Tuesday, November 29, 2011

ទៅដាក់មងដេកនៅលើផ្លូវដែកត្រូវរថភ្លើងកិនស្លាប់

ផ្សាយថ្ងៃទី២៨-១១-២០១១: ដកស្រង kohsantepheapdaily


ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះនួន សេរីរដ្ឋ អាយុ៣៤ឆ្នាំ នៅភូមិត្រពាំងមន្ត្រី ឃុំសំ
រោងក្រោម ស្រុកបន្ទាយមាស ត្រូវបានរថភ្លើងមួយខ្សែកិនសា្លប់ចោលប្រពន្ធ និង
កូន២នាក់ កាលពីវេលាម៉ោង១២និង៤០នាទីអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា ខណៈដែលក្រុមអ្នកភូមិចំនួន៤នាក់បាននាំគ្នាទៅដាក់មងនៅ ប្រឡាយទឹកជាប់
ផ្លូវរថភ្លើង និងបានមកសម្រាកនៅលើផ្លូវរថភ្លើងនេះ។

យុវជនឈ្មោះតឿ រ៉ូត អាយុ១៦ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះបាននិយាយថា ពួកអ្នក
រាយមងមានគ្នា៤នាក់ បានដេកលង់លក់នៅលើផ្លូវរថភ្លើងបន្ទាប់ពីដាក់មងតាំងពី
ក្បាល ព្រលប់មក ចំណែកឯជនរងគ្រោះដេកឃ្លាតពីរូបគេប្រហែលជា២ម៉ែត្រ ។ លុះម៉ោងជាង១២យប់ក៏មានរថភ្លើងបើកមកពីជើងទៅត្បូង ឮរថភ្លើងស៊ីផ្លេ រូបគេ
បានក្រោកឡើងរត់ចេញពីលើផ្លូវដែកទាំងស៊ើបម៉ឺង ស្រាប់តែរថភ្លើងរត់ហួសបន្តិច ទើបដឹងថា មានមនុស្សត្រូវរថភ្លើងកិន តែភ្លាមៗនោះបុរសរងគ្រោះមិនទាន់ដាច់
ខ្យល់ស្លាប់ទេ។ បានប្រហែលជា១៥នាទី ទើបបុរសរងគ្រោះស្លាប់។ យោងតាមន
គរបាលប៉ុស្តិ៍ឃុំសំរោងក្រោមបានប្រាប់ ឱ្យដឹងថា បុរសរងគ្រោះត្រូវរថភ្លើងកិន
បាក់ភ្លៅស្តាំ បែកប្រអប់ជើងទាំង២ និងបែកក្បាល ហើយអូសបុរសរងគ្រោះ
ចម្ងាយ១៥ម៉ែត្រ ទើបជ្រុះ ចំណែកឯមន្ត្រីនគរបាលចរាចរ និងមន្ត្រីនគរបាល
ព្រហ្មទណ្ឌស្រុកបានចុះមកពិនិត្យសព បាននិយាយថា នេះជាគ្រោះថ្នាក់
ចរាចរណ៍ដោយរថភ្លើងកិនហើយ ខាងអាជ្ញាធរបានហាមជាញឹកញាប់មិនឱ្យ
ពលរដ្ឋទៅដេកនៅលើផ្លូវ រថភ្លើងទេ តែនៅតែមានអ្នកទៅដេក។
បើតាមដឹងកន្លងមករហូតដល់ពេលនេះ គឺមានមនុស្សស្លាប់៣នាក់ហើយ ដោយ
សាររថភ្លើងកិន៕

No comments: