ទឹកជំនន់ ធ្វើឲ្យថៃខាតបង់ជាង ១ ពាន់លានដុល្លារ
ផ្សាយថ្ងៃទី២៣-០៩-២០១១: អន្ដរជាតិៈ ដកស្រង posthkhmer
បាងកកៈ សាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយនៅទីក្រុងបាងកក កាលពីម្សិលមិញថា ទឹកជំនន់នៅប្រទេសថៃ ចាប់តាំងពីចុងខែកក្កដាមក បង្កឲ្យមានការខូចខាតប្រមាណ ៣២,៤ពាន់លានបាត (១,១ពាន់លានដុល្លារ) ហើយបើយើងគិតពេញមួយឆ្នាំវិញនោះ ការខូចខាតនេះ កើនឡើងរហូតដល់ ៥៨,៥ពាន់លានបាត។
តាមប្រភពព័ត៌មានពីសាកលវិទ្យាល័យនេះ បានឲ្យដឹងថា ការខូចខាតដែលបានបង្កឡើងដោយទឹកជំនន់ប្រចាំឆ្នាំ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចថៃ ធ្លាក់ចុះ ០,៧ភាគរយ។ ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ប្រជាជនថៃ ប្រមាណ១,៩លាននាក់ បានរងគ្រោះដោយសារទឹកជំនន់ដ៏ធំនេះ ហើយដីកិសកម្មចំនួន ៤,២លានរ៉ៃ (៦៧២ ០០០ហិកតា) ត្រូវខូចខាតទាំងស្រុង៕
No comments:
Post a Comment