ផ្សាយថ្ងៃទី១២-០៣-២០១២: ដកស្រងkpt-news.com
កំពត ៖ ឈើអារជាច្រើនរទេះនិងឡដុតធ្យូងរាប់រយកន្លែងកំពុងធ្វើសកម្មភាព ដុតកាប់បំផ្លាញព្រៃឈើលួចអារដឹកដោ
យគ្មានច្បាប់នៅភូមិដូនសូយ តំបន់កើស្លា ស្រុកឈូក ខេត្តកំពត។ តាមសេចក្ដីរាយការណ៍ មួយបានឱ្យដឹងថា មានម៉ាស៊ីនរ៉ៃអារ ឈើគ្មានច្បាប់បីកន្លែងនៅក្នុងភូមិដូន យ៉យ ឃុំដូនយ៉យ ស្រុកឈូកខេត្ដកំពត កំពុងធ្វើសកម្មភាពលួចច្រៀក ឈើគ្មានច្បាប់យូរឆ្នាំមកហើយ ប៉ុន្ដែ លោកមេព្រៃមើលមិនឃើញ ។តាមប្រភពមួយបានឱ្យដឹងថា នៅ ភូមិសាស្ដ្រស្រុកឈូក
ទាំងមូលគឺសំបូរបទល្មើស កាប់បំផ្លាញព្រៃឈើកើតមានយ៉ាងគគ្រឹក គគ្រេងពុំមានការខ្លាចញញើតដោយសារ ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើល្មើសច្បាប់ ជាមួយសមត្ថកិច្ច និងមន្ដ្រីជំនាញជា មនុស្សតែមួយ ។បើតាមការកត់សម្គាល់
បទល្មើស ព្រៃឈើនៅស្រុកឈូកមិនត្រឹមតែមានម៉ាស៊ីន រ៉ៃគ្មានច្បាប់ជាច្រើនកន្លែងនោះទេ ប៉ុន្តែគេឃើញមានឡដុតធ្យូងធំៗរាប់រយកន្លែងទៀតនៅចំណុចអូរដងសន្ទូច ដែលសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុតនោះក្នុងតំបន់ កោះស្លាក្នុងទឹកដីស្រុកឈូកគឺគេដឹកតាមរទេះគោយ៉ាងគគ្រឹកគគ្រេង មកបញ្ចូលឡរាប់រយកន្លែង។ដោយឡែកប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំង
ម៉ាស៊ីនរ៉ៃអារឈើគ្មាន ច្បាប់៣កន្លែងក្នុងភូមិដូនយ៉យ បាននិយាយ ឱ្យដឹងថា សំរាប់ទីតាំងអារឈើគ្មានច្បាប់ ៣កន្លែងនេះបានធ្វើសកម្មភាពរាប់ឆ្នាំ មកហើយមិនដែលមានមន្ដ្រីជំនាញមកបង្ក្រាបម្ដងឡើយ គេសំងំរកស៊ីបានសុខស្រួលណាស់ព្រោះមានមន្ដ្រីជំនាញមួយ ចំនួនតែងតែចេញចូលមកយកលុយពីម្ចាស់ម៉ាស៊ីនរ៉ៃអារឈើគ្មានច្បាប់ជា រៀង រាល់ខែ ដែលជាថ្លៃការពារសម្រាប់លាក់លៀមទើបការអារឈើនោះបានប្រព្រឹត្តទៅយ៉ាង រលូនដូច្នេះ ។ទាក់ទិននឹងបទល្មើសព្រៃឈើកើតមាន ក្នុងស្រុកឈូកយ៉ាងគំហុកនេះ
អ្នកយក ព័ត៌មានកម្ពុជាថ្មីបានជួបលោក តុងសែ នាយផ្នែរដ្ឋបាលព្រៃឈើលោកឆ្លើយថាពុំបានដឹងទេ។ចំណែក លោក ហុក គាសុកល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកឈូកតាមទូរស័ព្ទថា ម៉ាស៊ីនរ៉ៃអារឈើ៣កន្លែងក្នុងភូមិ ដូនយ៉យគ្មានច្បាប់ទេ តែក្រុមការងារ បានចុះធ្វើកិច្ចសន្យាឱ្យរុះរើរដោយខ្លួនឯងបើនៅតែមិនរុះរើទេនិង កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
No comments:
Post a Comment