ជំងឺខ្យល់គរ
ជំងឺខ្យល់គរ គឺជាជំងឺមួយប្រភេទដែលប្រជាជនយើង
សព្វថ្ងៃមានការជួបប្រទះជាញឹកញាប់ ក្នុងចំនោមជំងឺ
ជាច្រើន ហើយវាផ្តល់ផលវិបាកយ៉ាងខ្លាំងដល់អ្នកដែល
មានជំងឺនេះ និងមានការពិបាកណាស់ ក្នុងការព្យាបាល
អ្នកជំងឺនេះឱ្យបានជាសះស្បើយ ។
មូលហេតុដែលបណ្តាលអោយកើតមានជំងឺខ្យល់គរនេះ គឺមកពីមានការប៉ះ
ទង្គិចផ្លូវចិត្តខ្លាំងក្លា មានការឈឺចាប់រាងកាយខ្លាំង មានជំងឺបេះដូង ជំងឺសួត ទើបងើបពីការឈឺនៃជំងឺគ្រុនពោះវៀនរឺជំងឺផ្សេងៗ មានរោគខាន់ស្លាក់ ខ្វះ
ឈាមគ្រប់គ្រាន់សំរាប់ចិញ្ចឹមសរីរាង្គក្នុងខ្លួនរបស់យើង ហើយជួនកាលបេះ
ដូង របស់យើងមិនអាចផ្សមជាមួយហេតុការណ៍ចំឡែកៗ ដែលមិនគួរឱ្យជឿ
មិនគួរអោយកើតមាន និងការដែល មិនបានហូបអាហារក្នុងរយៈពេលច្រើន
ម៉ោង គឺចាប់ពី២៤ម៉ោងឡើងទៅ។
ទាក់ទងនិងបញ្ហាខាងលើនេះលោកវេជ្ជបណ្ឌិត នួន សំនៀងសត្យា វេជ្ជបណ្ឌិត
ផ្នែកជំងឺទូទៅនៅមន្ទី ពេទ្យបង្អែក ខេត្តកែប បានឱ្យដឹងថា៖
“អឺមូលហេតុដែលគេឃើញញឹកញាប់ ហើយស្រួលយល់ជាងគេអឺយើងអត់
បានទទួលទាន អីព្រឹកឡើងហ្នឹងហើយ រឺក៏យើងអស់កំលាំងខ្លាំងអត់ងងុយ
ពីយប់អីក៏ជាមូលហេតុ ដែលធ្វើឱ្យ ខ្យល់គរហ្នឹងដែរនិងមូលហេតុដែល
មកពីជំងឺផ្សេងទៀត ជំងឺបេះដូង ជំងឺសួត ជំងឺគេហៅជំងឺផ្លូវ ចិត្តមួយចំនួន
ថប់អារម្មណ៍អីៗ វាស៊ឺតវាអីអញ្ចឹងក៏ធ្វើអោយខ្យល់គរមួយភ្លែតញ្ចឹងទៅ ក៏មាន ហើយជំងឺតំរងនោមខ្លះយើងៗបត់ជើងអត់ចេញអី បាទ! អាហ្នឹងជាការស្លុត
មួយទាក់ទងបេះដូង ជួលកាលឃើញឈាម ឃើញគេស្រែឡូឡាស្លន់ស្លោ
ញ្ចឹងទៅខ្លួនឯងក៏ដួលញ្ចឹងទៅណា”។
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតដដែលបានបន្ថែមអោយដឹងថា ជំងឺខ្យល់គរនេះអាច កើតមានលើមនុស្សគ្រប់វ័យទាំងអស់ វាមិនប្រកាន់វ័យ
និងភេទប្រុសរឺស្រីឡើយ ជាពិសេសអ្នកដែលឧស្សាហ៍ មានការប៉ះទង្គិចបញ្ហា
ផ្លូវចិត្តញឹកញាប់។ ចំនែកឯរោគសញ្ញា គឺអ្នកជំងឺមានការឈឺក្បាលវិលមុខញឹក ញាប់ បបូរមាត់ស្លេក ភ្នែកឡើងស្លេក ញើសត្រជាក់ បាត់បង់ស្មារតីមិនអាច
ទប់លំនឹងខ្លួនឯងបាន ជួនកាលបាត់ចលនាដង្ហើម និងចលនាបេះដូងក្នុង
រយៈពេលខ្លី។
“បា! ហ៊ាងស្លេកមុខបន្តិចទៅ ដូចហ៊ាងភ័យបន្តិចទៅ ត្រជាក់ចុងដៃចុងជើង
បន្តិចទៅណ៎ា ស្លេកស្លាំង ភ្នែកហ្នឹងដូចជាហ៊ាងស្លក់បន្តិចទៅណ៎ា ដូចហ៊ាង
ស្លេកច្រើនតាញ័រទ្រូងភ្លាម ចុងដៃចុង ជើងត្រជាក់ហើយដួលបាត់ស្មារតី
តែម្តងណ៎ា មើលបបូរមាត់ទៅយើងដឹងហ៎ាស្លេក ហើយសំខាន់គេ ហៅបាត់
លំខ្លួនឯងគឺដួលផ្ទាល់ទៅនឹងស្អីហ្នឹងតែម្តង ប៉ុន្តែបើយើងពិនិត្យពេទ្យបានគេ
ដឹង គេវាស់ ឈាមទៅ ជួសឈាមជួសអីអាហ្នឹងជាការតាមដាន របស់ពេទ្យ
ទៀតហ៎ា”។
បាទ! បងប្អូនបានជ្រាបពីមូលហេតុក៏ដូចជារោគសញ្ញារបស់ជំងឺនេះរួចមក
ហើយដែរ ដូច្នេះបង ប្អូនក៏ត្រូវជ្រាបពីវិធីការពារដើម្បីកុំអោយកើតមានជំងឺ
នេះផងដែរ។ បាទដូចដែលបងប្អូនមួយចំនួនបានដឹង មកហើយថា ជំងឺខ្យល់
គរនេះកើតមានជាពីសេសចំពោះអ្នកដែលមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់
ធ្ងរ។ ហេតុដូច្នេះវិធីការពារដែលងាយបំផុតសំរាប់បងប្អូនកុំអោយកើតជំងឺនេះ គឺបងប្អូនត្រូវតែជៀសវាងអោយបានពី ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាហេតុ
ការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ការកាប់សំលាប់គ្នាពីសំណាក់ អ្នកដ៏ទៃ
ជាដើម ហើយថែមទាំងត្រូវបរិភោគអាហារអោយបានគ្រប់គ្រាន់ និងមិន
ត្រូវធ្វើការងារធ្ងន់ៗ នៅពេលដែលយើងទើបនឹងងើបពីការឈឺនៃជំងឺផ្សេងៗ។ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិតដដែល បានអោយដឹងថា៖
“បា! តាមពិតយើងត្រូវដឹងពីសុខភាពរបស់យើង អឺខ្ញុំលើកឧទាហរណ៍ដូច
ជាគ្រាន់តែយើង អត់បានញុំាអីពីព្រឹករហូតដល់ថ្ងៃត្រង់ យើងមានអាការៈ
អញ្ចឹងណ៎ា អញ្ចឹងយើង ទុះបីយើងមិន បានញុំាបាយញុំាអី យើងញុំាទឹកឱ្យ
ច្រើនបន្តិចទៅ ហើយជាអាចជាជាតិភេសជ្ជៈ ជាស្កជាអីញ្ចឹង ទៅ បើយើង
ប្រញាប់ប្រញាល់ទៅធ្វើការ ទៅរៀនសូត្រអីទេ យើងទទួលទានធម្មតា អោយ
វាមាន ឈាមយើងដើរធម្មតាល្អ ហើយបើសិនជាយើងមានជំងឹបេះដួង
យើងត្រូវព្យាបាលជំងឺបេះដូង បើសិន ជាយើងមានជំងឺសួតញ្ចឹងយើងត្រូវ
