Wednesday, March 14, 2012

ធនាគារ អភិវឌ្ឍន៍អាស៊ី ផ្ដល់ប្រាក់កម្ចី ១៨០លានដុល្លារ ដល់វៀតណាម ដើមី្បកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ

ផ្សាយថ្ងៃទី១២-០៣-២០១២:  ព័ត៌មានអន្ដរជាតិដកស្រង.dap-news.com


វៀតណាមៈ យោងតាមគេហទំព័រ

វៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ថា ធនា

គារ អភិ វឌ្ឍន៍អាស៊ី ហៅកាត់ “ADB” បានផ្ដល់ប្រាក់កម្ចី ដល់វៀតណាម ប្រមាណ១៨០លាន ដុល្លារ ដើម្បីកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេស

វៀតណាម កាន់តែប្រសើរឡើង ។ទឹកប្រាក់ចំនួន១៨០លានដុល្លារ នឹងត្រូវ

បានយកទៅ ប្រើប្រាស់ក្នុងគោលបំណង កែលម្អហេដ្ឋរចនាសម្ព័ន្ធ នៅក្នុង

ប្រទេសវៀតណាម ក្នុងនោះ រួមមាន ស្ថាបនាប្រព័ន្ធ ធារាសាស្ដ្រ និងគ្រប់គ្រង

ធនធាន ទឹកទន្លេចំនួនពីរ នៅក្នុងខេត្ដ តាន់ ហ៊ូ និងបង្កើនការអភិវឌ្ឍន៍ ដល់

តំបន់ភាគខាងត្បូង និងមជ្ឈមណ្ឌលកណ្ដាល វៀតណាម ។ធនាគារពិភព

លោកបានបញ្ជាក់ថាការផ្ដល់ប្រាក់កម្ចីនេះនឹងជាប្រយោជន៍ជួយដល់ការ

អភិវឌ្ឍន៍នៅ ក្នុងប្រទេស វៀតណាម ពិសេសជួយចូលរួម ចំណែកក្នុងការ

កាត់បន្ថយភាពក្រីក្រមួយផ្នែកផងដែរ ។លោក គីម៉ូរ៉ា នាយកតំណាងឱ្យ ADB ប្រចាំប្រទេសវៀតណាម បានលើកឡើងថា “ការកែលម្អហេដ្ឋា រចនាសម្ព័ន្ធ ជាកត្ដាមួយដែល ចាំបាច់ត្រូវគិតគូ ពិសេសការធ្វើឱ្យមាន ប្រពលភាពនៅក្នុង តំបន់អាស៊ី ពោលការ បង្កើនសន្ទុះ សេដ្ឋកិច្ចកាន់តែ ប្រសើរឡើង” ៕

No comments: