ផ្សាយថ្ងៃទី១២-០៣-២០១២: ដកស្រង.nokorwatnews.com
ខេត្ដតាកែវ ៖ មិនមែនទើបតែពេល នេះទេដែលជនជាតិវៀតណាមចូល នេសាទក្នុងដែនទឹកខ្មែរ ដែលមានតែ ព្រែកឬទន្លេតូចៗនោះ ។ វាគួរតែចែក រំលែកគ្រាន់តែការនេសាទដើម្បីចិញ្ចឹម ឆ្នាំង ក៏ប៉ុន្ដែអាជ្ញាធរស្រុកអង្គរបុរី ក៏ដូច ជាជំនាញសមត្ថកិច្ចរដ្ឋបាលជលផល ហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យនេសាទត្រី ប៉ុន្ដែបែរជាអនុញ្ញាតឱ្យជនជាតិវៀត ណាមចូលនេសាទត្រីតាមអំពើចិត្ដ ដែល គេសង្ស័យថា លទ្ធភាពចូលនេសាទត្រី របស់ជនជាតិវៀតណាមដោយសេរី គឺ បង់ប្រាក់ឱ្យសមត្ថកិច្ចជំនាញ ។ បទល្មើសនេសាទដែលកំពុងកើត ឡើងនៅក្នុងស្រុក
អង្គរបុរី គឺនៅក្នុងឡូត៍ លេខ១៣ និងឡូត៍លេខ១៥ ដែលជនជាតិ វៀតណាមចូលមកនេសាទដោយប្រើ ឧបករណ៍ឆក់ និងឧបករណ៍ខុសច្បាប់ ផ្សេងៗទៀត ។ រីឯប្រជាពលរដ្ឋខ្មែរប្រសិន បើហ៊ានរកត្រីនៅក្នុងឡូត៍លេខ១៣ ឬ ឡូត៍លេខ១៥ មុខជាត្រូវមន្ដ្រីជលផល ចាប់បង់ប្រាក់ពិន័យរាប់លានរៀលមិន ខានឡើយ ។ ប្រជាពលរដ្ឋម្នាក់នៅភូមិបាក់ដៃ ឃុំ គោកធ្លកស្រុកអង្គរបុរី បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសរំសាយ ឡូត៍នេសាទប្រគល់ឱ្យប្រជាពលរដ្ឋធ្វើ នេសាទជាលក្ខណៈគ្រួសារនោះ បឹង ធម្មជាតិដែលមានឡូត៍នេសាទ ដូចជា ឡូត៍លេខ១៣ និងលេខ១៥ ជនជាតិវៀត ណាមច្រើនឡើងបានចូលមកនេសាទជា ធម្មតា ហើយនៅតែប្រើឧបករណ៍ឆក់ និងស្បៃមុងខុសច្បាប់ចាប់យកត្រីពីបឹង របស់ខ្មែរនោះដដែល ។ ជាក់ស្ដែងកាល ពីថ្ងៃទី៨ ខែមីនា ប្រជាពលរដ្ឋបានទៅ ចាប់ក្រុមអ្នកនេសាទទាំងនោះដោយផ្ទាល់ ទៀតផង ។ ប្រភពនេះនិយាយថា បើសិន ជាក្រុមជនជាតិវៀតណាមនោះរត់ទាន់ ពេល ប្រហែលជាពលរដ្ឋខ្មែរអាចនឹង ប្រើហិង្សាទៀតផង ។ប្រជាពលរដ្ឋម្នាក់ទៀត
ឈ្មោះសំអាត អះអាងថា មន្ដ្រីជលផលចាប់តែជនជាតិ ខ្មែរ ប៉ុន្ដែបណ្ដែតបណ្ដោយឱ្យជនជាតិ វៀតណាមប្រើឧបករណ៍ឆក់ និងលូស្បៃ មុងតាមអំពើចិត្ដ ។ លោកបាននិយាយ ថា “វៀតណាមដែលចូលមកបំផ្លាញ ឡូត៍នេសាទលេខ១៣ ដែលសម្ដេចហ៊ុន សែន សម្រេចឱ្យរកស៊ីហ្នឹង វានាំចូល មកក្នុងរាល់ថ្ងៃ និងឈ្មោះជ្រុប ជាអ្នក កាង ។ ឮថាវៀតណាមបង់ពន្ធឱ្យអាជ្ញាធរ មានសមត្ថកិច្ចខាងអង្គរបុរីអស់ហើយ ដូច្នេះពេលគេចូលមករក អាជ្ញាធរធ្វើ មិនដឹងមិនឮ ដូច្នេះមានតែប្រជាពលរដ្ឋ ទេដែលប្រឈមជាមួយគេរាល់ថ្ងៃ”។
បុរស ម្នាក់ទៀតបានអះអាងថា ឧបករណ៍ឆក់ត្រីរបស់ជនជាតិវៀតណាម នៅក្នុងឡូត៍លេខ១៣ គេអាចឆក់ត្រីបាន ២០០គីឡូក្រាមក្នុង១យប់ ។ ឧបករណ៍ នេះអាចឆក់ត្រីនៅជុំវិញចម្ងាយ១ម៉ែត្រ ពីឧបករណ៍ឆក់ និងមានជម្រៅរហូតដល់ កន្លះម៉ែត្រក្នុងដី ។ ដូច្នេះត្រីប្រភេទណា ក៏អាចឆក់បាន ហើយត្រីស្រងល់អណ្ដែត ឡើងលើតែម្ដង ។ ប្រភពខាងលើនិយាយ ថា “វាឆក់នោះឆក់ និយាយឱ្យចំតាំងពី ត្រីផ្ទក់, ត្រីអណ្ដែង, ត្រីចង្វាងាប់អស់ ហើយអត់មានសល់ទេ អន្ទង់ក៏បារពីបាត ដីមកដែរ”។ បុរសម្នាក់ទៀតឈ្មោះប៊ុត បាននិយាយ ថា មន្ដ្រីជលផល
ហាក់ដូចជាមិនបង្ក្រាប បទល្មើស ប្រើឧបករណ៍ឆក់របស់ជនជាតិ វៀតណាម ដែលកំពុងបំផ្លាញសម្បុកត្រី នៅក្នុងឡូត៍នេសាទនៅទឹកដីស្រុកអង្គរ បុរីនោះឡើយ ។ បុរសម្នាក់នេះនិយាយ ជាចំហថា ការកាត់ឡូត៍នេសាទនោះ ប្រៀបដូចជាកាត់ទៅឱ្យវៀតណាមយ៉ាង ដូច្នេះ ។ នៅភូមិបាកដៃ មានប្រជាពលរដ្ឋ ១៣៧គ្រួសារ ដែលក្នុងនោះ៨០គ្រួសារ មានមុខរបរជាអ្នកនេសាទ ។ ពលរដ្ឋ ខ្មែរនៅតំបន់នោះជាអ្នកនេសាទចាប់ត្រី ដោយដៃ រីឯជនជាតិវៀតណាមនៅតែ ប្រើឧបករណ៍ឆក់ជាច្រើនគ្រឿងចូលមក ចាប់ត្រីក្នុងដីខ្មែរ ។ បណ្ដាលជនជាតិ វៀតណាមនៅតែចូលមករាល់ថ្ងៃប្រើ ប្រដាប់ឆក់ដោយមិនកាត់បន្ថយនោះ ឡើយ ។ ឧបករណ៍ឆក់ប្រើក្នុង១ថ្ងៃ១០ ទៅ១៥គ្រឿង រាវរកត្រីនៅក្នុងតំបន់ឡូត៍ នេសាទលេខ១៣ និងលេខ១៥ ។មេប៉ុស្ដិ៍គោកធ្លក លោកសូ សឿន និយាយថា នៅខែខាងមុខបន្ទាប់ពីអនុក្រឹត្យ
ណែនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីឱ្យ ប្រគល់ឡូត៍នេសាទទាំងអស់ទៅប្រជា ពលរដ្ឋនោះ លោកនឹងបន្ដឃ្លាំមើលឡូត៍ លេខ១៥ ដែលសព្វថ្ងៃកំពុងមានឯកជន គ្រប់គ្រងនៅឡើយ ។កាលពីដើម ខែមីនា ឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បាន ចេញអនុក្រឹត្យស្ដីពីការរំសាយឡូត៍នេសាទ ទាំងអស់នៅក្នុងខេត្ដកណ្ដាល, កំពង់ចាម, តាកែវ និងខេត្ដព្រៃវែង ដែលត្រូវរំសាយ ជាកន្លែងនេសាទបម្រុងចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២នេះតទៅដើម្បី ប្រគល់ជូនប្រជាពលរដ្ឋនេសាទជាលក្ខណៈ គ្រួសារ និងមួយផ្នែកទៀតរៀបចំធ្វើជា កន្លែងអភិរក្សជលផល។ មាត្រា៥នៃអនុក្រឹត្យស្ដីពីការ រំសាយ ឡូត៍នេសាទនោះបាននិយាយថា
ចំពោះ សហគមន៍នេសាទដែលមានកន្លែង នេសាទនៅជាប់ព្រំប្រទល់វៀតណាមត្រូវ បានអនុញ្ញាតឱ្យបោះរបាំងធ្នួសចាប់ត្រី។ ប៉ុន្ដែហាមមិនឱ្យជនណាមួយហួងហែង យកទៅលក់ឬជួលឱ្យឯកជនធ្វើអាជីវកម្ម ផ្ដាច់មុខនោះឡើយ ៕
No comments:
Post a Comment