Tuesday, November 22, 2011

ហ្វ៊ីលីពីនអាចនឹងនាំចូលស្រូវពីប្រទេសវៀតណាមចំនួន800,000តោន

ផ្សាយថ្ងៃទី២២-១១-២០១១: អន្ដរជាតិដកស្រង kohsantepheapdaily


តាមប្រភពពីស៊ីនហួចេញផ្សាយកាលពីថ្ងៃទី១៧វិច្ឆិកាបានឱ្យដឹងថារដ្ឋាភិបាល
ហ្វ៊ីលីពីនអាចនឹងនាំចូលស្រូវច្រើនជាង៨០០,០០០តោនដែលភាគច្រើនគឺនាំចូល
ពីប្រទេសវៀតណាមដើម្បីស្តុកទុកសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលដែលបរិមាណ
ស្រូវនៅសល់តិចតួចនៅក្នុងឃ្លាំងនារយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកProceso J. Alcala រដ្ឋលេខាធិការក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃទី១៧
វិច្ឆិកាថារដ្ឋាភិបាលអាចនឹងចាប់ផ្តើមសុំឱ្យមានអ្នកដេញថ្លៃនៅខែធ្នូខាងមុខនេះ
បន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាធរស្បៀងអាហារជាតិបានបូកសរុបលទ្ធផលក្នុងកិច្ចប្រជុំ
ស្តីពីបរិមាណស្រូវដែលត្រូវការនាំចូល។លោកបានបន្តថាក្រុមប្រឹក្សាអាជ្ញាធរ
ស្បៀងអាហារជាតិអាចនឹងមានកិច្ចប្រជុំម្តងទៀតនៅចុងខែនេះដើម្បីកំណត់ពី
ចំនួននិងពេលវេលាឱ្យបានច្បាស់។ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំលើកដំបូងបាន
សម្រេចរួចហើយលើចំនួននិងអាចចាប់ផ្តើមដេញថ្លៃនៅខែធ្នូខាងមុខនេះ។
លោក Alcala បានបន្តថាការនាំចូលនេះនឹងត្រូវតែអនុវត្តឱ្យបានមុនពេលបរិមាណ
ស្រូវក្នុងស្តុកនៅសល់តិចតួចនៅខែកក្កដាឆ្នាំ២០១២ខាងមុខ។

នៅក្នុងឆ្នាំ២០១១នេះហ្វ៊ីលីពីនជាប្រទេសដែលនាំចូលស្រូវធំជាងគេបំផុតនៅ
លើពិភពលោកនិងបាននៅចូលស្រូវចំនួន៨៦០,០០០តោនដែលភាគច្រើននៃ
ស្រូវទាំងនោះគឺបាននាំចូលពីប្រទេសវៀតណាម៕

No comments: