Thursday, November 17, 2011

អ្នក​ជីក​ចង្រិត ដែល​ទាហាន និង​មេព្រៃ​បាញ់​នៅ​ខេត្ត​ព្រះសីហនុ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

ផ្សាយថ្ងៃទី១៧-១១-២០១១: ដកស្រង cen


ព្រះសីហនុ: បុរស​ជីក​ចង្រិត ដែល​ត្រូវ​ទាហាន និង​មេព្រៃ​បាញ់ នៅក្នុង​ដែន​ព្រៃ​ហាមឃាត់ តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ឥឡូវនេះ​បាន​ស្លាប់ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ភ្នំពេញ កាលពី​ម៉ោង ៦ និង ២០ នាទី ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១១​។ ក្រុមគ្រួសារ​កំពុង​ស្វះ​ស្វែងរក​ជំនួយ ជា​ថវិកា ដើម្បី​ដឹក​សាកសព យកទៅ​ស្រុកកំណើត នៅ​ឃុំ​ត្រី​ទន្លេ ស្រុក​ទូក​មាស ខេត្តកំពត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជនរងគ្រោះ មានឈ្មោះ នួន បឿ​ក អាយុ ២៩​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ សេង វ​ណ្ណី និង​មានកូន​ប្រុស​ម្នាក់​។ បុរស​នោះ មាន​ស្រុកកំណើត​ស្រុក​ទូក​មាស ខេត្តកំពត​។​

​ជនរងគ្រោះ​បាន​ចូល​ព្រៃ​ជីក​ចង្រិត​នៅក្នុង​ព្រៃ​ហាមឃាត់​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ កាលពី​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១១ ហើយ​ត្រូវ​ឆ្មាំ​កា​ពារ​ព្រៃឈើ ជា​ទាហាន​ម្នាក់ និង​មេព្រៃ​ម្នាក់ ជិះ​ម៉ូតូ​ដើរល្បាត ក៏​ជួបប្រទះ​ជនរងគ្រោះ កំពុង​ចំតិត​គូថ​ជីក​ចង្រិត នៅក្នុង​ព្រៃ​ហាមឃាត់​នោះ ពួកគេ​ក៏​ទាញយក​កាំភ្លើង​បាញ់ប្រហារ ត្រូវចំ​កំប៉េះ​គូ​បុរសរងគ្រោះ និង​បៀម​គ្រាប់ នៅក្នុង​ពោះ​។ ក្រោយពី​ចូល​ពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​មិនអាច​សង្គ្រោះបាន ក្រុមគ្រួសារ​បាន​បញ្ជូន​បុរសរងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​៕

No comments: