អង្គការណាសា បញ្ជាក់ពីដំណើរ ធ្លាក់នៃផ្កាយរណប ទម្ងន់៦តោន
ផ្សាយថ្ងៃទី២៣-០៩-២០១១: អន្ដរជាតិៈ ដកស្រង dep-news
វ៉ាស៊ីនតោនៈ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា អង្គការណាសាបានបញ្ជាក់ថា ផ្កាយរណប ទម្ងន់៦
តោន ទំនងជាធ្លាក់នៅ អាមេរិកខាងជើង ទោះបី
ជាចំណុចចុះចតពិតប្រាកដមិនត្រូវ បានគេដឹងក៏
ដោយ ។
យោងតាមគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១១ នេះថា អង្គការណាសា បានជូនដំណឹងចុងក្រោយថា ផ្កាយរណប
ដែលកំពុងវិលជុំវិញផែនដីនោះ ត្រូវបានគេសង្ឃឹមថា នឹងមិនធ្លាក់នៅថ្ងៃសុក្រ
នេះ តាមការកំណត់ដែលបាន ប្រកាសកាលពីម្សិលមិញឡើយ។
គួរបញ្ជាក់ផងដែរថា ផ្កាយរណបនេះ ជាប្រភេទផ្កាយរណប ស្រាវជ្រាវ ធាតុអា
កាសដ៏ធំមួយ ដែលហៅកាត់ថា UARS ដែលមានបំណែកចំនួន ២៦ នឹងត្រូវឆេះ បែក ជាបំណែកមុននឹងធ្លាក់ មកដល់ផែនដី ប៉ុន្តែគេមិនបានដឹងថា វានឹងធ្លាក់
នៅកន្លែង ណាឲ្យពិតបាកដនោះទេ ។
អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចនឹងធ្លាក់ នៅ ចន្លោះរយៈទទឹងខាងជើង
ចន្លោះ ៥៧ និងរយៈទទឹងខាងត្បូងចន្លោះ ៥៧ ដែលសុទ្ធសឹងតែជាកន្លែង ដែល
ជាតំបន់មានមនុស្សរស់ នៅច្រើនកុះករ ៕
No comments:
Post a Comment