អាជ្ញាធរក្រុងព្រះសីហនុបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការមួយចំនួន ចំពោះអាជីវកម្មផ្នែកវិស័យទេសចរតំបន់ឆ្នេរសមុទ្រ
ផ្សាយថ្ងៃទី១៧-១១-២០១១: ដកស្រង bayontv
ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា មានបើកកិច្ចប្រជុំផ្សព្វផ្សាយនៅសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងការត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យសមុទ្រ ដែលគ្រោងធ្វើនៅឆ្នេរអូរឈើទាលនាថ្ងៃទី៣១ចុងខែធ្នូមុនដំណាច់ ឆ្នាំ២០១១។
វិធានការនានារបស់អាជ្ញាធរខេត្តព្រះសីហនុសំរាប់ការចូលរួមរបស់បងប្អូនអាជីវកររួមមានម្ចាស់តូបលក់ដូរអាជីវករម៉ូតូទឹក អូបរ័ ពោងជិះកំសាន្ដលើទឹកនិងម្ចាស់ទូកដឹកអ្នកទេសចរដើរកំសាន្តតាមកោះ ចាំបាច់ត្រូវអនុវត្តគោលការណ៍រក្សាស្ថេរភាពសណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខអនាម័យបរិស្ថាននិងសោភ័ណ្ឌភាពតំបន់ឆ្នេរ។
ក្រុមមន្ត្រីរ នៅក្នុងកិច្ចប្រជុំនេះបានស្នើរដល់បងប្អូនអាជីវករទាំងអស់ ដែលធ្វើអាជីវកម្មបំរើសេវាទេសចរនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ អោយចូលរួមសហការអោយបានល្អជាមួយអាជ្ញាធរខេត្តលុបបំបាត់នៅភាព អានាធិបតេយ្យផ្សេងៗហើយរាល់ការធ្វើអាជីវកម្មត្រូវតែអនុវត្តតាម ការណែនាំកំណត់របស់គណៈអភិបាលខេត្តព្រះសីហនុពិសេសការធ្វើអាជីវកម្ម ផ្នែកម៉ូតូទឹកអូបរ័ត្រូវប្រុងប្រយ័ត្នការពារពី គ្រោះភ័យផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពអ្នកទេសចរ។
អាជ្ញាធរខេត្តព្រះសីហនុ ក៏បានព្រមានផងដែរចំពោះក្រុមអាជីវករដែលមិនបានអនុវត្តតាមគោល ការណែនាំនិងត្រូវពិន័យរដ្ឋបាលឬបិទផ្អាកការធ្វើអាជីវកម្មជា បណ្ដោះអាសន្នព្រមានដើម្បីធ្វើការកែលំអ៕
No comments:
Post a Comment