Wednesday, March 14, 2012

សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​ចាប់ផ្តើម​លំ​ហាត់​ សមយុទ្ធ​យោធា​រួម​គ្នា​ជា​លើក​ដំបូង​ក្នុងឆ្នាំនេះ​

ផ្សាយថ្ងៃទី១២-០៣-២០១២: ដកស្រង nokorwatnews.com

ភ្នំពេញ​៖​ សហរដ្ឋអាមេរិក​និង​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ ដែល​មានឈ្មោះ​ថា​ ឆ្មាំ​អង្គរ​ ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ២២​ ខែ​មិ​នា​ ឆ្នាំ​ ២០១២​ នៅ​ខេត្តកំពត​ និង​ខេត្តកំពង់ស្ពឺ​។​ ឆ្មាំ​អង្គរ​ឆ្នាំ​ ២០១២​ គឺជា​លំ​ហាត់​សមយុទ្ធ​ទ្វេភាគី​ធំ​ជាងគេ​មួយ​ ដែល​ជា​ការ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​អស់​ពេល​ជា​ ច្រើន​ឆ្នាំ​កន្លង​មក​ របស់​កងកំលាំង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ និង​បញ្ជាការដ្ឋាន​សហ​ រដ្ឋ​អា​មេ​រិ​ក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ ដើម្បី​ចូលរួម​អោយ​បាន​សកម្ម​ជាមួយ​កង​យោធពលខេមរភូមិន្ទ​ ហើយ​ បង្កើន​សមត្ថភាព​ក្នុង​ប្រតិបត្តិការ​រក្សា​ស្ថេ​រ​ភាព​ និង​សន្តិភាព​។​​សមាជិក​ចំនួន​ប្រហែល​ ១០០​ នាក់​មក​ពី

​កងកំលាំង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នឹង ​ចូលរួម​ជាមួយ​កង​យោធពល

ខេមរភូមិន្ទ​ ដោយ​ផ្តោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្សធម៌​ និង​ថែរក្សា​សន្តិភាព​ រួម​ទាំង​លំ​ហាត់​សមយុទ្ធ​រួម​នៃ​អង្គ​ទ័ព​ទាំងមូល​ លំ​ហាត់​សមយុទ្ធ​ប្រឆាំង​យុទ្ធភណ្ឌ​ផ្ទុះ​កែ​ច្នៃ​លើ​ទីលាន​ គំរោង​សកម្មភាព​ពេទ្យ​បំរើ​ផ្នែក​ស៊ី​វិល​ ដើម្បី​ព្យាបាល​ប្រជាជន​ជនបទ​ដែល​មិនសូវ​ទទួល​បាន​សេវា​ព្យាបាល​ និង​សកម្មភាព​ពេទ្យ​ក្នុង​សមរភូមិ​។​​ឆ្មាំ​អង្គរ​គឺជា​លំ​ហាត់​សមយុទ្ធ​ ទ្វេភាគី​

ប្រចាំឆ្នាំ​ ដែល​ឧបត្ថម្ភ​ដោយ​កងកំលាំង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ ​ក​ ដោយ​កង​យោធពលខេមរភូមិន្ទ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​ ឆ្មាំ​អង្គរ​ឆ្នាំ​ ២០១២​ គឺជា​លំ​ហាត់​សមយុទ្ធ​ចុង​ក្រោយ​គេ​ ក្នុង​ចំណោម​លំ​ហាត់​សមយុទ្ធ​ដែល​មាន​លក្ខណៈ​ស្វិតស្វាញ​ និង​ច្រើន​ វិញ្ញាសារ​បន្តបន្ទាប់​គ្នា​ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើកកំពស់​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់​។​ លំ​ហាត់​សមយុទ្ធ​នេះ​កត់សំគាល់​ខួប​លើក​ទី​ ៣​ នៃ​លំ​ហាត់​សមយុទ្ធ​យោធា​ប្រចាំ​តំបន់​ប្រកបដោយ​ផ្លែផ្កា​ និង​មាន​អត្ថន័យ​យ៉ាង​សំខាន់ ៕​

No comments: