ទំនាក់ទំនងគ្នាបានល្អរវាងសភារាជរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងវិស័យឯកជន គឺជាតួអង្គដ៏សំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងមូល
ផ្សាយថ្ងៃទី១៧-១១-២០១១: ដកស្រង bayontv
ភ្នំពេញ៖ម្តេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិបានមានប្រសាសន៍
កាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាថា ទំនាក់ទំនងគ្នាបានល្អរវាងសភារាជរដ្ឋាភិបាលអង្គការសង្គម ស៊ីវិល និងវិស័យឯកជន គឺជាតួអង្គដ៏សំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងមូល។
អ្នកចូលរួមវេទិកានេះ អាចឡើងបញ្ចេញមតិ ផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាព សមិទ្ធិ
ផលសម្រេចបាន និងបញ្ហាប្រឈមនានាដែលអាចកើតមាននៅក្នុងបរិបទនៃកិច្ចសហការ និងការបំពេញ ការងារនាពេលកន្លងមក និងដើម្បីរិះរកវិធីសាស្ត្រនិងយុទ្ធសាស្ត្រ សំរាប់ដោះស្រាយនូវឧបសគ្គ ឬការប្រឈមនានាដែលមាននៅសេសសល់ សំដៅពង្រឹងនិងលើកកំពស់ កិច្ចសហការ ការយោគយល់គ្នា ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ឯកឧត្តមម៉ាក ហ្គូឌីងឯកអគ្គរាជទូតអង្គគ្លេសប្រចាំកម្ពុជាដែលជាអ្នកគាំទ្រវេទិកានេះបានលើកឡើងថា នៅចក្រភពអង្គគ្លេសបានចាត់ទុក ការធ្វើទំនាក់ទំនងគ្នាបានល្អរវាងសភា រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលនិងវិស័យឯកជនគឺជាបញ្ហាដ៏សំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិទាំងមូល។
សម្តេចពញាចក្រីហេង សំរិនថ្លែងថា វេទិកានេះសំខាន់ ស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា ក៏ដូចសភាពការណ៍ក្នុងតំបន់ និងពិភពលោកដែលស្តែងចេញពីនយោបាយបើកចំហរយ៉ាងទូលាយ បើកឱកាសអោយមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកសាង និងអភិវឌ្ឍជាតិស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។
សម្តេចពញាចក្រីថ្លែងទៀតថាស្ថាប័នរដ្ឋសភាបានប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនដោយបានខិតខំប្រឹងប្រែងកំណត់ខ្លឹមសារច្បាប់របស់ប្រទេសដើម្បីបំពេញតំរូវការផ្នែកយុត្តាធិការរក្សាអោយបាននូវសណ្តាប់ធ្នាប់និងសន្តិសុខសង្គមផ្តល់ឱកាសយុទ្ធសាស្ត្ររបស់រដ្ឋ អង្គការសង្គមស៊ីវិលនិងបានចាត់ទុក វិស័យឯកជនជាដៃគូរអភិវឌ្ឍនិងអង្គការសង្គមស៊ីវិលជាចលករមួយដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គម
ជាតិ៕
No comments:
Post a Comment