Tuesday, November 22, 2011

បុរសវ័យ៥៣ឆ្នាំម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ធ្លាយប្រអប់មាត់ពេលដេកលក់

ផ្សាយថ្ងៃទី២២-១១-២០១១: ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់​ ត្រូវ​
ពួក​អនាមិក​ប្រដាប់​ដោយ​អាវុធ​ អាកា​លួច​បាញ់​សម្លាប់​បែក​ខ្ទេច​ប្រអប់មាត់​ទាំង​កណ្ដាល​យប់​ ខណៈ​កំពុង​ដេក​ លើ​
គ្រែ​សំយាប​មុខ​ផ្ទះ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៤៥​
នាទី​យប់​ ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​ក្នុងភូមិ​កោះ​ចំការ​ ឃុំ​បឹង​សាលា​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ ខេត្ដកំពត​ជា​ភូមិ​មួយ​ដែល​ជាប់​ព្រំដែន​ វៀតណាម​។​
​លោក​ឯក​ នាង​ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ ឃុំ​បឹង​សាលា​ខាងត្បូង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​អានា​មិ​ក​ លួច​បាញ់​សម្លាប់​មានឈ្មោះ​ សែ​ម​ រុន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​។​

លោកនាយ​ប៉ុស្ដិ៍​បាន​បន្ដ​ថា​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ការ​ស្លាប់​ខាងលើ​នេះ​ជា​ករណី​គំនុំ​មិនមែន​ជា​ករណី​ប្លន់​ទ្រព្យសម្បត្ដិ​ទេ​ ព្រោះ​ជន​រង​គ្រោះជា​កសិករ​ក្រីក្រ​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា​ ជា​រៀង​ រាល់ថ្ងៃ​ជន​រង​គ្រោះ​តែងតែ​ដេក​នៅ​លើ​ គ្រែ​សំយាប​មុខ​ផ្ទះ​មិន​ដែល​មានរឿង​អ្វី​កើតឡើង​ទេ​ ដោយឡែក​នៅ​ថ្ងៃ​កើត​ហេតុ​ស្រាប់តែ​មាន​ពួក​អានា​មិ​ក​លួច​បាញ់​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​សាហាវ​បណ្ដាល​ឱ្យ​បែក​ខ្ទេច​ប្រអប់មាត់​ស្លាប់​ នៅ​នឹង​កន្លែង​ដែល​ជន​រង​គ្រោះ​កំពុង​ ដេក​។​បើ​និយាយ​ពី​ករណី​ប្លន់​វិញ​ផ្ទះ​របស់​ពួក​គាត់​គ្មាន​ទ្រព្យសម្បត្ដិ​អ្វី​គួរ​ឱ្យ​ក្រុម​ចោរប្លន់​នោះ​ទេ​ព្រោះ​ពួក​គាត់​សព្វថ្ងៃក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ណាស់​ សង្ឃឹមលើ​ការ​ធ្វើស្រែ​មួយ​ឆ្នាំ​ រស់​មួយ​ឆ្នាំ​មិន​គ្រប់​ផង​។​

ប្រភព​ព័ត៌មាន​ដដែល​បន្ដ​ទៀត​ថា​ នេះ​ជា​ករណី​គំនុំ​ទើបត្រូវ​ ប៉ុន្ដែ​ប្រហែល​ជា​រឿង​អាថ៌​កំបាំង​ផ្ទាល់ខ្លួន​របស់​ជន​រង​ គ្រោះ​ដែល​ក្រុម​គ្រួសារ​មិន​ដែល​ធ្លាប់​បានដឹង​សោះ​។​

សូម​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សែ​ម​ រុន​ន្ទា​ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​បានដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ធុន​អាកា​ចំនួន​មួយ​គ្រប់​បាញ់​ត្រូវ​ចំ​មាត់​ធ្លាយ​ទៅ​ក្រោយ​ជា​ករណី​គំនុំ​លួច​បាញ់​សម្លាប់​ ពេល​ជន​រង​គ្រោះ​កំពុង​ដេក​មិនដឹង​ខ្លួន​។​ បើ​តាម​ការ​ប្រាប់​ជា​សម្ងាត់​ពី​ក្រុម​អ្នក​រស់​នៅ​ជិតខាង​បានឱ្យ​ដឹង
​ថា​អ្នក​ស្លាប់​ជន​រង​គ្រោះ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​៕

No comments: