យមទាំងអស់ ត្រូវមានលក្ខណៈសម្បត្តិ៥យ៉ាងដូចជា ៖ទី១. ត្រូវមាន

សញ្ជាតិកម្ពុជា និងបានចុះបញ្ជីឧស្សាហកម្មត្រឹមត្រូវនិងមានបុគ្គលិកតិចជាង

១០០នាក់ ព្រមទាំងមានដើមទុនតិចជាង៥០០,០០០ដុល្លារអាមេរិក។ ទី២. សហគ្រាសទាំងអស់ ត្រូវតែបានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មកែ

ច្នៃម្ហូបអាហារយ៉ាងតិច២ឆ្នាំ។ទី៣. មានបទពិសោទន៍ និងធនធានដែលអាច

អនុវត្តគម្រោងដោយជោគជ័យ។ ទី៤.ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់លើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ភាពប្រកួតប្រជែង និងផលិតភាព និងទី៥. គម្រោងត្រូវតែជៀសវាងពីផលប៉ះ

ពាល់ដល់បរិស្ថាន និងសង្គម ហើយមិនអាចពាក់ព័ន្ធទៅនឹងគ្រឿងស្រវឹង ឬសារធាតុញៀនដូចជា ស្រា និងបារីនោះឡើយ។សូមបញ្ជាក់ថា

 នៅទូទាំងប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមដែលបានចុះ

បញ្ជីត្រឹមត្រូវមានជាង៤ម៉ឺន ហើយក្នុងនោះមានសហគ្រាសចំនួន៨០ភាគរយ ដែលបានផលិត និងកែច្នៃម្ហូបអាហារ។ដោយឡែកនៅមានសហគ្រាស

មួយចំនួយទៀត ដែលនៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវនោះទេ ហើយក្រសួង

ឧស្សហកម្ម រ៉ែ និងថាមពលបាននឹងកំពុងជម្រុញឲ្យសហគ្រាសទាំងនោះចុះ

បញ្ជីឲ្យបានត្រឹមត្រូវផងដែរ។ក្នុងការធ្វើឲ្យគម្រោងនេះ ទទួលបានជោគជ័យ

 និងដើម្បីឲ្យម្ចាស់រោងចក្រ-សិប្បកម្ម និងសហគ្រាសធុនតូច

និងមធ្យមទាំងអស់ ដែលចង់ទទួលបានជំនួយគាំទ្រពីមូលនិធិអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ក្រសួងឧស្សាហកម្មក រ៉ែ និងថាមពល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី មូលនិធិអភិវឌ្ឍន៍បច្ចេកវិទ្យា នាំមកនូវឧត្តមភាពប្រកួតប្រជែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ០៧:៣០ ព្រឹកនៅសាលប្រជុំទីស្តីការក្រសួង

ឧស្សាហកម្ម រ៉ែ និងថាមពល ព្រមទាំងមកទទួលយក ឯកសារពាក្យ

ស្នើសុំនៅលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម SMEs នៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលចាប់ពីថ្ងៃនេះតទៅ ហើយសូមមកដាក់ពាក្យស្នើសុំវិញចាប់ពី ថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ជាកំណត់៕

No comments: