សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគស្រុក និងឃុំ សម្រាប់ឆ្នាំ២០១២
ផ្សាយថ្ងៃទី១៧-១១-២០១១: kepcommunity

នៅថ្ងៃទី១៧ ខែវិចិ្ឆកា នៅសាលាស្រុក
ដំណាក់ចង្អើរ ខេត្ដកែប បានរៀបចំសិក្ខា
សាលាសហរណកម្ម កម្មវិធីវិនិយោគ
ស្រុក និងឃុំ សម្រាប់ឆ្នាំ២០១២ ក្រោមអធិបតីភាពដោយ លោក ទេព យុទ្ធី អភិបាលស្រុកដំំណាក់ចង្អើរ
លោក ឥន សារុន្ទ ប្រធានក្រុមប្រឹក្សា
ស្រុក លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការ លោក អ៊ឺង វុទ្ធីប្រធានគម្រោង
ផ.អ៣ ខេត្ដ លោក ឈិត បន្លឺ ទីប្រឹក្សាពង្រឹងសមត្ថភាពខេត្ដ។
លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ មានមតិស្វាគមន៍ថាឥឱ្យដឹងថា នៅ
ពេលនេះជាលើកទីហើយដែលសិក្ខាសាលាសមាហរណកម្ម ឃុំនៅថ្នាក់ស្រុក
ធ្វើរួមគ្នាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១២-២០១៤ របស់
ស្រុក។ ដោយការរៀបចំនេះ ធ្វើឡើងស្របទៅតាមគោលការណ៍ណែនាំ របស់ គ.ជ.អ.ប ដែលឱ្យធ្វើរួមគ្នា។
លោក ទេព យុទ្ធី បានបន្ដឱ្យដឹងទៀតថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក២០១២-២០១៤ និងផែនការឃុំនៅថ្នាក់
ស្រុក សម្រាប់អនុវត្ដន៍២០១២ នៅពេលនេះមានគោលបំណង៣។ គោលបំណង
ទី១ កៀងគរធនធានសម្រាប់គាំទ្រ គម្រោងវិនិយោគនានា ដែលលើកឡើងដោយ
ស្រុកឃុំ។ ២ សម្របសម្រួល និងធ្វើឱ្យមានប្រសិទ្ធភាព រវាងគម្រោងនៃកម្មវិធី វិនិយោគស្រុក ជាមួយនឹងគម្រោងកម្មវិធីវិនិយោគឃុំ។ ៣ ពង្រឹងពង្រីកកិច្ច
សហប្រតិបត្ដិការ រវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំនិងមន្ទីរពាក់ព័ន្ធ
នានា។
ចាប់តាំងពីឆ្នាំ២០០៣ មកដល់២០១១នេះលទ្ធផល នៃការសមាហរណកម្ម ផែនការ
ឃុំ នៅស្រុក គឺមានការល្អប្រសើរ ដោយចំនួនគម្រោងស្នើរឡើង និងគម្រោងទទួល
បានការគាំទ្រ មានការកើនឡើងជាបន្ទាប់ៗ។
លោកបានឱ្យដឹងទៀតថា នៅទូទាំងស្រុកគម្រោងស្នើឡើងនៅឆ្នាំ២០១២ មាន៨២ គម្រោង។ ដោយឡែកគម្រោងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ឆ្នាំ
២០១១ សម្រាប់អនុវត្ដន៍នៅក្នុងឆ្នាំ២០១២ មានចំនួន១៥០ គម្រោង៕

No comments:
Post a Comment