ការយល់ដឹងពីមធ្យោបាយពន្យាកំណើត

មធ្យោបាយពន្យាកំណើតជាមធ្យោបាយ
មួយដែលអាចចូលរួមជួយលើកស្ទួយ
ជីវភាពគ្រួសាររបស់ប្រជាជនយើង ឱ្យ
មានការរីកចំរើន និងអាចចូលរួមជួយ
លើកស្ទួយសុខភាពស្រ្តីគ្រប់ៗរូប
ដែលជាម្តាយអោយមានសុខភាពល្អ ។
តាមធម្មតា ស្រ្តីភាគច្រើនពួកគាត់
ពុំចង់បានកូនច្រើនទេ ក៏ប៉ុន្តែដោយសារខ្វះការយល់ដឹងផ្នែកមធ្យោបាយពន្យា
កំណើត បានធ្វើឱ្យពួកគាត់បណ្តោយខ្លួនឱ្យមានកូនច្រើនដោយមិនអាចស្មាន
ទុក។ យើងសង្កេតឃើញថា បច្ចុប្បន្ននេះបញ្ហាចំ នួនកូនច្រើន កំពុងកើតមានលើ
ស្រ្តីដែលរស់នៅតាមតំបន់ជនបទដាច់ស្រយ៉ាលហើយមានជីវភាពក្រីក្រពុំទាន់
មានការយល់ដឹងខ្ពស់ ពីបញ្ហាសុខភាព។
មធ្យោបាយពន្យាកំណើតទាន់សម័យដែលប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិ
ភាពខ្ពស់ មានច្រើនប្រភេទដូចជាៈ ការដាក់កងក្នុងស្បូន ការដាក់កងក្រោមស្បែក ការលេបថ្នាំគ្រាប់ ការប្រើថ្នាំចាក់ និងការប្រើស្រោមអនាម័យជាដើម។ ទាក់ទងនិងមធ្យោបាយពន្យាកំណើតដែលទាន់សម័យខាងលើនេះត្រូវបានលោក លឹម អាង ប្រធានមណ្ឌលសុខភាពឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយដឹងថាៈ
“សព្វថ្ងៃមធ្យោបាយពន្យាកំណើតរបស់ស្ត្រីយើងកុំអោយមានកូនញឹកញាប់ប្រើទី
មួយដាក់កងតាមស្បូន ដាក់ កងនៅដៃ ហើយមានថ្នាំលេបដូចជា ស៊ីអូស៊ីរឺមួយក៏
ភីអូភី ហើយនិងយើងចាក់ដេប៉ូ អាហ្នឹងជាកម្មវិធីជាតិសព្វថ្ងៃ ដែលមានប្រសិទ្ធ
ភាពសំរាប់ស្រ្តីពន្យាកំណើតមិនចង់បានកូន ហើយម្យ៉ាងទៀតវាកាត់បន្ថយអាការ
មានកូនញឹក ហើយជាទូទៅនៅមណ្ឌលសព្វថ្ងៃមានប្រើតែបួនមុខគឺថ្នាំចាក់ ថ្នាំ
លេប ដាក់ស្រោម ហើយនឹងកងដាក់ក្នុងស្បូន សព្វថ្ងៃនៅមណ្ឌលអត់មាន
កងដាក់ដៃដាក់អីអត់មានទេ”។
យោងតាមប្រសាសន៍របស់លោក លឹម អាង ប្រធានមណ្ឌលសុខភាពដដែល
បានបន្ថែមឱ្យដឹងថា នៅពេលដែល ស្រ្តីគ្រប់ៗរូបអនុវត្តមធ្យោបាយពន្យាកំណើត
ខាងលើ គឺវាមានផលរំខានមួយចំនួនដូចគ្នាទាំងអស់ដូចជា មានអាការៈក្អួត
ចង្អោរ ឈឺក្បាលតិចៗ ឡើងទំងន់ មានអារម្មណ៍ប្រែប្រួលបន្តិចបន្តួច និងការមាន
រដូវមិនទៀងទាត់រឺរអាក់រអួល។ ប៉ុន្តែផល ប៉ះពាល់ទាំងអស់នេះមិនមានជាគ្រោះ
ថ្នាក់អ្វីទេ ហើយជាទូទៅវានឹងធូស្រាលឡើងវិញ រឺក៏បាត់ទៅវិញតែម្តងក្នុងរយៈ
ពេល ពី ២ ទៅ ៣ ខែក្រោយមក។
“ផលរំខានវាគឺដូចគ្នាទាំងអស់ អត់មានខុសគ្នាទេ ទីមួយគឺធ្លាក់ឈាមតិចតួច ក្អួតចង្អោឈឺក្បាល ស្រ្តីខ្លះមាន រដូវមិនទៀងទាត់រឺរអាក់រអួល ជួលកាលឈាម
ត្រូវមកកណ្តាលខែក៏មានជួនណាមកមិនដល់ខែ វាមានរអាក់រអួលទៅ តាមហ្នឹង
ហ៎ា រោគសញ្ញាបន្ទាប់បន្សំវាមាន ឈឺក្បាល ហើយទំងន់គឺឡើង ហើយរដូវអត់
មានទេ គឺមានភាគច្រើន តែខែដំបូងទេ តែចូលខែទី២ទី៣មក លែងសូវអីហើយ
លែងធើ្វទុក្ខអីហើយ អឺបន្តទៅខែក្រោយអីទៅវាធម្មតាវិញ លែងអីហើយ អាហ្នឹង
វាមានឥទ្ធិពលតែប៉ុនហ្នឹង”។
លោក លឹម អាង បានបន្ថែមឱ្យដឹងទៀតថា ស្រ្តីដែលប្រើប្រាស់មធ្យោបាយពន្យា
កំណើត គឺមកពីពួកគាត់មានកូនច្រើន ហើយពួកគាត់លែងចង់បានកូនតទៅទៀត ព្រោះជីវភាពគ្រួសារមានការខ្វះខាត ណាមួយគាត់បារម្ភអំពីសុខភាពរបស់គាត់ ហើយអ្នកខ្លះទៀតគាត់មិនចង់បានកូនញឹក។
“អឺស្ត្រីដែលប្រើប្រាស់មធ្យោបាយពន្យាកំណើត គឺសំខាន់បំផុតស្រ្តីចង់បានអឺ ទីមួយអ្នកខ្លះមានកូនច្រើនពេក អឺ គាត់ចង់ពន្យាមិនឱ្យមានកូនតទៅទៀត ព្រោះ
ជីវភាពរស់នៅសព្វថ្ងៃដឹងស្រាប់ហើយកាលណាកូនច្រើន បញ្ហាសុខភាពម្តាយ
ក៏យាប់បញ្ហាជីវភាពក៏យាប់”។
ប្រធានមណ្ឌលសុខភាពដដែលបានបញ្ជាក់បន្ថែមទៀតថា រាល់មធ្យោបាយពន្យា
កំណើតខាងលើគឺសុទ្ធតែមានប្រសិទ្ធិ ភាពដូចគ្នាទាំងអស់ គ្រាន់តែមានមុខងានិង
របៀបប្រើប្រាស់ខុសៗគ្នាប៉ុនោះ។
“ប្រសិទ្ធិភាពដូចគ្នាទាំងអស់ សុទ្ធតែអត់មានកូនទាំងអស់ វាគ្រាន់តែមុខងាផ្សេងៗ
គ្នា ហើយវាមានខុសគ្នា ព្រោះថ្នាំគ្រាប់គឺលេបទៀងទាត់រៀងរាល់យប់ ឯថ្នាំចាក់គឺ
ចាក់តែមួយម្ជុលបីខែទើបចាក់ទៀតវាអត់ចាប់អារម្មណ៍រឿង លេបរឿងអីទេដោយ
សារចាក់ហ៎ា”។
គួរបញ្ជាក់ផងដែរថា ចំពោះស្រ្តីដែលមានផ្ទុករោគសញ្ញាជំងឺមួយចំនួនដូចជា ជំងឺ
លើសឈាម ជំងឺដុំដោះ និងរោគ សញ្ញាជំងឺលឿង គឺមិនអាចប្រើប្រាស់នូវ
មធ្យោបាយពន្យាកំណើតបានឡើយ៕
No comments:
Post a Comment