ព្យាបាលជំងឺសួត ហើយបើសិនជាយើងមានជំងឺស៊ឺតឆាប់ភ័យឆាប់ អី យើងត្រូវ
ផ្សមជាមួយអាហេតុការណ៍អស់ហ្នឹង ហើយយើងអាចជាមានថ្នាំមានអី ការពារ
ទៅតាម ហ្នឹងណ៎ា អាស៊ឺត អាបេះដូងអីណាឆាប់ហត់អីៗហ្នឹង ព្យាបាលអាហ្នឹង
ទៅយើងអាចជៀសផុតពីជំងឺ ខ្យលគរហ្នឹងហើយណ៎ា ហើយបើសិនជា
យើងបណ្តាលមកពី ជួលកាលយប់យើងអត់បានសំរាក យើងអាច អាហ្នឹងយើង
អាចសំរាកឡើងវិញម៉ោការពារបាន ជាជំងឺមួយដែលអាចការពារបានវាមិន ជាថាការពារមិនបានហេ៎អាហ្នឹងណ៎ា”។
ចំនែកវិធីព្យាបាលវិញនោះ គឺយើងត្រូវដាក់អ្នកជំងឺឱ្យដេកផ្ងា ក្បាលទាប
ជាងខ្លួន ហើយជូតខ្លួន អ្នកជំងឺដោយទឹកក្តៅឧណ្ណៗ ច្របាច់ចុងដៃចុងជើង
រឹតខ្លួនអ្នកជំងឺដោយថ្នាំអាល់កុល ឱ្យអ្នកជំងឺហិត ថ្នាំអេទែរ។ និងជា
ពិសេស នោះគឺមិនត្រូវស្រកទឹកចូលមាត់អ្នកជំងឺជាដាច់ខាត។ ទាក់ទងនឹង
ការពារបាល នេះដែរលោកវេជ្ជបណ្ឌិតបានអោយដឹងថា៖
“ខ្យល់គរគឺបេះដូងពេលហ្នឹងវាផ្អាក បានន័យថាវាផ្អាកដំនើរការមួយរយៈ អញ្ចឹងយើងធ្វើមិច គេសង្កត់ទ្រូង គេច្របាច់ដៃច្របាច់ជើងដើម្បីឱ្យបេះដូង
ហ្នឹងវាដើរទៅ តែកាលណាបេះដូងហ្នឹង ដើរទៅ ឈាមវារត់មោចិញ្ចឹម
ដៃជើង សំខាន់ចិញ្ចឹមក្បាលរបស់យើងទៅយើងដឹងខ្លួន ហើយច្របាច់ ដៃច្រ
បាច់ជើងទៅ អាជើងរបស់យើងហ្នឹងមុនដំបូងវាត្រជាក់ហ៎ា ដ៏ពេលយើង
ច្របាច់យើងអីទៅ អឺ ឈាមហ្នឹងវារត់ទៅដល់ចុងដៃចុងជើងវាធ្វើអោយយើង
ក្តៅ យើងច្របាច់ញ្ចឹងទៅវាក្រហមឡើងវិញ ដូចដាសអាបេះដូងហ្នឹងកុំឱ្យ
វាឈប់ដើរ អោយវាធ្វើចលនាឡើងវិញហ៎ា សំខាន់បំផុតគឺអាហ្នឹង ហើយ
បន្ទាប់បន្សំទៀត ដូចថាដៃហ្នឹងវាត្រជាក់ចុងដៃចុងជើងយើងអាចរឹតជា
ព្រេងខ្យល់ ព្រេងកូឡា យកទឹកក្តៅឧនៗមកស្អំទៅ បាអាហ្នឹងណ៎ាវិលមុខ
វិលអីហ្នឹងគេឈ្លីមុខឈ្លីអីទៅ ប៉ុន្តែអាហ្នឹងគេហៅ ត្រូវការពទ្យហើយ ប្រសិន
បើយើង យើងជួយដំបូងបានត្រឹមតែម៉ោរឹតគក់ច្របាច់អីញ្ចឹង យកទឹកក្តៅ អីស្អប៉ុនហ្នឹង បើថាអត់ដឹងខ្លួនទៀតយើងត្រូវបញ្ចូនទៅមន្ទីពេទ្យហើយ ពេទ្យគេមានអាបាឡុងសប់ គេ រឺក៏ដាក់អុកស៊ីសែនអីហ៎បានទៅរួចណ៎ា”៕
No comments:
Post a Comment