ផ្សាយថ្ងៃទី៣០-១១-២០១១: kepcommunity

នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១១ នៅ
សាលាស្រុកដំណាក់ចង្អើរ ខេត្ដកែប បានបើកអង្គប្រជុំប្រចាំឆមាសទី២ បញ្ជៀបយែនដឺតាមបណ្តាការិយាល័យ និងអង្គការសង្គមស៊ីវិលជុំវិញស្រុក ដែលចូលរួមក្រោមអធីបតីភាព
លោកស្រី គឹម ចាន្នី អភិបាលរង
ស្រុកដំណាក់ចង្អើរ លោកស្រី
កែវ នី អនុប្រធានកិច្ចការនារី លោក ង៉ែតសុធារ៉ា ប្រធានទីព្រឹក្សាកម្មវិធី
ជាតិប្រចាំខេត្តកែប។
លោកស្រី គឹមចាន្នី អភិបាលរងស្រុកដំណាក់ចង្អើរ បានមតិស្វាគមន៍ថា នេះជា
លើកទីមួយហើយដែលមន្ទីរកិច្ចការនារីបានបើកកិច្ចប្រជុំនៅសាលាស្រុកដំណាក់
ចង្អើរ អំពីការបញ្ជៀបយែនឌឺ ។ ហើយនៅក្នុងកិច្ចប្រជុំថ្ងៃនេះដែរក៏មានបុរសជា
ច្រើននាក់បានចូលរួម ។
លោកស្រីអភិបាលរងស្រុកបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នស្រ្តីនៅក្នុងស្រុក
ដំណាក់ចង្អើរ អ្នកដែលមានតួនាទីចូលរួមចាប់ពីមូលដ្ឋាន ជំនួយការភូមិ រហូត
ដល់ថ្នាក់ស្រុក ការិយាល័យជុំវិញស្រុកទាំងអស់ ស្រ្តីមានតួនាទីចូលរួមការបម្រើ
សេវាដល់មូលដ្ឋានមានជិត២០០នាក់។ ប៉ុន្តែក៏មានស្រ្តីមួយចំនួនមិនទាន់បានចូល
រួមពេញលេញនៅឡើយ ជាពិសេសគ្រួសារមួយចំនួន ក៏មិនបានជំរុញឱ្យកូនស្រី និងមិនអនុញ្ញាតឱ្យចេញទៅរៀនឆ្ងាយពីផ្ទះឡើយ។
លោក ង៉ែត សុធារ៉ា ប្រធានទីព្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ជាតិប្រចាំខេត្តកែបបាន
មានមតិថា យើងត្រូវមានយុទ្ធសាស្រ្តយែនឌឺ គឺត្រូវខិតខំប្រឹងប្រែងលើកកំពស់
សមភាពយែនឌឺ និងបង្កើតភាពអង់អាចដល់ស្រ្តី នៅគ្រប់ដំណាក់កាល រួមមានការ
ចូលរួម ការទទួលបានធនធាន សេវាកម្មព្រមទាំងទួនាទីជាអ្នកដឹកនាំដោយ
ស្មើភាពរវាងស្រ្តីនិងបុរស។
លោក ស្រី កែវនី អនុប្រធានមន្ទីរកិច្ចការនារី បានមានមតិសំណេះសំណាលថា ការប្រជុំថ្ងៃនេះ មានគោលបំណងពង្រឹងដើម្បីបញ្ជៀបយែនដឺនៅតាមបណ្តា
ការិយាល័យ និងអង្គការពាក់ព័ន្ធនានានៅស្រុកដំណាក់ចង្អើរ និងតាមតានត្រួត
ពិនិត្យលើការបញ្ជៀបយែនឌឺ នៅតាមបណ្តាការិយាល័យពាក់ព័ន្ធ និងអង្គការ
សង្គមស៊ីវិល និងទិសដៅអនុវត្តន៍បន្តរបស់ការិយាល័យពាក់ព័ន្ធ និងអង្គការ
សង្គមស៊ីវិល។ ហើយសព្វថ្ងៃនេះការបញ្ជៀប យែនឌឺ រដ្ធាភិបាលយើង
បានយកចិត្តទុក្ខដាក់ណាស់ ជាពិសេសទៅលើស្រ្តី និងកុមារ៕
សរសេរដោយកញ្ញា វី គឹមសួរ
No comments:
Post a Comment