Tuesday, November 29, 2011

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆបោកនិងក្លែងផលិតផល

ផ្សាយថ្ងៃទី២៨-១១-២០១១: ដកស្រង kqube 


កំពត ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកជុំគីរីកាលពីថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១១បាន
ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកនិងក្លែងឯកសារផលិតផលក្រុម
ហ៊ុន កូតូកា ខូអិលធីឌី ដែលជាក្រុមហ៊ុនលក់ម៉ាស៊ីនភ្លើងផ្តាច់មុខមួយនៅរាជ
ធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចក្នុងតំបន់បំពេញបែបបទ បញ្ជូន
បន្តមកស្នងការដ្ឋាននគរបាលខេត្តកំពតសាកសួរបន្ថែមនាល្ងាច ថ្ងៃដដែល។
ប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាខ្មៅ សង្កាត់-ក្រុង
តាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះបានធ្វើសកម្មភាពឆបោក ដោយខណៈ
នោះគេបានយកម៉ាស៊ីនភ្លើងដែលទិញមកពីទីផ្សារ ដើរផ្សព្វផ្សាយលក់នៅតាម
តំបន់ស្រុកជុំគិរី ដោយអះអាងថា ជាផលិតផលរបស់ក្រុមហ៊ុនកូតូកា ខូអិលធីឌី ថែមទាំងមានឯកសារបញ្ជាក់ធានាពីក្រុមហ៊ុនទៀតផង។សមត្ថកិច្ចបានឱ្យដឹង ផងដែរថា នៅពេលដើរផ្សព្វផ្សាយលក់ផលិតផលនេះជននេះបានប្រកាស
ប្រាប់ប្រជាពលរដ្ឋ នៅតំបន់នោះថាខ្លួនជាបុគ្គលិកបំរើការងារក្នុងក្រុមហ៊ុនលក់ ម៉ាស៊ីនភ្លើងខាងលើហើយនៅពេលផ្សព្វផ្សាយបុរសសង្ស័យក៏បានយក ម៉ាស៊ីនភ្លើង
មកបង្ហាញដោយអះអាងថាផលិតផលប្រភេទម៉ាស៊ីនភ្លើងនេះ មានតម្លៃរហូត
ដល់៦៥០ដុល្លារ បន្ថែមជូនអតិថិជននូវអាគុយ១និងទូរទស្សន៍១គ្រឿង ព្រមទាំង
ខ្សែភ្លើង១ដុំទៀតផង ហើយចំពោះអតិថិជនដែលស្ម័គ្រចិត្តជាវក្នុងពេលនេះរូបគេនឹង បញ្ចុះតម្លៃជូន១៥០ដុល្លារ ដោយម៉ាស៊ីន១គ្រឿងនៅតែតម្លៃ៥០០ដុល្លារប៉ុណ្ណោះ។ ចំណែកឧបករណ៍សំរាប់បន្ថែមប៉ុន្មានមុខខាងលើគេក្រុមហ៊ុននឹងផ្តល់ជូន នៅពេល
ឆាប់ៗនេះ តែផលិតផលម៉ាស៊ីនភ្លើងដែលលក់ជូនអតិថិជនត្រូវឱ្យបង់លុយ ចំនួន
៣០០ដុល្លារសិន រីឯប្រាក់ជំពាក់តម្រូវឱ្យបង់រំលោះប្រចាំខែ។សមត្ថកិច្ចបានបញ្ជាក់ ទៀតថា បន្ទាប់ពីជនសង្ស័យដែលមានចំនួន៥គ្រួសារបានជាវម៉ាស៊ីន ម្នាក់១គ្រឿង
៣០០ដុល្លារ ហើយទន្ទឹងរង់ចាំសម្ភារៈបន្ថែមមិនឃើញបាត់ស្រមោលឈឹង ស្រប
ពេលស៊ើបដឹងថាម៉ាស៊ីនដែលពួកគាត់ទិញពីជនសង្ស័យតម្លៃក្នុង ទីផ្សារតែ២៥០
ដុល្លារនោះទើបយល់ថាចាញ់បោកគេ រួចបបួលគ្នាមកប្តឹងប៉ូលិសតែម្តង។សមត្ថកិច្ច
ប្រាប់ទៀតថា ក្រោយពីមានពាក្យបណ្តឹងប៉ូលិសមូលដ្ឋានក៏ដូចជាតំបន់បាន
ស្រាវជ្រាវ ជាប្រចាំ ទើបនៅថ្ងៃទី២៦ខែវិច្ឆិកា២០១១វេលាម៉ោងជាង១២ថ្ងៃត្រង់ក៏
មានគេរាយការណ៍ អំពីក្រុមហ៊ុនលក់ផលិតផលត្បាញអាយនេះ កំពុងផ្សព្វផ្សាយ
លក់ម៉ាស៊ីនភ្លើងស្ថិតនៅភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគីរី តែពុំទាន់បាន
សំរេចទេ ទើបសមត្ថកិច្ចតាមទៅក្របួចតែម្តង។ហើយអតិថិជនដែលប៊ិះនិងលង់ខ្លួន ចាញ់បោកបុរសសង្ស័យខាងលើមានឈ្មោះ ស៊ាន រ៉ី ភេទប្រុសអាយុ២៩ឆ្នាំ មានទី
លំនៅក្នុងភូមិឃុំខាងលើ។នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានឆ្លើយសារភាព
ថាគេពិតជាបានយកម៉ាស៊ីនភ្លើងមកលក់ឱ្យ ប្រជាពលរដ្ឋក្នុងស្រុកជុំគិរី មែនគេមិន
ប្រកែកទេ ដោយខ្លួនធ្វើនេះព្រោះតែចង់ចំណេញប្រាក់ប៉ុណ្ណោះ ហើយម៉ាស៊ីន
ប្រភេទនេះគេទិញមកពីផ្សារមិនមែនជារបស់ក្រុមហ៊ុនកូតូ កាខូអិលធីឌីស្អីនោះ
ទេចំណែកឯកសារយកមកបង្ហាញអតិថិជននោះគ្រាន់តែ សំរាប់ធ្វើឱ្យប្រជាពលរដ្ឋ
មានទំនុកចិត្តប៉ុណ្ណោះ។ ដោយផ្អែកតាមចម្លើយសារភាពក៏ដូចជាបទល្មើសជាក់ស្តែងដែលជននេះបាន ប្រព្រឹត្តិ សមត្ថកិច្ចបានសាងសំណុំឯកសារបញ្ជូនបុរសជាប់ចោទទៅសាលា
ដំបូងខេត្តកំពត ផ្តន្ទាទោសទៅតាមច្បាប់៕

No comments: