កម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ដកម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀន និងសហគមន៍
ផ្សាយថ្ងៃទី22-១១-២០១១: kepcommunity

នាថ្ងៃទី២១ ខែវិច្ឆិកា មន្ទីរអភិវឌ្ឍន៍ជន
បទ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ដកម្មវិធីទឹកស្អាត និង
អនាម័យតាមសាលារៀន និងសហគមន៍ ស្ថិតនៅសាលាស្រុកដំណាក់ចង្អើរ ខេត្ដកែប ក្រោមអធិបតីភាព លោកស្រី
គឹម ចាន្នី អភិបាលរងស្រុកដំណាក់
ចង្អើរ។ នៅក្នុងកម្មវិធីបណ្ដុះបណ្ដាល
នេះដែរលោកស្រី គឹម ចាន្នី អភិបាល
រងស្រុកដំណាក់ចង្អើរបានឱ្យដឹងថា
ការរៀបកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការអនុវត្ដកម្មវិធីទឹកស្អាត និងអនាម័យតាម
សាលារៀន និងសហគមន៍ នៅថ្ងៃនេះ វាជាការល្អណាស់ព្រោះសមស្របពេល
រដូវអាកាសធាតុត្រជាក់ ព្រោះវាប្រឈមនឹងជម្ងឺផ្សេងៗ កាលណាយើងខ្វះអនាម័យ
របស់យើង។
លោកស្រីអភិបាលរងបានបន្ដឱ្យដឹងទៀតថា មុននឹងយើងបរិភោគអាហារ យើងត្រូវ
ត្រួតពិនិត្យវាបានច្បាស់ លាងទឹកឱ្យស្អាត ព្រោះឥឡូវដំណាំភាគច្រើន គឺគេប្រើ
គីមីច្រើន បាញ់ថ្នាំសម្លាប់សត្វល្អិត ធ្វើឱ្យបន្លែផ្លែឈើមានសារធាតុគឺមី។
គោលបំណងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ តាមការដក់ស្រងចេញពីសៀវ
ភៅ សហគមន៍ដឹកនាំអនុវត្ដអនាម័យ របស់នាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទដែលបានយកបង្ហាញក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ គឺ
មានគោលបំណងពីរ។
គោលបំណងទី១ ផ្តល់នូវគោលការណ៍ណែនាំដ៏សាមញ្ញនិងពន្យល់ពីសកម្មភាព នៃការលើកកម្ពស់អនាម័យក្នុងការកែប្រែទម្លាប់សហគមន៍ ដើម្បីបញ្ឈប់ការបន្ទោ
បង់វពាសវាលពាសកាល តាមរយៈដំណើរការពិភាក្សាដោយមានការចូលរួម
ពីសហគមន៍។ និងគោលបំណងទី២ គឺជួយដល់មន្ទីរអភិវឌ្ឍន៍ជនបទនិងស្ថាប័ន
ពាក់ព័ន្ធដែលបាន និងកំពុងអនុវត្តកម្មវិធីសហគមន៍ ដឹកនាំអនុវត្តអនាម័យ
Community-Led Total Sanitation (CLTS) គឺមានន័យថា សហគមន៍ជាអ្នកដឹកនាំ
អនុវត្ដអនាម័យដោយផ្ទាល់ ដើម្បីឱ្យសហកមន៍មានអនាម័យល្អ។ ក្នុងការរៀប
ចំផែនការ ការសម្របសម្រួល និងបំផុសការអនុវត្តអនាម័យដោយសហគមន៍ ដើម្បីបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងផ្លាស់ប្តូរទម្លាប់ឳ្យមានការ
ប្រតិបត្តិអនាម័យល្អក្នុងគ្រួសារ និងសហគមន៍៕
No comments:
Post a Comment